ភូមិចម្លែកៗទាំង១២ក្នុងពិភពលោកដែលមិនគួរឲ្យជឿថាជាកន្លែងមានមនុស្សរស់នៅ

Loading...

នៅលើផែនដីនេះមានប្រទេស ទីក្រុង និងភូមិស្រុកជាច្រើន ដែលមនុស្សរស់នៅ ហើយភាគច្រើននៃកន្លែងទាំងនោះជាទីកន្លែងអំណោយផលដល់ការតាំងទីលំនៅរស់នៅ។ ក្រៅពីទីកន្លែងបែបនេះ ប្រហែលមិនមានមនុស្សចូលទៅរស់នៅនោះទេ។ ប៉ុន្តែអ្នកប្រាកដជាភ្ញាក់ផ្អើលពេលបានឃើញទីកន្លែងនៃភូមិទាំង១២នេះ ព្រោះថាភូមិទាំងនេះស្ថិតនៅទីកន្លែងដែលស្ទើរមិនគួរឲ្យជឿថានឹងមានមនុស្សរស់នៅ។ តើជាភូមិណាខ្លះ ហើយវាមានលក្ខណៈបែបណាទើបមិនសមមានមនុស្សរស់នៅ?

1. ភូមិក្បែរសមុទ្រមួយក្នុងប្រទេសក្រិក

2. ភូមិ Huacachina ស្ថិតក្នុងតំបន់ស្ងួតប្រេះក្រហែង ប្រទេសពេរ៉ូ ប៉ុន្តែក្នុងភូមិមានដើមឈើ ហាងលក់ទំនិញ សណ្ឋាគារ និងកន្លែងសម្រាកលេង

3. ភូមិដាច់ស្រយាលនៅច្រាំងថ្មចោតនៃកោះ Faroe ដែលជាផ្នែកមួយនៃប្រទេសដាណឺម៉ាក

4. ភូមិដាច់ស្រយាល Isortoq នៅភាគអាគ្នេយ៍កោះ Greenland

5. ភូមិ Furore ដែលលាក់ខ្លួនក្នុងឆកសមុទ្រតូចមួយនៃប្រទេសអ៊ីតាលី

6. ភូមិ Undredal ដែលលាក់ខ្លួនក្នុងផែកប៉ាល់តូចមួយនៃប្រទេសន័រវេស

Loading...

7. ភូមិតូចៗនៅ Sa Pa ប្រទេសវៀតណាម

8. ភូមិនៅលើច្រាំងថ្មចោត Bandiagara ប្រទេសម៉ាលី

9. ភូមិ Rougon ស្ថិតនៅលើភ្នំ ត្រង់តំបន់ជ្រលងភ្នំភាគអាគ្នេយ៍ប្រទេសបារំាង

10. ភូមិ Monsanto ដែលផ្ទះភាគច្រើនសង់ក្រោមផ្ទាំងថ្ម ប្រទេសប៉ទុយហ្គាល់

11. ភូមិភ្នំភ្លើង Aogashima ភាគកណ្តាលប្រទេសជប៉ុន ដែលមានប្រជាជនជាង២០០នាក់រស់នៅ

12. ភូមិក្រោមដី Coober Pedy ស្ថិតនៅភាគខាងជើងនៃអូស្រ្តាលីខាងត្បូង

Loading...