កាត់តរូបរបស់ខ្លួលពេលបច្ចុប្បន្នទៅក្នុងរូបកាលពីកុមារភាពលទ្ធផលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល

Loading...

កម្មវិធី Photoshop មិនមានគ្រាន់តែសំរាប់តែយកមកកាត់តត្រូលលេងនោះទេ។

អ្នកថតរូបម្នាក់ឈ្មោះថា Conor Nickerson មកពីទីក្រុង Montreal បានបង្កើតគម្រោងមួយ ដែលជាការបញ្ចូលរូបថតបច្ចុប្បន្នរបស់គាត់ទៅក្នុងរូបថតកុមារភាពរបស់គាត់តាំងពីឆ្នាំ 1997 ដល់ឆ្នាំ 2005 ហើយលទ្ធផលដែលចេញមកមើលទៅដូចជារូបពិតប្រាកដអញ្ចឹង។

លោក Conor Nickerson បានសរសេរនៅលើគណនីបណ្ដាញសង្គមរបស់គាត់ថា “នៅពេលកំពុងមើលរូបថតគ្រួសារចាស់មួយចំនួនខ្ញុំឆ្ងល់ថាតើវានឹងមានរូបរាងយ៉ាងណាប្រសិនបើខ្ញុំកាត់តរូបរបស់ខ្ញុំពេលនេះចូលទៅក្នុងរូបចាស់ៗទាំងនោះ” ។ គាត់បានបន្ថែមទៀតថា​ “ខ្ញុំប្រមូលផ្តុំមួកចាស់និងអាវយឺតទាំងអស់ដែលខ្ញុំអាចរកឃើញហើយបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីដាក់រូបថតខ្ញុំបច្ចុប្បន្នចូលទៅផ្នែកម្ខាងនៃរូបថតកាលពីក្មេង ទាំងនេះវាបានបន្សល់ជាការចងចាំដែលមិនអាចបំភ្លេចបាន។”

លោក Conor និយាយថាបញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមធំបំផុតគឺការផ្គូរផ្គងគុណភាពនៃរូបថតថ្មីទៅនឹងរូបភាពចាស់ព្រោះថាការកាត់តរូបថ្មីនិងចាស់បញ្ជូលគ្នាដូចនេះវាពាក់ព័ន្ធនឹងភាពព្រិលមិនច្បាស់នៃរូប និងការធ្វើឱ្យច្បាស់ បូករួមទាំងស្នាមអុជៗផងដែរដើម្បីឱ្យរូបមើលទៅដូចជារូបចាស់។ ការកែរូបភាពនិងការសម្លឹងមើលវាអោយបានជិតយូរបន្តិចនឹងធ្វើឲ្យអ្នកមិនសូវមានការភ្ញាក់ផ្អើកខ្លាំងនោះទេ ប៉ុន្តែនៅពេលដែលលទ្ធផងចុងក្រោយនៃរូបចេញមកវាពិតជាចម្លែកបន្តិចហើយ! ខ្ញុំមានអារម្មណ៍ថាខ្ញុំពេលនេះនិងខ្ញុំកាលនៅពីក្មេងគ្នាអ្វីប្រប្រួលច្រើននោះទេ។

#1

#2

#3

#4

Loading...

#5

#6

#7

#8

#9

#10

#11

Loading...