តារា​ Youtube ១០​រូប​ដែល​បំពេញ​បំណង​អ្នក​មាន​គុណ​ខ្លួន​ជាមួយ​រថយន្ត​ក្នុង​ក្ដី​ស្រមៃ​របស់​ពួក​គាត់​

Loading...

ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​បាន​ដឹង​ធ្លាប់​បាន​លឺ​ខ្លះៗ​រួច​មក​ហើយ​ថា​ សម្រាប់​តារា​ Youtube ល្បីៗ​ដែល​មាន​អ្នក​ទស្សនា​វីដេអូ​ពួក​គេ​ច្រើនៗ​នោះ​គឺ​ពួក​គេ​អាច​រក​បាន​ចំណួល​​ខ្ពស់​មិន​ធម្មតា​ទេ​ដែល​ពួក​គេ​អាច​ទិញ​អ្វីៗ​ដែល​ខ្លូន​ចង់​បាន​យ៉ាង​ស្រួល​មិន​ថា​ឡាន​ ឬ​ផ្ទះ​នោះ​ទេ​ ដោយ​ឡែក​នៅ​ថ្ងៃ​នេះ​យើង​ខ្ញុំ​សូម​លើក​យក​តារា​ Youtube ចំនួន​១០​រូប​ដែល​បង្ហាញ​ភាព​កត្តញ្ញូ​ជាមួយ​ចំណូល​ដែល​ខ្លួន​រក​បាន​ ទិញ​ឡាន​ក្នុង​ក្ដី​ស្រមៃ​របស់​អ្នក​មាន​គុណ​ជូន​ទៅ​កាន់​ពួក​គាត់​ក្នុង​ថ្ងៃ​ពិសេសៗ​ ។

1. The angry grandpa show
ម្ចាស់​ Channel ដែល​មាន​ឈ្មោះ​ថា​ The angry grandpa show បាន​ធ្វើ​អោយ​លោកឪពុក​​ជា​ទី​ស្រលាញ់​របស់​គាត់​ស្រក់​ទឹក​ភ្នែក​ជាមួយ​​រថយន្ត​ម៉ូដែល​ម៉ាក​ A 1955 Chevy Bel Air ដែល​ជា​កាដូ​សម្រាប់​គាត់​នៅ​ថ្ងៃ​ Christmast ។

2. Christian Guzman

ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​ឪពុក​ខ្លួន​តារា​យូធូបគឺ​ Christian Guzman បាន​ធ្វើ​អោយ​ឪពុក​ខ្លួន​ស្រក់​ទឹក​ភ្នែក​នឹង​គ្មាន​ពាក្យ​អ្វី​និយាយ​ក្រៅ​ What What… នៅ​ពេល​ដែល​ឃើញ​កូន​ខ្លួន​យក​រថយន្ត​ក្នុង​ក្ដី​ស្រមៃ​ម៉ូដែល Cadillac SRX មក​ដាក់​ខាង​មុខ​ខ្លួន​នៅ​ថ្ងៃ​ខួប​កំណើត​ ។

3. Streetspeed 717

តារា​យូធូប រូប​នេះ​បាន​ធ្វើ​ឲ្យ​ម្ដាយ​របស់​គាត់​ឈរ​ទ្រឹង​មួយ​សន្ទុះ​ ក្រោយ​ការដូរ​ជា​ឡាន​ Mini Cooper ពណ៌ក្រហម​ដែល​ជា​ការដូ​ក្នុង​ថ្ងៃ​ Christmast សម្រាប់​គាត់​ ។

4. Alex Wassabi

តារាយូធូប​ រូប​នេះ​មិន​ធ្វើ​អ្វី​អោយ​ Suprize ខ្លាំង​នោះ​ទេ​ ប៉ុន្តែ​គាត់​នាំ​ឪពុកម្ដាយគាត់​ទៅ​ទិញ​រថយន្ត​ដែល​ពួក​គាត់​បាន​តែ​ម្ដង ខណៈ​ដែល​រូប​គេ​ជា​អ្នក​ចេញ​លុយ​ទិញ​វា​ ។

5. Faze Rain

រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ូដែល​ Corvette បាន​ធ្វើ​អោយ​ឪពុក​របស់​តារា​យូធូប ​Faze Rain ស្រឡាំង​កាំង​ហើយ​គាត់​មិន​ចង់​ជឿ​អ្វី​ដែល​កូន​ប្រុសគាត់​និយាយ​ថា​វា​ជា​រថយន្ត​សម្រាប់​គាត់​នោះ​ទេ​ ។

