ក្បាលរ៉ូប៊ីនេដែលមានរូបរាងដ៏ទាក់ទាញ

Loading...

បច្ចុប្បន្នក្បាលរ៉ូប៊ីនេត្រូវបានគេវិវត្តន៍អោយកាន់តែទំនើបជាមួយបច្ចេកវិទ្យា Sensor ដែលគ្រប់គ្នាគ្រាន់តែដាក់ដៃចំកន្លែងវាទឹកនិងហូរចេញ ដោយថ្ងៃនេះយើងនិងលើកក្បាលរ៉ូប៊ីនេប្លែករួមផ្សំបច្ចេកខ្លះៗដែលគេបំពាក់លើវា ។

Motorcycle Faucet

ប្រសិនបើអ្នកជាអ្នកស្រលាញ់ម៉ូតូ រ៉ូប៊ីនេនេះត្រូវចិត្តអ្នកខ្លាំងណាស់ព្រោះជាម៉ូដែល MFX តែយ៉ាងណាវារាងថ្លៃបន្ដិចហើយព្រោះតែពាក់វត្ថុមួយចំនួនដែលគេយកមកធ្វើវា ដោយតម្លៃវាគឺ $279 ។

Color-Changing Faucet

ក្បាលរ៉ូប៊ីនេបញ្ចេញពណ៌ចំនួន២គឺខៀវនិងក្រហម ដែលពណ៌ខៀវតំណាងទឹកសីតុណ្ហភាពធម្មតាហើយពណ៌ក្រហមគឺទឹកក្ដៅ ។

SmartFaucet

ជាមួយបច្ចេកវិទ្យាដ៏ពិសេសក្បាលរ៉ូប៊ីនេនេះអាចកំណត់ចំណាំមុខរបស់អ្នកជាមួយការកំណត់ផ្សេងដែលអ្នកតាមធ្វើការ Setting រួចរាល់ដែលមានទាំងកម្រិតទឹកហូរជាមួយនិងសីតុណ្ហភាព ។

Ceiling-Mounted Faucet

ក្បាលរ៉ូប៊ីនេប្រភេទគឺមើលទៅប្លែកពីគេដោយសារទឹកវាហូរចុះពីខាងលើមក ហើយវាមានកន្លែងបញ្ជាទឹកនៅស្ដាំនោះ ហើយគេក៏អាចបញ្ជាអោយទឹកបិទឬបើកតាម Remote បញ្ជាដែរ ។

Swarovski X-Sense Faucet

ក្បាលរ៉ូប៊ីនេមួយនេះផ្ដោតសំខាន់លើភាពប្រណិតរបស់វា ដោយវាធ្វើឡើងពីមាស ហើយក៏មានបន្ថែមនៅពេជ្រខ្លះផងដែរ ។

Absens Concealed Faucet

វាត្រូវលាក់បាំងនៅខាងក្នុងនៅពេលអ្នកត្រូវការវាគ្រាន់ដាក់ដៃអោយចំចំណុចនោះវានិងបង្ហាញខ្លួនក្រោយអ្នកដកដៃចេញវានិងត្រលប់ទៅកន្លែងដើមវិញ ។

Hidden Tap Faucet

Loading...

មិនត្រឹមតែរូបរាងប្លែកទេ វាក៏បំពាក់បច្ចេកវិទ្យាអេមផងដែរ ដោយវាអាចចាប់ចលនាដៃអ្នកបានដែលដៃរបស់អ្នកនៅទីតាំងណាខាងមុខវា ទឹកនិងហូរនៅត្រង់នោះ ។

Faucet+Vase Combination

ផ្ដោតសំខាន់លើអ្នកដែលចូលចិត្តផ្កាអ្នកអាចទិញផ្កាហើយយកវាមកដាក់នៅក្នុងនេះ ដើម្បីរក្សាផ្កាអោយនៅស្រស់ ហើយរាល់ពេលដែលអ្នកលាងដៃ អ្នកក៏ទទួលបានក្លិននៃផ្កានោះផងដែរ ។

Touchless Faucet

វាបានបំពាក់ Sensor Activated ដែលអ្នកគ្រាន់យកដៃទៅដាក់ក្បែរប៊ូតុងណាមួយដែលអ្នកចង់បាននោះវានិងចេញមកតាមតម្រូវការដោយមិនចាំបាច់ប៉ះផ្ទាល់

Circle Faucet

រូបរាងវាប្លែកពីគេខ្លាំងណាស់ព្រោះអ្នកនិងមិនឃើញក្បាលរ៉ូប៊ីនេនោះទេ ប៉ុន្តែគ្រាន់តែដាក់ដៃនៅក្រោមនោះវានិងបញ្ចេញទឹកតាមប្រហោងនៅកណ្ដាលនោះមក ។

 

Shifter Faucet

គេបានច្នៃវាឡើងតាមបែបចង្កិះលេខរថយន្ត ដែលមានពីលេខ១ដល់លេខ៤ដែលកំណត់កម្រិតនៃបរិមាណទឹក ។

Water Ball Ripples Faucet

ជាមួយរូបរាងប្លែកវាក៏បន្ថែមពន្លឺ LED ដែលបញ្ជាក់ពីទឹកក្ដៅនិងទឹកត្រជាក់ផងដែរ ។

Loading...