អាថ៌កំបាំងផ្លូវក្រោមដីម៉ូស្គូប្រទេសរូស្ស៊ី អានហើយព្រឺសម្បុរ

Loading...

ផ្លូវក្រោមដីម៉ូស្គូដែលពីមុនមានឈ្មោះថា Lazar Kaganovich និងក្រោយមកមានឈ្មោះថា Vladimir Ilyich Lenin បច្ចុប្បន្នត្រូវបានគេហៅថា Metro -2 មានអាថ៌កំបាំងជាច្រើនពាក់ព័ន្ធនឹងវិស័យកងទ័ព ការពារជាតិ និងសន្តិសុខជាតិ ហើយជាពិសេសនោះគឺជំនឿអបិយជំនឿ ដែលគ្រប់យ៉ាងត្រូវបានកត់ត្រានៅក្នុងឯកសារផ្លូវការរបស់រដ្ឋាភិបាលដែលមានឈ្មោះ “D-6″។

សត្វលោកនៅឋានក្រោម

អ្នកនៅក្នុងហេតុការណ៍គ្រោះថ្នាក់ផ្លូវក្រោមដីនេះដោយផ្ទាល់បាននិយាយថា ពួកគេបានឃើញសត្វលោកនៅឋានក្រោមរស់នៅក្នុងផ្លូវក្រោមដីនេះជាច្រើន។ ក្នុងនោះមានព្រលឹងវិញ្ញាណ ខ្មោច និងពពួកបិសាចផ្សេងៗ។ ប្រសិនបើអ្នកដើរចុះពីកន្លែងឈរចាំទៅក្រោមតែបន្តិចនោះ អ្នកអាចនឹងឃើញពពួកសត្វក្អែប ពីងពាង កណ្តុរ ប៉ុន្តែមានទំហំធំស្ទើរតែប៉ុនសត្វចៀម ឬឆ្កែជាដើម។

ខ្មោចអ្នកជួសជុលខ្សែភ្លើង

មានពាក្យចចាមរ៉ាមក្នុងចំណោមអ្នកធ្វើការនៅផ្លូវក្រោមដីនោះថា បន្ទាប់ពីពាក់កណ្តាលអាធាត្រមានលេចឡើងនូវខ្មោចអ្នកជួសជុលខ្សែភ្លើង។ កាលពីដប់ឆ្នាំមុន មានកម្មករជួសជុលខ្សែភ្លើងម្នាក់បានស្លាប់ ដែលគេជាមនុស្សខិតខំធ្វើការងារ ដូចនេះហើយបន្ទាប់ពីស្លាប់ទៅកម្មករម្នាក់នេះ មិនអាចនៅស្ងៀមហើយបន្តធ្វើការរបស់ខ្លួនទៀត។

កន្លែងកប់ខ្មោចពីសម័យមុន

ស្ថានីយ៍ជាច្រើននៃផ្លូវក្រោមដីម៉ូស្គូ មានទីតាំងស្ថិតនៅក្រោមកន្លែងកប់ខ្មោចពីសម័យមុន ឧទាហរណ៍នៅក្បែរស្ថានីយ៍ Sokol គឺកន្លែងកប់ខ្មោចទាហានដែលស្លាប់ក្នុងសង្រ្គាមលោកលើកទីមួយ ហើយបុគ្គលិកបម្រើការនៅស្ថានីយ៍នេះបាននិយាយថា បានឃើញខ្មោចមានឈាមហូរដើរនៅកន្លែងរង់ចាំនៅពេលព្រឹកក្នុងម៉ោងមិនមានមនុស្សធ្វើដំណើរ។

ខ្មោចរថភ្លើង

Loading...

មានរឿងជាច្រើនទាក់ទងនឹងខ្មោចរថភ្លើង ដោយមានការលើកឡើងថា រថភ្លើងប្រមូលផ្តុំនូវវិញ្ញាណអស់សង្ឃឹមដែលមិនអាចរកផ្លូវទៅកាន់ពិភពដែលមានជីវិតរស់នៅ។ ពេលខ្លះគេឃើញរថភ្លើងដែលមានអ្នកបើកជាបុរសមានរូបរាងស្លេកស្លាំង សម្លៀកបំពាក់ពណ៌ប្រផេះ ប្រហែលមកពីជំនាន់ឆ្នាំ១៩៤០-៥០ អង្គុយក្នុងកាប៊ីន។​ រថភ្លើងនេះឈប់នៅគ្រប់ស្ថានីយ៍ទាំងអស់ ប៉ុន្តែយូរៗម្តងទើបបើកទ្វារ ប៉ុន្តែអ្នកមិនគួរចូលក្នុងរថភ្លើងនោះទេ ឬក៏ឈរក្បែរទ្វារដែលបើក ព្រោះថាធ្លាប់មានអ្នកសាកល្បងហើយក៏បាត់ខ្លួនរហូត។ ពេលខ្លះមានរឿងគួរឲ្យខ្លាចជាងនេះទៅទៀត។

អ្នកបើកបរខ្មៅ

តាមរឿងព្រេង កាលពីច្រើនឆ្នាំមុនមានអ្នកបើកបរម្នាក់បានឆេះខ្លួនពេលជួយសង្រ្គោះអ្នកដំណើរ ហើយបានស្លាប់នៅមន្ទីរពេទ្យ។ ថ្នាក់ដឹកនាំបានចោទប្រកាន់បុរសម្នាក់នោះថាជាអ្នកបង្កឲ្យមានហេតុការណ៍ឡើង។ ចាប់ពីពេលនោះមក ខ្មោចអ្នកបើកបរម្នាក់នោះតែងដើរនៅតាមផ្លូវក្រោមដី ហើយពេលយប់បន្តិចគេអាចឃើញនៅតាមស្ថានីយ៍។

ខ្មោចមកពី Aviamotornaya

គ្រោះថ្នាក់នៅជណ្តើរយន្តនៅស្ថានីយ៍Aviamotornaya ក្នុងឆ្នាំ១៩៨២​ បានបណ្តាលឲ្យមនុស្ស៨នាក់ស្លាប់​ និង៣០នាក់ទៀតរងរបួស។ មានពាក្យចចាមរ៉ាមថា ជណ្តើរយន្តបានស្រូបយកមនុស្សកាត់ជាបំណែកៗ ហើយជិតបីទសវត្សមកហើយដែលគេនិយាយពីខ្មោចគ្មានដៃហូរឈាម និងពេលខ្លះលេចឡើងនៅស្ថានីយ៍Aviamotornaya។

ខ្មោចក្មេងស្រីក្នុងឈុតសំលៀកបំពាក់

មានរឿងរ៉ាវអំពីក្មេងស្រីសិស្សសាលាម្នាក់ ដែលព្យាយាមរត់គេចពីបុរសស្រវឹងម្នាក់នៅស្ថានីយ៍ ហើយបានលោតចូលទៅក្នុងផ្លូវរថភ្លើងហើយបាត់ខ្លួនរហូត។ ចាប់ពីពេលនោះមក ពេលខ្លះនៅចន្លោះស្ថានីយ៍គេឃើញមានរូបភាពតូចស្តើងក្នុងឈុតសំលៀកបំពាក់ភ្លឺៗ។

ក្រៅពីនេះអ្នកអាចឃើញនៅតាមអ៊ិនធឺណេតនូវរឿងរ៉ាវមិនគួរឲ្យជឿជាច្រើនទៀត។

ប្រភព៖ Englishrussia

Loading...
Exit Popup for Wordpress