ការងារទាំង ៦ ដែលមនុស្សបច្ចុប្បន្នគិតថាប្លែក តែវានឹងក្លាយជាការងារពេញនិយមនៅថ្ងៃអនាគត

Loading...

ការងារមិនមែននៅតែដដែលពីមួយជំនាន់ទៅមួយជំនាន់នោះទេ ដោយសារតែការវិវឌ្ឍន៍ការរស់នៅរបស់មនុស្ស ស្របទៅតាមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មីៗ ការងារមួយចំនួនត្រូវបានគេបោះបង់ចោល ឯការងារមួយចំនួនទៀតក៏ត្រូវបានបង្កើតឡើងដើម្បីបម្រើសេចក្ដីត្រូវការរបស់មនុស្ស ឲ្យទាន់បច្ចេកវិទ្យាថ្មីៗទាំងនោះ ។

ហើយខាងក្រោមនេះគឺជាការងារ និងមុខរបរចំនួន ៦ ដែលគេបានប៉ានស្មានថានឹងក្លាយជាការងារពេញនិយមក្នុងពេលអនាគត ប៉ុន្តែសម្រាប់មនុស្សបច្ចុប្បន្ននឹងគិតថាវាគឺជាការងារដ៏ចម្លែក ។

១. អ្នកបោះពុម្ព 3D

គឺជាអ្នកជំនាញប្រើប្រាស់ម៉ាស៉ីនបោះពុម្ព 3D ហើយពួកគេនឹងបម្រើសេវាកម្មទាក់ទងនឹងការបោះពុម្ព 3D ជាច្រើន និងបម្រើដល់គេហដ្ឋានតែម្ដង ដូចជាជួសបំពងបង្ហូរទឹកថ្មី ជួសជុលផ្ទះ ជួសជុលរ៉បូតដែលបាក់ និងរបស់ផ្សេងទៀត ដោយប្រើប្រាស់បច្ចេកវិទ្យា បោះពុម្ព 3D ដោយការបោះពុម្ពរបស់ថ្មីដែលដូចទៅនឹងរបស់ចាស់ហើយយកមកជំនួសកន្លែងដែលខូច ឬ បាក់នោះ ។

© Franz Steiner/ behance

២ ស្ថាបត្យករ និងវិស្វករសាងសងសំណងដោយប្រើសំរាម

នៅថ្ងៃអនាគតសំរាមនឹងមានកាន់តែច្រើន ហើយគេនឹងព្យាយាមកែច្នៃសម្រាមទាំងនោះតាមដែលអាចធ្វើទៅបាន ហើយមុខរបរមួយទាក់ទងទៅនឹងសំរាមនេះនឹងកើតមានឡើង គឺជាស្ថាបត្យករ ឬ វិស្វករ ផ្នែកប្រើប្រាស់សំរាមសាងសងជាសំណងអគារ ដូចជាប្រើប្រាស់ដបផ្លាសស្ទិកធ្វើជារូបចម្លាក ឬ សំណងផ្សេង ឬ ក៏ប្រើប្រាស់ដបសាងសាងជាអគារជាដើម ។

© eastnews

៣ មគ្គុទេសទេសចរណ៍ក្នុងលំហរអាកាស

នៅថ្ងៃអនាគតគេនឹងអាចបង្កើតយានដែលអាចដឹកអ្នកដំណើរទៅកាន់លំហរអាកាសដោយល្បឿនលឿន និង សុវត្ថិភាព ហេតុដូចនេះហើយគេនឹងនឹងមានដំណើរទេសចរណ៍ទៅកាន់លំហរអាកាស ។ មិនខុសពីមគ្គុទេសទេសចរណ៍នៅលើផែនដី មគ្គុទេសទេសចរណ៍ក្នុងលំហរអាកាសក៏ជាអ្នកដែលបង្ហាញ និងរៀបរាប់អំពីអ្វីដែលគ្រប់គ្នានឹងមើលឃើញក្នុងពេលដំណើរកម្សាន្តក្នុងលំហរអាកាសនោះ ។

៤ អ្នកគ្រប់គ្រងមរណភាពឌីជីថល

© depositphotos

Loading...

