ដឹងទេហេតុអ្វីសម័យបុរាណមានការសាងសង់ពីរ៉ាមីតច្រើនម្ល៉េះ? មូលហេតុគឺមិននឹកស្មានដល់

Loading...

មនុស្សភាគច្រើនប្រហែលជាគិតថាមានតែពីរ៉ាមីតនៅប្រទេសអេហ្ស៊ីបទេ​ ប៉ុន្តែតាមពិតមានពីរ៉ាមីតរាប់ពាន់នៅលើផែនដី គ្រាន់តែនៅអាមេរិកកណ្តាលមានជាង១,០០០​ ប្រទេសចិនមាន៣០០ ប្រទេសស៊ូដង់មានជាង២០០ និងប្រទេសអេហ្ស៊ីបមានប្រហែល១២០។ អ្វីដែលអ្នកវិទ្យាសាស្រ្តចាប់អារម្មណ៍ចង់ដឹងគឺ ហេតុអ្វីបានជាមានការសាងសង់ពីរ៉ាមីតច្រើនម្លេះ?

ខាងក្រោមនេះជាការរកឃើញរបស់ Dr. Volodymyr Krasnoholovets ពាក់ព័ន្ធនឹងពីរ៉ាមីត៖

  • គ្រាប់ពូជដែលរក្សាទុកនៅក្នុងពីរ៉ាមីតពី១ទៅ៥ថ្ងៃ បង្ហាញថាផ្តល់ផលកើនឡើង៣០%ទៅ១០០%
  • ភ្លាមៗបន្ទាប់ពីការសាងសង់ពីរ៉ាមីតLake Seliger មានការកត់សម្គាល់ឃើញកំណើនអូហ្សូននៅលើតំបន់នោះ
  • សកម្មភាពទាក់ទងនឹងរញ្ជួយផែនដីមានការថយចុះទាំងកម្រិតនៃភាពធ្ងន់ធ្ងរ និងទំហំ
  • បញ្ហាអាកាសធាតុមិនល្អហាក់មានការថយចុះក្នុងបរិវេណនៃពីរ៉ាមីត
  • ពីរ៉ាមីតដែលសាងសង់នៅរូស្ស៊ីភាគខាងត្បូងហាក់បង្ហាញឥទ្ធិពលវិជ្ជមានលើផលិតកម្មប្រេង
  • ការសិក្សាបានធ្វើលើអ្នកទោសជាប់គុក៥,០០០នាក់ ដែលត្រូវបានចាក់បញ្ចូលជាតិអំបិល និងម្រេច ហើយដាក់ឲ្យនៅក្នុងតំបន់ថាមពលពីរ៉ាមីត​ ហើយលទ្ធផលបង្ហាញថា មានការថយចុះនូវកម្រិតហិង្សា និងការប្រសើរឡើងជារួមនូវឥរិយាបថរបស់ពួកគេ
  • មានការថយចុះនូវកម្រិតវិទ្យុសកម្ម​នៅខាងក្នុងពីរ៉ាមីត
  • ទឹកនៅខាងក្នុងពីរ៉ាមីតនៅតែរាវទោះស្ថិតក្នុងសីតុណ្ហភាព៤០អង្សាក្រោមសូន្យក៏ដោយ
    ព្រមទាំងចំណុចជាច្រើនទៀត ដូចមានបង្ហាញនៅក្នុងវីដេអូខាងក្រោមនេះ។

Loading...

Loading...
Exit Popup for Wordpress