Justice League ប៉ះ Avengers ក្នុងវីដេអូមួយទាក់ទាញអ្នកទស្សនារាប់ម៉ឺននាក់

Loading...

យើងដឹងហើយថា Justice League គឺខ្សែក្រុមតួអង្គវីបុរសរបស់ក្រុមហ៊ុន DC ដែលខ្សែភាពយន្តនោះចាប់បញ្ចាំងនៅក្នុងខែក្រោយនេះហើយដែលមានតួអង្គដូចជា Superman, Batman , Wonder Woman, The Flash , Aquaman និង Cyborg ជាដើម ។ ចំណែកឯ Avengers គឺជាក្រុមតួអង្គវីរបុរសរបស់ក្រុមហ៊ុន Marvel ដែលមានដូចជា Ironman, Spider Man , Captain America, Thor , Hurlk និង Black Widow ជាដើម ។

Justice League

Marvel

ដោយសារតែស្ថិតនៅក្នុងផលិតកម្មពីរផ្សេងគ្នាបែបនេះហើយ យើងអាចនិយាយបានថាវីរបុរសទាំង ២ នេះប្រហែលជាមិនអាចលេចវត្តមាននៅក្នុងខ្សែភាពយន្តខ្នាតធំជាមួយគ្នានោះទេ ហើយរឹតមិនអាចបានឃើញពីការប្រយុទ្ធរវាងក្រុមទាំង ២ នៅក្នុងខ្សែភាពយន្តតែមួយផងដែរ ។

Loading...

ប៉ុន្តែដោយចង់ឲ្យគ្រប់គ្នាប្លែកអារម្មណ៍ ក្រុមអ្នកផលិតវីដេអូ 3D មួយក្រុមក៏បានបង្កើតវីដេអូមួយដែលបញ្ចូលក្រុមវីរបុរសទាំង ២ នៅក្នុងវីដេអូតែមួយ ដោយឲ្យក្រុមទាំង ២ប្រកួតគ្នា ប៉ុន្តែមិនមែនជាការប្រយុទ្ធនោះទេ វាជាការប្រកួតរាំទៅវិញ ។

ភាពប្លែកនេះហើយ បានធ្វើឲ្យវីដេអូដែលពួកគេបង្កើតចេញមកនេះបានទាក់ទាញអ្នកទស្សនារាប់ម៉ឺននាក់នៅបណ្ដាញសង្គម Youtube និងរាប់លានទៀតនៅលើបណ្ដាញសង្គម Facebook ។ តោះទស្សនាបន្តិចទៅមើល មានគេសរសើរថាប្លែកភ្នែកច្រើននាក់ណាស់ ។

Loading...