មនុស្ស៨នាក់ដែលធ្វើរឿងស្ទើរមិនគួរអោយជឿពេលគេងមមើរ

Loading...

ទោះបីជាអ្នកមិនធ្លាប់បានជួបដោយផ្ទាល់ក៏ប្រហែលជាធ្លាប់បានលឺខ្លះទាក់ទងនិងមនុស្សមួយចំនួនដែលពួកគេបង្ហាញសកម្មភាពផ្សេងៗអំឡុងពេលដែលពួកគេគេងលក់នោះ ហើយថ្ងៃនេះយើងខ្ញុំសូមលើករឿងរ៉ាវខ្លះទាក់ទងនិងមនុស្សមួយចំនួនដែលធ្វើរឿងហួសចិត្តពេលដែលពួកគេគេងលក់ ។

មមើរគូរគំនូរ

លោក Lee Hadwin គឺជាគិលានុបដ្ឋាកម្នាក់ គាត់ជាបុគ្គលដ៏ប្លែកមួយរូបដែលអាចគំនូរចេញនៅគំនូរប្លែកជាច្រើនអំឡុងពេលដែលគាត់មមើរ ។ យោងតាមសម្ដីរបស់លោក Lee Hadwin បានប្រាប់ថារូបគាត់ចាប់ផ្ដើមមមើរតាំងពីវ័យប្រមាណជា៤ឆ្នាំ ប៉ុន្តែឪពុកម្ដាយគាត់គិតថានេះជារឿងធម្មតាសម្រាប់កុមារភាព តែទម្លាប់នេះចេះតែបន្តរហូតដល់វ័យជំទង់់ស្នាដៃសិល្បៈដំបូងក៏បង្ហាញខ្លួនលើជញ្ជាំងបន្ទប់គេងគាត់ គាត់បានបញ្ជាក់ថាគាត់ធ្លាប់ជួបរឿងអាម៉ាសមួយដោយអំឡុងពេលទៅគេងនៅផ្ទះមិត្តភក្ដិគាត់ គាត់បានគេងមមើរហើយឡើងទៅគូរគំនូរពេញជញ្ជាំងនៅផ្ទះបាយ ពេលព្រឹកគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំងស្របពេលដែលគាត់រឹងខ្លួនយ៉ាងខ្លាំង ។ បច្ចុប្បន្នគាត់ថាការគេងមមើរបែបនេះគឺកើតឡើងជាញឹកញាប់ ហើយស្នាដៃសិល្បៈថ្មីតែងតែបង្ហាញខ្លួននៅក្បែរគាត់នៅព្រឹកឡើង ។

បើកបរជាង២៣គីឡូម៉ែត្រជាមួយនិងការសម្លាប់មនុស្សម្ដាយក្មេក

Kenneth Parks ជាបុរសម្នាក់ដែលមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរដោយសារការបាត់បង់ការងារ ហើយគាត់ក្លាយជាមនុស្សគេងមិនលក់ តែនៅថ្ងៃមួយរឿងដ៏ហួសចិត្តបានកើតឡើងដោយនៅពេលព្រឹកគាត់បានភ្ញាក់ឡើងនៅក្នុងរថយន្ត ដែលវាមានចម្ងាយប្រមាណជា២៣គីឡួម៉ែត្រពីផ្ទះដែលគាត់ស្នាក់នៅ ហើយដៃរបស់គាត់ប្រឡាក់ឈាមជាមួយស្នាមរបួសខ្លះលើដៃផងដែរ ក្រោយមកក៏ទទួលដំណឹងថាម្ដាយក្មេកគាត់ត្រូវបានចាក់សម្លាប់​ ហើយឪពុកក្មេកដែលរួចផុតពីការសម្លាប់បានរាយការណ៍ថា Kenneth Parks ជាអ្នកសម្លាប់ ក្រោយដឹងហេតុការណ៍លោកក៏បានចួលទទួលទោសនៅឯប៉ុស្ដ៍ស្របពេលដែលគាត់មិនបានដឹងហេតុការណ៍នោះកើតឡើងយ៉ាងម៉េចឡើយ ។

មមើរធ្វើរឿងលើគ្រែជាមួយជនមិនស្គាល់មុខ

នារីម្នាក់នៅក្នុងប្រទេសអូស្ដ្រាលីធ្លាប់មានប្រវត្តិដ៏ហួសចិត្តមួយទាក់ទងនិងការគេងមមើរ ហើយប្រព្រឹត្តរឿងលើគ្រែជាមួយជនមិនស្គាល់មុខ ដោយតាមសម្ដីនារីរងគ្រោះបានបញ្ជាក់ថានាងមិនបានដឹងសកម្មភាពអ្វីដែលនាងធ្វើនៅពេលយប់នោះទេ ដោយព្រឹកអ្វីដែលនាងបានដឹងគឺខ្លួននាងប្រហែលជាត្រូវបានរួមភេទ ហើយភស្ដុតាងមួយចំនួនដូចជាស្រោមអនាម័យនិងសម្លៀកបំពាក់រាយប៉ាយបានបញ្ជាក់នាងពិតជាបានរួមភេទមែន ហើយមិត្តប្រុសក៏ធ្លាប់តាមដានឃើញសកម្មភាពនេះដែរ ខណៈពេលដែលបាត់នាងនៅពេលយប់ ក្រោយរឿងកើតឡើងមួយរយៈនាងបានទៅជួបជាមួយក្រុមគ្រូពេទ្យ ហើយគ្រូពេទ្យក៏បានផ្ដល់ថ្នាំក៏ដូចជាព្យាបាលផ្នែកអារម្មណ៍បច្ចុប្បន្នលែងមានហេតុការណ៍បែបនេះកើតឡើងចំពោះនាងទៀតហើយ ។

