អ្នកប្រហែលមិនដឹងទេថាសត្វទាំងនេះលឿនមិនចាញ់រថយន្តទៅទៀត

Loading...

បើនិយាយពីល្បឿនលឿន អ្វីដែលអ្នកគិតដល់មុនគេគឺប្រាកដជារថយន្ត ឬម៉ូតូទំនើបៗដែលអាចបើកបរក្នុងល្បឿនលឿន។ ប៉ុន្តែអ្នកប្រហែលមិនដឹងថា សត្វទាំងអស់ខាងក្រោមអាចធ្វើចលនាបានយ៉ាងលឿនមិនចាញ់រថយន្តទំនើប ឬរថយន្តស្ព័រនោះទេ។

10. សត្វទន្សាយសម្បុរត្នោត អាចធ្វើដំណើរបានក្នុងល្បឿន47.84mph ឬ 77Km/h មានដើមកំណើតនៅអឺរ៉ុបខាងលិច និងអាស៊ី

9. សត្វBlue Wildbeest អាចធ្វើដំណើរក្នុងល្បឿន50mph ឬ80.46Km/h មានដើមកំណើតនៅអាហ្វ្រិកខាងត្បូងនិងខាងកើត

8. ត្រីMarlin អាចហែលក្នុងល្បឿន50mph ឬ80.46Km/h​ និងមានប្រភពកំណើតនៅមហាសមុទ្រអាត្លង់ទិច និងប៉ាស៊ីហ្វិក

7. សត្វក្តាន់Antelope អាចធ្វើដំណើរក្នុងល្បឿន60.89mph ឬ98Km/h និងមានដើមកំណើតនៅអាមេរិកខាងជើង

6. ត្រីSail អាចធ្វើដំណើរក្នុងល្បឿន68.35mph ឬ110Km/h​ មានដើមកំណើតនៅមហាសមុទ្រអាត្លង់ទិច និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

Loading...

5. ខ្លាCheetah​ (ស្រដៀងខ្លារខិន) អាចធ្វើដំណើរក្នុងល្បឿន70.21mph ឬ113Km/h​ មានដើមកំណើតនៅអាហ្រ្វិក និងអាស៊ី

4. សត្វក្ងានSpur Winged អាចធ្វើដំណើរក្នុងល្បឿន88.23mph ឬ142Km/h មានដើមកំណើតនៅអាហ្វ្រិកខាងត្បូង

3. បក្សីFrigate អាចធ្វើដំណើរក្នុងល្បឿន95mph ឬ152.88Km/h មានដើមកំណើតនៅអាមេរិកខាងត្បូង

2. បក្សីSpine Tailed Swift អាចធ្វើដំណើរក្នុងល្បឿន106mph ឬ170.6Km/h​ មានដើមកំណើតនៅអាស៊ីកណ្តាល និងស៊ីប៊េរី

1. សត្វស្ទាំងPeregrine អាចធ្វើដំណើរក្នុងល្បឿន242mph ឬ389.46Km/h និងអាចរស់នៅគ្រប់តំបន់ទាំងអស់លើកលែងតែតំបន់អង់តាកទិច

ប្រភព៖ The Mysterious World

Loading...
Exit Popup for Wordpress