កន្លែងកម្សាន្តដ៏គួរអោយចាប់អារម្មណ៍មួយចំនួនដែលលិចផ្លូវដើរទាំងស្រុងអំឡុងពេលទឹកជោរ

Loading...

ប្រិយមិត្តប្រាកដជាដឹងហើយថាទឹកសមុទ្រគឺតែងតែជោរនិងនាចជារៀងរាល់ថ្ងៃ ដូចនេះទិដ្ឋភាពមួយចំនួនតែងតែបង្ហាញចេញពេលទឹកនាចហើយវានិងបាត់ទៅវិញរាល់ពេលដែលទឹកជោរ ក្រឡេកមកមើលកន្លែងកម្សាន្តមួយចំនួននេះវិញរាល់ពេលដែលទឹកជោរម្ដងៗផ្លូវទៅកាន់កន្លែងនោះក៏ត្រូវកាត់ផ្ដាច់ហើយនៅពេលដែលទឹកនាចវិញផ្លូវសម្រាប់ទៅកម្សាន្តនៅកន្លែងទាំងនោះក៏បង្ហាញចេញមកដែលអាចអោយអ្នកទេសចរណ៍ទៅកម្សាន្តបានដូចនេះហើយការកម្សាន្តទីនោះត្រូវកំណត់ម៉ោងពេលច្បាស់លាស់បើមិនដូចនោះទេប្រាកដជាមានអ្នកជាប់គាំងនៅទីនោះហើយ ។

ផ្លូវមួយខ្សែរវាង Gulf of Burnёf និងកោះ Noirmoutier ក្នុងប្រទេសបារាំង

ផ្លូវមួយខ្សែនេះមានប្រវែងប្រមាណជា​ ២.៥៨ម៉ៃយ៍ រាល់ពេលទឹកជោរម្ដងៗផ្លូវនេះនិងលិចជម្រៅប្រមាណជា១៣ហ្វីត ( ៣.៩ ម៉ែត្រ ) ដូចនេះហើយអ្នកបើកបរត្រូវតែស្គាល់ពេលវេលាច្បាស់លាស់បើមិនដូចនេះទេអ្នកអាចត្រូវជាប់នៅកណ្ដាលទីស្របពេលដែលទឹកជោរឡើង ។

Stambheshwar Mahadev

Stambheshwar Mahadev ស្ថិតក្នុងប្រទេសឥណ្ឌា វាជាកន្លែងទីសក្ការៈដែលមានអាយុកាលប្រមាណជា១៥០ឆ្នាំមកហើយ មនុស្សជាច្រើនតែងតែទៅគោរពបូជានៅទីនោះតែយ៉ាងណារាល់ពេលទឹកជោរផ្លូវទៅកាន់កន្លែងនោះក៏ត្រូវលិចអស់ ។

Loading...

ប្រាសាទ Mont Saint Michel ស្ថិតក្នុងប្រទេសបារាំង

ព្រលានយន្តហោះខ្នាតតូចនៅប្រទេស Scotland

Bara Airport គឺជាព្រលានយន្តខ្នាតតូចមួយក្នុងប្រទេសស្កុតឡែនហើយជាទូទៅវាតែងតែមានជើងហោះហើរ ២ឬ៣ ចុះចតជាជាទៀងទាត់ តែយ៉ាងណាអាកាសយាននិកត្រូវតែដឹងច្បាស់ពេលវេលានៃទឹកជោរនិងនាច ។

St. Michael’s Mount ក្នុងប្រទេសអង់គ្លេស

វាជាកន្លែងកម្សាន្តបែបប្រវត្តិសាស្រ្តមួយដ៏ពេញនិយម ហើយវាក៏ធ្លាប់ជាប់ពាក់ព័ន្ធនិងរឿងព្រេងខ្លះៗផងដែរ ដូចនេះហើយ​អ្នកទេសចរណ៍ជាច្រើនតែងតែទៅកម្សាន្តនៅទីនោះ ។

ឆ្នេរ Manjuyod White Sandbar ប្រទេសហ្វីលីពីន

ឆ្នេរខ្សាច់មួយនេះគឺស្ថិតនៅក្នុង Negros Oriental នៃប្រទេសហ្វីលីពីនរាល់ពេលដែលទឹកនាចទិដ្ឋភាពស្រស់ស្អាតនៃខ្សាច់ទាំងនេះក៏បង្ហាញចេញមក ហើយនៅពេលដែលទឹកជោរវិញខ្សាច់ទាំងនេះត្រូវបាត់ខ្លួនពីក្រសែភ្នែកអ្នកគ្រប់គ្នា ។

Loading...
Exit Popup for Wordpress