គួរឲ្យអាណិត! មនុស្សមានរាងកាយមិនប្រក្រតី តែប្រឹងប្រែងរស់

Loading...

មនុស្សដែលកើតមកមានរាងកាយមិនប្រក្រតី មិនមែនទើបតែមានពេលបច្ចុប្បន្ននេះទេ ពោលគឺមានតាំងពីយូរណាស់មកហើយ។ សម្រាប់ពេលបច្ចុប្បន្នដែលមានបច្ចេកវិទ្យាទំនើប ប្រហែលជាអាចជួយឲ្យអ្នកទាំងនោះអាចរស់នៅបាន និងមិនសូវលំបាកខ្លាំង ប៉ុន្តែចុះក្នុងអតីតកាលដែលមិនទាន់មានបច្ចេកវិទ្យារីកចម្រើននោះ តើអ្នកដែលមានរាងកាយមិនប្រក្រតីជួបការលំបាកយ៉ាងណាសម្រាប់ការរស់នៅ? ខាងក្រោមនេះ ជារឿងរ៉ាវរបស់មនុស្ស៥នាក់ដែលមានរូបរាងកាយមិនប្រក្រតី កាលពីអំឡុងទសវត្សឆ្នាំ១៨០០-១៩០០៖

1. Ella Harper (1870-1921)
នាងត្រូវបានគេស្គាល់ថា “The Camel Girl ក្មេងស្រីអូដ្ឋ” ។ នាងកើតមកជាមួយនិងជើងទាំងពីរមានបញ្ហាដោយវាកាច់កោងទៅក្រោយ ធ្វើឲ្យនាងមិនអាចឈរឬដើរដូចមនុស្សធម្មតា។ ប្រការនេះហើយធ្វើឲ្យនាងត្រូវរស់នៅដោយប្រើជើងបួនដូចជាសត្វ។ បន្ទាប់ពីរឿងរ៉ាវរបស់នាងត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន កន្លែងលេងសៀកមានការចាប់អារម្មណ៍ចំពោះនាង ដោយឲ្យនាងធ្វើជាតួនៅក្នុងការសម្តែងសៀក។ ការងារនេះធ្វើឲ្យនាងអាចរកប្រាក់ចំណូលបាន២០០ដុល្លារក្នុងមួយសប្តាហ៍។

Fannie Mills (1859-1899)
នាងត្រូវបានគេស្គាល់ថា “The Ohio Big Foot Girl ក្មេងស្រីជើងធំ” ។ នាង Fannie មានជម្ងឺដែលគេហៅថា Milroy Disease ដែលបណ្តាលឲ្យជើងរបស់នាងលូតរីកធំឡើងៗរហូតដល់ទំហំធំបំផុតគឺប្រវែង17inches។

Maurice Tillet (1903-1954)
លោកមានឈ្មោះហៅក្រៅថា “The French Angel”។ លោកជាកីឡាករបោកចំបាប់អាជីព។ បន្ទាប់មកលោកបានចូលក្នុងឧស្សាហកម្មភាពយន្តក្នុងទសវត្សឆ្នាំ១៩៤០។ លោកមានស្ថានភាពមិនប្រក្រតីឈ្មោះថា Acromegaly ដែលបណ្តាលឲ្យឆ្អឹងលូតលាស់ខ្លាំងលើសកម្រិត ។

Loading...

Frank Lentini (1881-1966)
លោកត្រូវបានគេស្គាល់ថា “The Great Lentini”។ លោកជាមនុស្សដែលមានជើងបី ហើយដែលជើងទាំងបីនោះអាចបំពេញមុខងារបានជាធម្មតា។ លោករស់នៅក្នុងសហរដ្ឋអាមេរិក។

Jean Libbera (1884-1936)
លោកត្រូវបានគេស្គាល់ថា “The Double-Bodied Man”។ លោកមានបងប្អូនភ្លោះដែលដូចជាបរាសិតភ្ជាប់ទៅនឹងខ្លួនរបស់លោកត្រង់ម្តុំទ្រូង។ តាមការឆ្លុះ X-ray ឃើញថាដងខ្លួនដែលភ្ជាប់នឹងរាងកាយលោកនោះមានក្បាលបង្កប់នៅក្នុងខ្លួនរបស់លោក។

Loading...