រឿងចម្លែកៗដែលកើតឡើងជុំវិញពិភពលោក ប៉ុន្តែយើងមិនធ្លាប់ចាប់អារម្មណ៍

Loading...

ស្ទើរជារៀងរាល់ថ្ងៃមានរឿងចម្លែកៗកើតឡើងជុំវិញខ្លួនយើងប៉ុន្តែពេលខ្លះយើងមិនធ្លាប់ចាប់អារម្មណ៍ចង់ដឹង ចង់លឺអំពីវាពីមុនមក។សម្រាប់ថ្ងៃនេះអ្នកទាំងអស់គ្នានឹងបានដឹងការពិតដែលចម្លែកដែលធ្លាប់កើតឡើងនៅលើពិភពលោក ប៉ុន្តែមានមនុស្សតិចតួចដែលដឹងពីវា៖

1. មនុស្សម្នាក់ៗមានជ្រាំងអណ្ដាតខុសៗគ្នា ដូចនឹងក្រយៅដៃដែរ។

2. សត្វកង់ហ្គូរ៉ូញី មានសន្ទះព្រហ្មចារីដល់ទៅ៣ 

3. Casu Marzuគឺជាឈីសដែលមានសរីរាង្គដូចដង្កូវរស់ វាអាចលោតចេញចូលច្រមុះនិងភ្នែកបានបើអ្នកពិសារមិនប្រយ័ត្ន 

4. ការរញ្ជួយដីធំៗ អាចបណ្ដាលអោយថយចុះរយៈពេលក្នុងមួយថ្ងៃ។ជាឧទាហរណ៍៖ រញ្ជួយដីនៅជប៉ុននៅឆ្នាំ២០១១ កាត់បន្ថយ1.8 microsecondចេញពី២៤ម៉ោង។

5. នៅកំពូលនៃEiffel Towerនឹងលូតចេញ7 inches (17.7 cm)នៅពេលត្រូវកម្ដៅព្រះអាទិត្យ។

6. នៅលើលោកនេះមានរោងស្រមោចដែលវែងបំផុតដែលឆ្លងកាត់ទ្វីបអឺរ៉ុប ភាគខាងលិចរបស់អាមេរិក និងប្រទេសជប៉ុន។

Loading...

7. សរសៃឈាមក្នុងខ្លួនមនុស្សមានប្រវែងវែងដែលអាចរុំផែនដីបានពីរជុំ។

8. បុរសដំបូងគេដែលនោមដាក់ព្រះច័ន្ទគឺលោកBuzz Aldrin បន្ទាប់ពីគាត់ធ្វើដំណើរទៅដល់វា។

9. កូនភ្លោះដែលអាយុខុសគ្នាច្រើនបំផុតគឺរយៈពេល ៨៧ថ្ងៃ ដែលជាទូទៅខុសគ្នាតែប៉ុន្មានម៉ោងប៉ុណ្ណោះ

10. ប្រអប់សំបុត្រដែលជ្រៅជាងគេបំផុតលើលោកនៅSumamiប្រទេសជប៉ុន វានៅជំរៅ១០ម៉ែត្រក្រោមទឹក

11. ឆ្នាំ២០០៧ បុរសម្នាក់ឈ្មោះCorey Taylorបានប្រឌិតថាខ្លួនឯងស្លាប់ដើម្បីគេចផុតពីការបង់ថ្លៃទូរស័ព្ទ ប៉ុន្តែចុងក្រោយគេរកឃើញគាត់។

12. នៅឆ្នាំ១៩២៣ មានការប្រណាំងសេះនៅទីក្រុងNew yorkប៉ុន្តែចម្លែកត្រង់អ្នកដែលឈ្នះគឺលោកFramk Hayesដែលគាត់គាំងបេះដូងស្លាប់តាំងពីពាក់កណ្ដាលផ្លូវ ប៉ុន្តែសាកសពគាត់ស្ថិតនៅលើសេះដដែល រហូតសេះវាបោលដល់ទីមុនគេ។

13. នៅឆ្នាំ១៥៦៧ បុរសដែលមានពុកមាត់វែងជាងគេលើលោក បានស្លាប់ដោយសារតែទាក់នឹងពុកមាត់ពេលកំពុងរត់គេចពីអគ្គីភ័យ។

Loading...
Exit Popup for Wordpress