6. Romanatwoodvlog

នៅ​ក្នុងថ្ងៃ​ខួប​កំណើត​ឪពុក​ខ្លួន​តារា​យូធូប​ម្នាក់​នេះ​បាន​នាំ​ឪពុក​គាត់​ទៅ​កាន់​កន្លែង​លក់​រថយន្ត​ទំនើប​មួយ​ហើយ​បាន​ប្រាប់​ឪពុក​គាត់​រើស​រថយន្ត​ដែល​គាត់​ចង់​បាន​ ប៉ុន្តែ​ឪពុក​គាត់​ហាក់​ដូចជា​អស់​សំណើច​ហើយ​គិត​ថា​កូន​ប្រុស​គាត់​គ្រាន់​តែ​ធ្វើ​វីដេអូ​បោក​បញ្ឆោត​គាត់​ប៉ុណ្ណោះ​ ។

Loading...

7. ZaidAli

ក្នុង​ទិវាឪពុក​ ZaidAli បាន​​នាំ​យក​រថយន្ត​ Mercedes ថ្មី​ស្រឡាង​មួយ​គ្រឿង​ទៅ​ដាក់​មុខ​ផ្ទះ​ ក្រោយមក​​រូប​គេ​បាន​នាំ​ឪពុក​ខ្លួន​មក​កាន់​មុខ​ផ្ទះ​ហើយ​ប្រាប់​គាត់​ថា​នេះ​ជា​រថយន្ត​ថ្មី​សម្រាប់​គាត់​ ប៉ុន្តែ​ឪពុក​របស់​គេ​ហាក់​មិន​ជឿ​ទេ​ដូចនេះ​ ZaidAli ក៏​បាន​ប្រគល់​សោរ​ឡាន​ទៅ​កាន់​ឪពុក​គាត់​ ក្រោយ​សាករថយន្ត​​មួយ​សន្ទុះ​ឪពុក​គាត់​បាន​ទៅ​អង្គុយ​សម្រក់​ទឹក​ភ្នែក​ព្រោះ​ក្ដី​រំភើប​ចិត្ត ខណៈ​ដែល​នោះ​ ZaidAli ក៏​បាន​ដើរ​ចូល​ទៅ​ជិត​ឪពុក​ខ្លួន​ហើយ​ក៏​អោប​គាត់​ដោយ​ក្ដី​ស្រលាញ់​ ។

8. Lance210

តារា​យូធូប​ម្នាក់​នេះ​គឺ​បាន​ផ្ដល់​ការ​ភ្ញាក់​ផ្អើល​ទៅ​កាន់​ឪពុក​ជា​ទី​ស្រលាញ់​ខ្លួន​ក្នុង​ថ្ងៃ​ខួប​កំណើត​គាត់​ជាមួយ​នឹង​ការដូ​រថយន្ត​ម៉ូដែល​ Corvette Z06 ។​

9. SSSniperwolf

ក្នុង​ទិវា​អ្នក​ម្ដាយ​តារា​យូធូប​ម្នាក់​នេះ​ក៏​បាន​ផ្ដល់​អារម្មណ៍​ភ្ញាក់​ផ្អើល​ទៅ​កាន់​អ្នក​ម្ដាយ​ខ្លួន​ជាមួយ​រថយន្ត​ម៉ដែល​ BMW មួយ​គ្រឿង​ ហើយ​អ្វី​មើល​ទៅ​គួរ​ឲ្យ​រំភើប​ចិត្ត​នោះ​អំឡុង​ពេល​សាក​ល្បង​បើក​រថយន្ត​ថ្មី​អ្នក​ម្ដាយ​របស់​គេ​គឺ​សម្ដែង​អារម្មណ៍​សប្បាយ​ជាមួយ​ការ​ច្រៀង​លេង​សប្បាយ​ទៀត​ផង​ ។

10. Nick DePalo

រថយន្ត​ Ferrari ពណ៌​ក្រហម​មួយ​គ្រឿង​បាន​ធ្វើ​អោយ​ឪពុក​របស់​តារា​យូធូប​ Nick DePalo រំភើប​ចិត្ត​ជា​ខ្លាំង​ ព្រោះ​វា​ជា​រថយន្ត​មួយ​ក្នុង​ក្ដី​ស្រមៃ​របស់​គាត់​ ។

ដោយ​ឡែក​ខាង​ក្រោម​នេះ​ជា​វីដេអូ​ដែល​បង្ហាញ​ពី​សកម្មភាព​ខ្លះៗ​អំឡុង​ពេល​ពួក​គាត់​ទទួល​បាន​ការដូ​រថយន្ត​ទាំង​នេះ​ ៖

Loading...
Exit Popup for Wordpress