មនុស្សស្រីឆ្លាតភាគច្រើនពូកែផឹក?

Loading...

មនុស្សស្រីដែលមានសមត្ថភាពរៀនបានច្រើន ភាគច្រើនសុទ្ធតែទទួលស្គាល់ថាខ្លួនឯងចេះទទួលទានគ្រឿងស្រវឹង?នេះជាសំនួរដែលគេលើកយកមកសិក្សាក្រោយពីចាប់អារម្មណ៍អំពីកម្រិតចំណេះដឹងរបស់ស្រ្ដីទាក់ទងទៅនឹងការសេពគ្រឿងស្រវឹង។

ការសិក្សាដែលចាប់ផ្ដើមចេញពីទីក្រុងឡុងដ៍តម្រូវអោយសង្កេតសកម្មភាពមនុស្សស្រីដែលរស់នៅនិងមានអាយុប្រហែលគ្នា។ហើយគេក៏រកឃើញថាស្រ្ដីដែលរៀនបានកាន់តែច្រើន ចូលចិត្តផឹកគ្រឿងស្រវឹងកាន់តែខ្លាំង។ការសិក្សានេះក៏សិក្សាទៅរកអតីតកាលផងដែរ ដោយភ្ជាប់តាំងពីជីវិតរបស់សិស្សស្រីតាំងពីរៀនថ្នាក់វិទ្យាល័យ។លទ្ធផលបានបង្ហាញថាសិស្សស្រីដែលទទួលបានពិន្ទុខ្ពស់កាលពីនៅវិទ្យាល័យ ហាក់ដូចជាមានទំនោរទៅរកការសេពគ្រឿងស្រវឹងច្រើនជាសិស្សស្រីធម្មតាដល់ទៅ២ដង នៅពេលពួកគេចាស់ទៅ។

Loading...

ការរកឃើញថ្មីនេះវាក៏អាចទទួលយកបាន ដោយសារតែមនុស្សស្រីដែលមានការសិក្សាខ្ពស់ភាគច្រើនជាមនុស្សមានឯករាជ្យលើជីវិតរបស់ខ្លួននិងមិនសូវរវល់គិតគូរពីរឿងគូរស្រករឡើយ។ការដែលពួកគេមានទំនុកចិត្តលើខ្លួនឯង ប៉ុន្តែហាក់មិនសូវជាមានមិត្តភាពជាមួយមនុស្សស្រីដូចគ្នានោះទេ ដោយសារនៅវ័យយូរក្រែលបែបនេះមនុស្សស្រីធម្មតារៀបការអស់ទៅហើយ។ដូច្នេះអ្នកដែលជាមិត្តនឹងមនុស្សស្រីដែលរវល់រៀនភាគច្រើនជាមនុស្សប្រុស។ការសេពគប់ជាមិត្តភក្តិនឹងមនុស្សប្រុសគឺវាពិតជាជៀសមិនផុតនោះទេថាពួកគេត្រូវតែពូកែផឹកដូចមនុស្សប្រុសដែរ៕

ប្រភព៖ Telegraph

Loading...
Exit Popup for Wordpress