៩ ចំណុចទាក់ទងនឹងស្នេហា អានហើយអ្នកនឹងភ្លឺភ្នែក

Loading...

ចំណុចទាំង ៩ ទាក់ទងនឹងស្នេហាដែលអាចនឹងធ្វើឲ្យអ្នកភ្លឺភ្នែកក្រោយពីបានអាន ៖

១. គេម្នាក់ឯងប្រសើរជាងចែករំលែកគ្រែគេងជាមួយនឹងមនុស្សដែលលួចចែករំលែកគ្រែគេងរបស់អ្នកជាមួយមនុស្សផ្សេងទៀតពេលដែលអ្នកមិននៅ

២. អំពើផិតក្បត់មិនមែនទាល់តែ អ្នកបានថើប ជួប ឬ រួមភេទជាមួយនឹងបុគ្គលទី៣នោះទេ ប៉ុន្តែគ្រាន់តែជាការលុបសារឆ្លើយឆ្លងជាមួយជនណាម្នាក់ដែលអ្នកបានទាក់ទងមិនឲ្យដៃគូរបស់អ្នកដឹង ក៏រាប់ថាជាអំពើផិតក្បត់ដែរ

៣. បើសិនជាបុរសម្នាក់ឆ្កួតដោយសារតែអ្នក សូមបួងសួងថាក៉ំឲ្យគាត់ជាទៅ បើសិនជាគាត់ជា អ្នកត្រូវដឹងខ្លួនថាមាននារីម្នាក់បានឲ្យថ្នាំគាត់លេបហើយ

៤. ស្នេហាដំបូងគ្នាថ្ងៃនឹងសាបសូន្យនោះទេ ប៉ុន្តែស្នេហ៍ពិតអាចកប់វាមិនឲ្យងើបរួច

៥. បើសិនជាអ្នកជឿថា ស្នេហាធ្វើឲ្យមនុស្សខ្វាក់ភ្នែក អីញ្ចឹងខ្ញ៉ំប្រាកដថា ការរៀបការនឹងបើកវា(ភ្នែក) ឲ្យអ្នក

Loading...

៦. នារីដែលមានរូបសម្រស់ស្រស់ស្អាតនិងទាក់ទាញអ្នកចង់ញ៉ែ នារីដែលមានបេះដូងស្រស់ស្អាតនិងទាក់ទាញអ្នកចង់ស្រលាញ់ ចំណែកឯនារីដែលមានចរឹតល្អ នឹងទាក់ទាញបុរសពិត

៧. ក៉ំស្រលាញ់ព្រោះតែអ្នកឯការ តែស្រលាញ់ព្រោះតែអ្នកត្រៀមខ្លួនរួចរាល់

៨. ពិសាទឹកមួយកែវជាមួយនឹងពាក្យជូនពរ ប្រសើរជាបាយឆាមួយចានដែលគេដាក់បណ្ដាសារ រៀបការជាមួយនឹងបុរសក្រីក្រដែលមានចិត្តជាព្រះ ក៏ល្អជាងបុរសអ្នកមានដែលពោរពេញទៅដោយកំហឹង

៩. ស៊ូនៅផ្ទះឪពុករបស់អ្នក ដែលជាមនុស្សដែលអ្នកស្គាល់ច្បាស់ ល្អជាងទៅរស់នៅក្នុងផ្ទះរបស់បុរសម្នាក់ដែលអ្នកមិនស្គាល់ច្បាស់

ប្រភព ៖ Facebook

ផ្ដល់សិទ្ធិដោយ៖ ចង់ដឹង-Jongdeng

Loading...
Exit Popup for Wordpress