គ្រាន់តែស្ដាប់ឈ្មោះដូចជាវ៉ល់មែនទេ ប៉ុន្តែបើសិនជាអានការបកស្រាយពីការងារនេះបន្តិចអ្នកនឹងយល់ភ្លាម !

ការងារនេះមានលក្ខណៈស្រដៀងនឹងមេធាវីប្រចាំគ្រួសារ ឬ អ្នកកាន់បញ្ជីបែងចែកមរតក អីញ្ចឹង ដោយសារតែនៅថ្ងៃអនាគតមនុស្សគ្រប់គ្នាសុទ្ធតែប្រើប្រាស់អ៉ីនធើណេត ប្រើប្រាសបណ្ដាញសង្គម ឬ ធានាគារអនឡាញ ហើយឯកសារសំខាន់ៗ និងរូបថតនានានឹងត្រូវរក្សាទុកក្នុង Cloud ហេតុដូចនេះហើយគេនឹងត្រូវការមនុស្សម្នាក់ដើម្បីជួយមើលការខុសត្រូវលើគណនីទាំងនោះ ដោយពួកគេនឹងកាន់កាប់រាល់ Password គណនីទាំងអស់ ។

នៅពេលដែលម្ចាស់គណនីស្លាប់ អ្នកគ្រប់គ្រងមរណភាពឌីជីថល និងមានតួនាទីសម្រេចចិត្តថា គណនីបណ្ដាញសង្គមនោះត្រូវលុបចោល ឬ រក្សាទុកដោយបន្ថែមព័ត៌មានក៏ដូចជារូបភាពផ្សេងដើម្បីបង្ហាញថាម្ចាស់គណនីបានទទួលមរណភាពហើយ ចំណែកឯគណនីធនាគារនឹងត្រូវបានប្រើប្រាស់ក្នុងការបែងចែកទ្រព្យសម្បត្តិតាមរយៈការផ្ទេរទៅកាន់គណនីរបស់បុគ្គល់តែត្រូវទទួលបានមរកតទាំងនោះ ។

៥ កម្មករអណ្ដូងរ៉ែលើអាចម៍ផ្កាយ

© depositphotos

តាមការស្រាវជ្រាវនៅក្នុងអាចផ្កាយផ្ទុកនូវរ៉ែដ៏មានតម្លៃជាច្រើន ហើយនៅថ្ងៃអនាគត គេអាចនឹងទៅធ្វើការជីករ៉ែនៅលើអាចម៍ទាំងនោះ ហេតុដូចនេះហើយកម្មករជីករ៉ែលើអាចម៍ផ្កាយនឹងក្លាយជាតម្រូវការ ប៉ុន្តែមិនមែនយកចប់កាប់ ឬ ចបជីកទៅជីកនោះទេ គឺប្រើប្រាស់យាន និងឧបករណ៍ទំនើបៗ ។

៦ កសិករទីក្រុង

© wikipedia

ខុសពីសម័យបច្ចុប្បន្នដែលកសិករគឺរស់នៅនិងដាំដំណាំនៅតាមតំបន់ស្រុកស្រែចំការ កសិករពេលអនាគតគឺរស់នៅនិងដាំដំណាំនៅទីក្រុង ដោយសារតែនៅពេលអនាគតកំណើនប្រជាជននិងកើនតឡើង ដែលជាហេតុធ្វើឲ្យតម្រូវការស្បៀងអាហារកើនឡើង ចំណែកឯដីសម្រាប់បង្ករបង្កើនផលមានតិចតួចដោយសារតែដីភាគច្រើនត្រូវអភិវឌ្ឍន៍ជាទីក្រុង និងលំនៅដ្ឋាន។ ដូចនេះគេនឹងប្រើប្រាស់ដំបូលផ្ទះ និង អគារធំៗដើម្បីយកធ្វើជាកន្លែងសម្រាប់ដាំដំណាំ អីញ្ចឹងហើយកសិករគឺជាអ្នកទីក្រុងនេះហើយ ។

ប្រភព ៖ Brighside.me

Loading...