កីឡាដ៏ប្លែកៗនិងប្រកបដោយគ្រោះថ្នាក់

Loading...

ការលេងកីឡាគឺផ្ថល់អោយអ្នកនិងសុខភាពល្អ មានឆន្ទៈក្នុងការពុះពារ ហើយការលេងកីឡាជាក្រុមក៏បានបង្កើនមិត្តភាពនិងភាពសាមគ្គីភាពគ្នាផងដែរ ប៉ុន្តែក៏មានប្រភេទកីឡាមួយចំនួនដែលធ្វើឡើងសម្រាប់អ្នកចូលចិត្តអារម្មណ៍ព្រឺព្រួចជាមួយស្ថានភាពបែបប្រថុយប្រថានផងដែរ ។

ការជិះស្គីចុះពីជម្រាលភ្នំភ្លើង

វាកីឡាដ៏ព្រឺព្រួចមួយព្រោះកីឡាករចូលរួម ត្រូវជិះពីកម្ពស់ប្រមាណជា 2,380 ហ្វីតចុះមកក្រោម ដែលជាទូទៅល្បើឿនរអិលចុះគឺ៥០ម៉ៃយ៍ក្នុងមួយម៉ោង ( ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ) ។ សូមបញ្ជាក់ថាកីឡាប្រភេទនេះបានបង្កើតឡើងនៅឆ្នាំ២០០៥មក ដែលអ្នកចូលរួមតាំងពីពេលនោះគឺមានកីឡាករប្រមាណជា១មឺុនអ្នកធ្លាប់បានចូលរួម ។

Train Surfing

វាជាប្រភេទល្បែងដ៏គ្រោះថ្នាក់មួយរបស់ក្រុមមនុស្សមិនខ្លាចស្លាប់ ដោយពួកគេប្រថុយទៅតោងពីខាងក្រោយនៃរថភ្លើងដែលមានល្បឿនលឿនហើយថតទិដ្ឋភាពអំឡូងពេលជិះនៅខាងក្រោយនោះ ។

Crocodile Bungee

វាជាល្បែងបែបប្រថុយជីវិតខ្លាំងណាស់ ដោយមនុស្សលោតពីទីខ្ពស់ជាមួយការចងខ្សែយឺតដែលទាញពួកមកវិញចូលទៅក្នុងទឹកដែលមានក្រពើមើលទៅពួកគេប្រៀបបាននិងនុយក្រពើអញ្ចឹង មនុស្សមួយចំនួនត្រូវក្លាយជាចំណីនៅក្នុងមាត់សត្វក្រពើ ។

Loading...

Cliff Diving

វាជាល្បែងដែលត្រូវលោតពីជម្រាំងថ្មៗខ្ពស់ហើយមើលទៅវាមានគ្រោះថ្នាក់បើអ្នកលោតមិនផុតឬរអិលដួលមុនពេលធ្លាក់ទៅនោះ ហើយការលោតទៅដល់ក្រោមមិនប្រាកដថាសុវត្ថិភាពទាំងស្រុងដែរ តែយ៉ាងណាសម្រាប់អ្នកដែលចូលចិត្តបែបព្រឺព្រួចនិងប្រថុយប្រថានគឺត្រូវចិត្តបំផុត ។

Freestyle Powerisers Stilts

វាជាល្បែងសម្រាប់យុវជនដែលចូលចិត្តបែបប្រថុយប្រថានព្រោះពួកគេត្រូវពាក់ស្បែកជើងដែលអាចលោតបានខ្ពស់ទៅលោតកន្លែងដែលមានសភាពមិនស្មើឬលោតឬំលងកន្លែងណាមួយ ដែលវាអាចធ្វើអោយពួកគេទទួលរងរបួសបើភ្លាត់ស្នៀត ។

Slacklining

ល្បែងដើរលើខ្សែនៅទឲជ្រលងភ្នំខ្ពស់នេះត្រូវបាន វាក៏ប្រភេទល្បែងដែឡគ្រោះថ្នាក់ខ្លាំងមួយផងដែរព្រោះអ្នកចូលរួមលេងគឺមិនមានខ្សែក្រវាត់ការពារអ្វីនោះទេ ដូចនេះពួកគេត្រូវត្រៀមស្មារតីនិងប្រុងប្រយត្ន័អោយបានច្រើនបំផុត ។

Loading...