Lamborghini រថយន្តស្ព័រដ៏ជោគជ័យចាប់កំណើតព្រោះតែពាក្យមាក់ងាយរបស់ស្ថាបនិក Ferrari

Loading...

បើគេនិយាយទៅដល់រថយន្តស្ព័រប្រណិត និងមានតម្លៃថ្លៃគេប្រហែលជាមិនអាចមើលរំលងពីរថយន្តម៉ាក Lamborghini របស់ក្រុមហ៊ុន Automobili Lamborghini S.p.A ក៏ដូចជារថយន្តម៉ាល Ferrari របស់ក្រុមហ៊ុន Ferrari N.V. ។ ប៉ុន្តែបើយើងនិយាយអំពីរថយន្តស្ព័រលំដាប់ខ្ពស់បំផុតនោះគឺ Ferrari មិនអាចយកឈ្នះ Lamborghini នោះទេ ។

ប៉ុន្តែអ្នកមានដឹងទេថាការពិត Lamborghini ចាប់កំណើតដោយសារតែពាក្យមាក់ងាយរបស់ស្ថាបនិកក្រុមហ៊ុន Ferrari ?

Ferruccio Lamborghini ដែលគេស្គាល់ថាជាស្ថាបនិកនៃក្រុមហ៊ុន Lamborghini គឺជាមនុស្សម្នាក់ដែលចាប់អារម្មណ៍ទៅលើគ្រឿងម៉ាស៉ីនជាខ្លាំង ក្នុងកំឡុងសង្គ្រាមលោកលើទី ២ គាត់បានចូលបម្រើការនៅក្នុងកងទ័ពដែលមានតួនាទីជាជំនួយការក្នុងការច្នៃប្រឌិតមេកានិច និងជួសជុលម៉ាស៊ីន។

លោក Ferruccio Lamborghini

ក្រោយសង្គ្រាមលោកលើទី ២ បានបញ្ចប់ លោក Ferruccio ក៏បានបង្កើតហាងជួសជុលរថយន្តនិងម៉ូតូដ៏តូចមួយនៅភាគខាងជើងប្រទេសអ៊ីតាលី ។ ក្រោយមកគាត់ក៏នឹកឃើញគំនិតជំនួញដ៏អស្ចារ្យដំបូងរបស់គាត់គឺទិញម៉ាស៊ីនដែលប្រើប្រាស់ក្នុងសង្គ្រាមដែលលែងប្រើប្រាស់ជាច្រើនហើយជួសជុលវាទៅជាម៉ាស៊ីនត្រាក់ទ័រ ដែលវាមានតម្រូវការយ៉ាងខ្លាំងនៅក្នុងតំបន់កសិកម្មដែលគាត់រស់នៅនៅពេលនោះ ។

កាលពីដំបូង Lamborghini Trattori S.p.A ផលិតត្រាក់ទ័រជាមធ្យមបានត្រឹមតែ ១ ប៉ុណ្ណោះក្នុងមួយខែ មិនយូរប៉ុន្មានអាជីវកម្មនេះក៏ទទួលបានជោគជ័យដ៏ធំធេងដែលធ្វើឲ្យឱ្យលោក Ferruccio Lamborghini អាចពង្រីកអាជីវកម្មរបស់គាត់ក្នុងការផលិតម៉ាស៊ីនកំដៅប្រើប្រាស់ប្រេង និងម៉ាស៊ីនត្រជាក់សម្រាប់អគារ នៅក្នុងឆ្នាំ ១៩៦០។

លោក Enzo Ferrari

ក្នុងនាមជាអ្នកស្រលាញ់រថយន្ត ហើយក៏ជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដមផងដែរនោះ Furreccio បានទិញនូវរថយន្តស្ព័រជាច្រើនគ្រឿងក្នុងនោះក៏មានរថយន្តស្ព័រ Ferrari 250 GT របស់ក្រុមហ៊ុន Ferrari ផងដែរ ។ ប៉ុន្តែក្នុងពេលប្រើប្រាស់រថយន្ត Ferrari 250 GT របស់គាត់ក៏មានបញ្ហា ហើយគាត់ក៏បានទៅជួបជាមួយនឹងលោក Enzo Ferrari ដែលជាស្ថាបនិកនៃរថយន្ត Ferrari ដើម្បីរៀបរាប់ពីបញ្ហានោះ ប៉ុន្តែលោក Enzo Farrari ហាក់មិនខ្វាយខ្វល់នឹងបណ្ដឹងរបស់គាត់សោះ ហើយលោក Enzo បាននិយាយថា “បញ្ហាមិនមែនមកពីរថយន្តនោះទេតែមកពីអ្នកបើកបរ” ហើយលោក Enzo ថែមទាំងបានណែនាំគាត់ឲ្យបង្វែរការយកចិត្តទុកដាក់របស់គាត់ទៅលើត្រាក់ទ័របស់គាត់ទៅវិញ ។

Loading...

Ferrari-250-GT

សម្ដីរបស់ Enzo គឺជាពាក្យមាក់ងាយដ៏ធ្ងន់ធ្ងរសម្រាប់លោក Ferruccio ប៉ុន្តែដោយសារតែការឈឺចាប់នឹងពាក្យមាក់ងាយនេះហើយ លោក Ferruccio Lamborghini ក៏ចាប់ផ្ដើមដំណើរការផលិតរថយន្ត ដោយដំបូងឡើងផលិតបានម៉ាស៉ីន V12 ។ ក្រោយមក Lamborghini ក៏បានជួលអតីតបុគ្គលិកនៃក្រុមហ៊ុន Ferrari គឺ Giotto Bizzarini, Franco Scaglione និង Gian Paolo Dallara ឲ្យបម្រើការនៅក្នុងក្រុមហ៊ុនខ្លួន ជាលទ្ធផល Lamborghini ក៏បានផលិតចេញនូវរថយន្តដំបូងរបស់ខ្លួនគឺ Lamborghini 350 GTV ដែលបំពាក់នូវម៉ាស៉ីន V12 ជាមួយនឹងកម្លាំងម៉ាស៉ីន 150 mph នៅក្នុងឆ្នាំ ១៩៦៤ ។

Lamborghini 350 GTV

សព្វថ្ងៃនេះ Lamborghini បានក្លាយជាម៉ាកសញ្ញានៃរថយន្តស្ព័រដ៏ពេញនិយម ទំនើប ប្រណិត និងថ្លៃបំផុតមួយក្នុងលោក ដែលខ្លាំងជាងក្រុមហ៊ុន Ferrari ទៅទៀត ហើយរថយន្តស៊េរីថ្មីបំផុតក្នុងពេលបច្ចុប្បន្នរបស់ Lamborghini គឺ CENTENARIO ៕

Loading...
Exit Popup for Wordpress