ចម្អិនអាហារអំឡុងពេលមមើរ

លោក Robert Wood បច្ចុប្បន្នមានវ័យ៥៥ឆ្នាំ គាត់ជាចុងភៅម្នាក់ ជាទូទៅគាត់តែងមមើរឡើងចម្អិនអាហារ៤ទៅ៥ដងក្នុងមួយសប្ដាហ៍ ដែលអាហារដែលគាត់ចម្អិនមានដូចជា omelettes និងដំឡូងបំពងជាដើម ខណៈដែលទម្លាប់នេះតាមគាត់យូរឆ្នាំមកហើយ ប៉ុន្តែភរិយាគាត់តែងតែព្រួយខ្លាចគាត់ជួបឧបត្តិវហេតុអំឡុងពេលចម្អិនអាហារ ហើយបានជម្រុញគាត់អោយជួបជាមួយគ្រូពេទ្យផងដែរ ។

Loading...

មមើរលោតពីលើផ្ទះ

នារីម្នាក់បានធ្វើឲ្យគ្រួសារនាងភ្ញាក់ផ្អើលជាខ្លាំងក្រោយលឺសម្លេងនាងស្រែកអោយគេជួយ ក្រោយពីនាងបានលោតចុះដោយមិនដឹងខ្លួនពីជាន់ទី១នៃផ្ទះរបស់ខ្លួនដែលមានកម្ពស់ប្រមាណជា1.8ម៉ែត្រ ភ្លាមៗនោះក្រុមគ្រួសារបានបញ្ជូននាងទៅកាន់មន្ទីរពេទ្យ ពេលទៅដល់គ្រូពេទ្យបានពិនិត្យឃើញថាឆ្អឹងរបស់នាងគ្មានបានបាក់នោះទេ គ្រាន់តែមានស្នាមរបួសខ្លះប៉ុណ្ណោះ ។

ជាប់ទោសព្រោះតែមមើរ

នៅក្នុងថ្ងៃឆ្លងឆ្នាំសកល កាលពីឆ្នាំ2007 លោក Alan Ball បានផឹកអបអរជាមួយនិងគ្រួសារនិងមិត្តភក្ដិ ក្រោយមកគាត់ក៏បានគេងនៅលើសាឡុង ប៉ុន្តែនៅពេលយប់គាត់ស្រាប់តែឡើងទៅខាងលើបន្ទប់ក្មេងស្រីមិនទាន់គ្រប់អាយុម្នាក់ហើយថើបមាត់នាង ក្រោយហេតុការណ៍នោះលោកក៏ត្រូវជាប់ចោទពីបទបៀតបៀនកេរ្ត៍ខ្មាសក្មេងស្រីមិនទាន់គ្រប់អាយុ តែយ៉ាងណាលោកព្យាយាមបញ្ជាក់ថាលោកពុំបានដឹងហេតុការណ៍កើតឡើងសូម្បីតែបន្ដិច ដែលគាត់ជឿថាវាកើតឡើងដោយសារការមមើរ ។

មមើរឡើងកាត់ស្មៅជាមួយរូបភាពអាក្រាតកាយ

អំឡុងពេលម៉ោង២ព្រឹកព្រហាមលោកស្រី Rebekah Armstrong មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយលឺសម្លេងម៉ាស៊ីនកាត់ស្មៅ ពេលភ្ញាក់ដឹងខ្លួនអ្នកស្រីក្រឡេករកស្វាមីខ្លួនតែមិនបានឃើញនោះទេ​ ដូចនេះអ្នកស្រីក៏ចុះមកក្រោមហើយប្រទះឃើញប្ដីអ្នកស្រីកំពុងតែកាត់ស្មៅខណៈដែលគាត់គ្មានសម្លៀកបំពាក់ជាប់ខ្លួនសោះ ភ្លាមនោះអ្នកស្រីបានព្យាយាមដាស់ប្ដីអ្នកស្រី ហើយគាត់ក៏បានភ្ញាក់ហើយភ្លាមគាត់បានស្រឡាំងកាំងជាខ្លាំង បន្ទាប់ក៏បិទម៉ាស៊ីនហើយពួកគេក៏ត្រលប់ចូលទៅក្នុងផ្ទះវិិញ ។

មមើរផ្ញើរ Mail ទៅកាន់មិត្តភក្ដិ

ស្ដ្រីម្នាក់បានចូលគេងនៅអំឡុងម៉ោង១០តែអ្វីដែលហួសចិត្តនោះគឺមិត្តភក្ដិគាត់ទទួលបាន Mail ដែលគាត់បានផ្ញើរទៅកាន់ខ្លួននៅអំឡុងម៉ោង១២ ស្របពេលដែលស្ដ្រីម្នាក់នោះពុំបានដឹងថាខ្លួនបានប៉ះ Computer នៅពេលយប់នោះទេ ដោយសារដែលនាងបានសរសេរទៅកាន់មិត្តភក្ដិនាងគឺ Come tomorrow and sort this hell hole out. Dinner and drinks, 4pm,. Bring wine and caviar only ។ យ៉ាងណាក្រោយដឹងហេតុការណ៍បានកើតឡើងចំពោះខ្លួន ស្ដ្រីម្នាក់ហួសចិត្តជាខ្លាំង ព្រោះនាងបែរជាមមើរអាចចុចត្រូវ Password ក៏ដូចជារកឃើញ Mail របស់មិត្តនាងហើយសរសេរបានយ៉ាងវែងអន្លាយបែបនេះសោះ ។

Loading...