ពលករធ្វើការនៅកូរ៉េម្នាក់ផ្ញើវីដេអូមួយទៅកាន់គ្រួសាររបស់អ្នកចំណាកស្រុកធ្វើការនៅកូរ៉េទាំងអស់

Loading...

យើងសង្កេតឃើញថាសព្វថ្ងៃនេះប្រជាជនកម្ពុជាមួយចំនួនបានជ្រើសរើសទៅធ្វើការនៅកូរ៉េ ដោយសង្ឃឹមថានឹងទទួលបានប្រាក់ចំណូលខ្ពស់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ។ ថ្វីត្បិតទទួលបានប្រាក់ខែខ្ពស់ ប៉ុន្តែមិនមែនមានន័យថាការធ្វើការនៅស្រុកគេងាយស្រួលនោះទេ ។

#1

#2

#3

#4

#5

ហើយនេះគឺជាវីដេអូដែលបុរសម្នាក់ដែលជាពលករចំណាកស្រុកធ្វើការនៅកូរ៉េបានបង្ហោះទៅក្នុងគណនី Facebook របស់ខ្លួនដែលប្រើឈ្មោះថា ម្នាក់ឯង ក៏មិនស្លាប់ដែរ ដោយមានបំណងចង់ផ្ដាំផ្ញើរឿងខ្លះដល់ អ្នកម្តាយ១ចំនួន ប្រពន្ធកូន១ចំនួន បងប្អូន និងមិត្តភក្តិ១ចំនួន របស់អ្នកចំណាកស្រុកទៅធ្វើការនៅស្រុកគេ ។ ជាមួយនឹងវីដេអូនោះក៏បានសរសេរបន្ថែមផងដែរថា ៖

Loading...

 

វិដេអូនេះដែរ ខ្ញុំបាទសូមផ្ញើជូនលោកឪពុកអ្នកម្តាយ១ចំនួន ប្រពន្ធកូន១ចំនួន បងប្អូន និងមិត្តភក្តិ១ចំនួន។ សូមកុំគិតថាអ្នកដែលបានមកធ្វើការនៅប្រទេសកូរ៉េគឺសំណាងអោយសោះ។ ការងារជាកម្មករគេគឺមិនមែនមកកើបលុយ ហើយក៏មិនមែនដេកយកតែលុយដែរ។ មុននិងបានលុយផ្ញើទៅអោយអ្នកផ្ទះ ២០០ដុល្លា ១០០០ដុល្លា សម្រាប់ចាយនេះ គឺគេបានយកជីវិតទៅប្តូរវាមក។ មុននិងចាយឬក៏ចង់បានអ្វី១នោះសូមគិតដល់អ្នកដែលធ្វើការរកលុយផង។ ក្រៅអំពីការងារអ្នកដែលធ្វើការងារនៅកូរ៉េត្រូវប្រឈមនិងបញ្ហាមួយចំនួនដូចជា ការហូបចុក កត្តាអាកាសធាតុ ( រដូវក្តៅ និងរដូវធ្លាក់ព្រិល ) ដែលជាមូលហេតុធ្វើអោយបាត់បង់ជីវិត។ បើតាមខ្ញុំដឹងរយៈពេល៤ឆ្នាំចុងក្រោយ មានពលករមិនក្រោម ២៥នាក់ទេដែលបាត់បង់ជីវិត។ មានពលករខ្លះបានស្លាប់បាត់បង់ជីវិតទាំងខ្លួនឯងមិនបានចាយលុយផង។ ចុងក្រោយខ្ញុំសូមផ្ដាំផ្ញើទៅ ឪពុកម្តាយ ប្រពន្ធ បងប្អូនមួយចំនួន បើមិនបានផ្តល់ ការលើកទឹកចិត្ត កម្លាំងចិត្ត និងសេចក្តីស្រលាញ់ ការយកចិត្តទុកដាក់អោយទៅគេទេ សូមកុំផ្តល់ទុក្ខសោក និងការឈឺចាប់អោយទៅគេបន្ថែមទៀតអី ព្រោះគេហត់ និងមានទុក្ខលំបាកច្រើនពេកណាស់ហើយ។ ចុងក្រោយនេះដែរ កូនក៏សូមអរគុណចំពោះលោកឪពុកអ្នកម្តាយដែលបានផ្តល់ជីវិតមួយនេះ។ ដោយសារតែលោកទាំងពីរទើបធ្វើអោយកូនមានថ្ងៃនេះ។មួយវិញទៀតក៏សូមអគុណដល់ បងប្អូូននិងមិត្តភក្តិទាំង អស់ ដែលតែងតែផ្តល់កម្លាំងចិត្ត ព្រមទាំងជួយលើកទឹកចិត្តខ្ញុំរហូតមក។ ពីពលករទុរគត……

 

ទស្សនាវីដេអូ ៖

ប្រភព ៖ Facebook

Loading...
Exit Popup for Wordpress