គិតថាឡូយម៉េសគ្រាន់តែបើកទ្វារើសខ្លួនឯងបានបែរជាប្រើគេ មិនជួយថែមទាំងទាត់ចោល ចុងក្រោយស្រកទឹកភ្នែកដោយមិនដឹងខ្លួន

Loading...

ពាក្យចាស់តែងពោលថាក៉ំវាយតម្លៃនរណាម្នាក់តាមរយៈសម្បកក្រៅ ពីព្រោះពេលខ្លះសម្បកក្រៅគេមើលទៅល្អ ប៉ុន្តែខាងក្នុងគឺពោរពេញទៅដោយភាពអាក្រក់ ឯអ្នកខ្លះមើលទៅអាក្រក់ពីខាងក្រៅ ប៉ុន្តែជាមនុស្សដែលមានចិត្តល្អ ។

ពាក្យនេះពិតជាមិនខុសនោះទេ តាមរយៈវីដេអូនេះអ្នកនឹងបានដឹងថា ការវាយតម្លៃនរណាម្នាក់តាមរយៈសម្បកក្រៅដោយអ្នកមិនបានដឹងច្បាស់ពីពួកគេពិតជាខុស ។ នៅក្នុងវីដេអូ គេសង្កេតឃើញ បុរសម្នាក់កំពុងតែអង្គុយនៅក្នុងរថយន្តកៅអៅខាងស្ដាំ (កន្លែងសម្រាប់អ្នករួមដំណើរ) សំឡឹងទៅកាន់កាបូបលុយមួយហាក់បីដូចជាកំពុងតែចង់រើសវាមក ស្រាប់តែពេលនោះមានបុរសពាក់អាវខ្មៅម្នាក់បានដើរកាន់ គាត់ក៏ពឹងឲ្យបុរសនោះជួយរើសអោយ ។

Loading...

ដោយឃើញកាយវិការបែបនេះ បុរសពាក់អាវខ្មៅនោះប្រហែលជាគិតថា ហេតុអ្វីក៏ឈ្លើយ និង ខ្ជិល យ៉ាងនេះគ្រាន់តែបើកទ្វារើសទៅបានហើយ សុខចិត្តប្រើអ្នកដទៃ គាត់មិនត្រឹមតែមិនជួយរើសនោះទេ ថែមទាំងបានយកជើងទាត់កាបូបលុយនោះទៀតផង ។

រឿងរំជួលចិត្តក៏បានកើតឡើង ដោយបុរសនៅក្នុងរថយន្តនោះបានប្រើប្រាស់មាត់ដើម្បីបើកទ្វារថយន្ត រួចចុះពីរថយន្តទាំងដែលគ្នាដៃទាំងសងខាង ហើយអោនខាំយកកាបូបលុយរបស់ខ្លួន ។ បុរសអាវខ្មៅក្រោយពីឃើញដូចនេះ ក៏មានអារម្មណ៍ក្ដុកក្ដួលជាខ្លាំង ហើយក៏ដើរមកជួយរើសកាបូប និងលើកបុរសពិការដៃនោះចូលរថយន្តទៀតផង ជាងនេះទៅទៀតថែមទាំងបានឲ្យប្រាក់បន្ថែមទៀតនៅពេលដែលឮបុរសពិការដៃនោះប្រាប់ថាគាត់បានបាត់លុយអស់មួយចំនួន។

បន្ទាប់ពីជួយរួច បុរសពាក់អាវខ្មៅក៏បានដើរសំដៅទៅរថយន្តរបស់ខ្លួន រំពេចនោះរឿងដ៏គួរឲ្យអស់សំណើចក៏បានកើតឡើង ចង់ដឹងថាមានអ្វីកើតឡើងសូមទស្សនាវីដេអូខាងក្រោមនេះ ៖

DONT JUDGE A BOOK BY ITS COVER

DON'T JUDGE A BOOK BY ITS COVERW/ Kamran Mirza

Posted by Kazim on Saturday, February 25, 2017

Loading...
Exit Popup for Wordpress