តោះស្វែងយល់ពីលក្ខណៈពិសេសរបស់ Lexus RX 350 : F-Sport 2017 បន្តិចទៅមើល មុននឹងទិញវា

Loading...

Lexus RX គឺជាប្រភេទរថយន្ត SUV មួយរបស់ Toyota (Lexus ជាប្រេនរបស់ Toyota) ដែលមានភាពពេញនិយមជាខ្លាំងចាប់តាំងពីវាចាប់ផ្ដើមផលិតរហូតមកដល់បច្ចុប្បន្ន ។

បច្ចុប្បន្ននេះ RX បានចេញ ៤ ជំនាន់មកហើយ ដោយជំនាន់ដំបូងត្រូវបានគេស្គាល់ថាជា Lexus RX300 ដែលផលិតចាប់ពី ឆ្នាំ1997 ដល់ ឆ្នាំ2003 ។ សូមមើលបញ្ជីខាងក្រោមដើម្បីស្វែងយល់ពីជំនាន់នីមួយៗ

១. ជំនាន់ទីមួយ (លេខកូដសំគាល់ XU10; ផលិតចាប់ពីឆ្នាំ 1997–2003) ជាម៉ូដែល RX300

២. ជំនាន់ទីពីរ (លេខកូដសំគាល់ XU30; ផលិតចាប់ពីឆ្នាំ 2003–2008) មានពីរម៉ូដែលគឺ RX330 និង RX400h (hybrid )

៣. ជំនាន់ទីបី (លេខកូដសំគាល់ AL10; ផលិតចាប់ពីឆ្នាំ 2008–2015) មានពីរម៉ូដែលគឺ RX350 និង RX450h (hybrid )

៤. ជំនាន់ទីបួន (លេខកូដសំគាល់ AL20; ផលិតចាប់ពីឆ្នាំ 2015–បច្ចុប្បន្ន) មានពីរម៉ូដែលដោយរក្សាឈ្មោះ RX350 និង RX450h ដដែល

Loading...

ហើយកាលពីប៉ុន្មានខែកន្លងទៅនេះ Lexus RX ជំនាន់ទី៤ ស៊េរីឆ្នាំ ២០១៧ ឬ RX350 និង 450h 2017 ក៏បានបង្ហាញខ្លួនក្នុងទីផ្សារពិភពលោក រួមទាំងកម្ពុជាផងដែរ ដែលមានលក្ខណៈពិសេសជាច្រើនដែលធ្វើឲ្យអ្នកប្រើប្រាស់បានឃើញ និងដឹងហើយ ធានថាថាមើលម៉ូដែលផ្សេងលែងចូលភ្នែកតែម្ដង។

ជាមួយគ្នានេះដែរការ៉ាសលក់រថយន្តដ៏ល្បីក្នុងរាជធានីភ្នំពេញមួយដែលមានឈ្មោះថា Hengheng Auto ក៏បាននាំចូលរថយន្ត Lexus RX350 : F-Sport ស៊េរី ២០១៧ មកលក់ក្នុងទីផ្សារកម្ពុជា ហើយនៅលើទំព័រផ្លូវការរបស់ការ៉ាសនេះ ក៏បានធ្វើការ Live វីដេអូ រៀបរាប់លក្ខណៈសម្បត្តិផ្សេងៗរបស់រថយន្តម៉ូដែលនេះផងដែរ ។ តោះទស្សនាបន្តិចទៅមើលតើ RX350 ស៊េរី ២០១៧ ប្រភេទ F-Sport មានលក្ខណៈពិសេសអ្វីខ្លះ ៖

2017 Lexus RX350 : F-Sport (ឡានថ្មី)⚠️ Full Top Option👉🏻 America Specs 🇺🇸💵 តម្លៃ: 13 មុឺនជាង (☎️ 012-894729 & 097-77-50000)

Posted by Hengheng Auto on Saturday, May 27, 2017

ប្រភព ៖​ Hengheng Auto

Loading...
Exit Popup for Wordpress