ហេតុអ្វីបានជាយើងមិនត្រូវទុកក្មេងនិងសុនខចោលនៅក្នុងឡាននាពេលថ្ងៃត្រង់?ចូលអានការពិសោធន៍របស់ក្មេងប្រុសម្នាក់នៅខាងក្រោមនេះ

Loading...

អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានដឹងពីព៌ត័មានខ្លះរួចមកហើយដែលទាក់ទងនិងការទុកក្មេងៗឬសត្វសុនខចោលនៅក្នុងរថយន្តនាពេលថ្ងៃត្រង់ដែលកម្តៅថ្ងៃកំពុងតែពោពេញទៅដោយចំហាយក្តៅយ៉ាងខ្លាំងនោះក្មេងៗនិងសុនខដែលនៅខាងក្នុងអាចនិងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងនិងអាចឈានដល់ស្លាប់ទៀតផង។

ដូចនេះបានជាក្មេងប្រុសម្នាក់បានធ្វើការពិសោធន៍មួយដែលគាត់បានគួសស៊ុតឆៅមួយគ្រាប់ដាក់នៅក្នុងខ្ទះរួចទុកចោលនៅក្នុងឡានក្នុងរយៈប្រហែលជាពី១៥ទៅ៣០នាទីដើម្បីបង្ហាញដល់មនុស្សគ្រប់គ្នាអោយបានដឹងថាការទុកក្មេងនិងសុនខចោលនៅក្នុងរថយន្តនាពេលថ្ងៃត្រង់គឺវាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ព្រោះវាមានចំហាយក្តៅខ្លាំងល្មមដែលអាចធ្វើអោយស៊ុតឆៅឆ្អិនបាន៧០ភាគរយទៅ៨០ភាគរយ។

បើយោងទៅតាមរបាយការណ៍នៃ​PETAបានអោយដឹងថាសត្វសុនខជាច្រើនត្រូវបានគេម្ចាស់របស់វាទុកចោលនៅក្នុងរថយន្តកំឡុងពេលដែលពួកគេចូលទៅកាន់ផ្សារទំនើបពី១៥ទៅ៣០នាទី,តើអ្នកដឹងដែរឺទេថាសីតុណ្ហភាពធម្មតានៅខាងក្រៅដែលមានសីតុណ្ហភាព២៥អង្សារសេប៉ុន្តែនៅក្នុងរថយន្តវិញគឺសីតុណ្ហភាពអាចឈានដល់ទៅ៣៧អង្សារសេទៅ៤៨អង្សារសេដែលរយៈពេលត្រឹមតែ១០នាទីប៉ុណ្នោះ។ចំណែកឯនៅទីក្រុងដែលពោពេញទៅដោយចំហាយក្តៅផងដែរនោះដែលសីតុណ្ហភាពធម្មតា៣៥អង្សារសេនៅខាងក្រៅនិងនៅខាងក្នុងរថយន្តសីតុណ្ហភាពអាចឈានដល់៧១អង្សារសេត្រឹមរយៈពេល១០នាទីប៉ុណ្នោះ។

គាត់បានគួសស៊ុតឆៅមួយគ្រាប់ដាក់ក្នុងខ្ទះជាមួយនិងទែម៉ូម៉ែតវាស់កម្តៅមួយផងដែរដាក់នៅក្នុងរថយន្តរបស់គាត់

កម្តៅនៅក្នុងរថយន្តចាប់ផ្តើមធ្វើអោយស៊ុតនោះឆ្អិននិងស្លោកបន្តិចម្តងៗ

Loading...

បន្ទាប់ពី១៥នាទីក្រោយមកស៊ុតឆៅនោះបានក្លាយទៅជាស៊ុតឆ្អិន

នោះគឺជាលទ្ធផលមួយដែលអ្នកមិនគួរបណ្តោយទុកកូនក្មេងឬសត្វចិញ្ចឹមនៅក្នុងរថយន្តចោលដោយមិនបានបើកម៉ាស៊ីនត្រជាក់ ដូចនៅក្នុងលទ្ធផលដែលបានពិសោធន៍នេះវាអាចនិងបណ្តាលអោយជីវិតនៅក្នុងរថយន្តស្លាប់បាន។ហើយទោះជាពេលខ្លះអ្នកបានបើកកញ្ចក់បន្តិចក៏ដោយក៏វាមិនអាចនិងកាត់បន្ថយកម្តៅនៅក្នុងរថយន្តរបស់អ្នកបានគ្រប់គ្រាន់ដែរ

ប្រសិនបើអ្នកទុកសុនខនៅក្នុងរថយន្តនៅពេលដែលវាក្តៅខ្លាំងពេកនោះវាអាចនិងខាំទំលុះជញ្ជាំងរថយន្តរបស់អ្នកដើម្បីធ្វើខ្យល់ចូលមកក្នុងរថយន្ត

សីតុណ្ហភាពខ្ពស់បែបនេះអាចបណ្តាលអោយខួរក្បាលរបស់ក្មេងឬសុនខប៉ះពាល់យ៉ាងខ្លាំងនិងអាចបណ្តាលឈានទៅដល់ការសន្លប់កំឡុងពេលនៅក្នុងរថយន្តទៀតផង។PETA បានប្រកាសទៅដល់មនុស្សគ្រប់រូបអោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះរឿងនេះប្រសិនបើអ្នកចូលទៅកាន់ហាងឬផ្សារទំនើបអ្នកត្រូវតែដាក់សុនខរបស់អ្នកនៅខាងក្រៅគឺជាការល្អបំផុតទោះជាមានការប៉ះពាល់បន្តិចក៏ដោយក៏វាមិនធ្វើអោយអ្នកមានការសោកស្តាយដែរ។

ប្រភព៖ Amazing

ផ្ដល់សិទ្ធិដោយ៖ JongDeng

Loading...
Exit Popup for Wordpress