ស្ទើរមិនគួរឲ្យជឿថាមានច្បាប់បែបនេះជុំវិញពិភពលោក ព្រោះថាចម្លែកខ្លាំងពេក

Loading...

ប្រទេសនីមួយៗមានច្បាប់ខុសៗគ្នា ហើយប្រទេសខ្លះមានច្បាប់ចម្លែកៗដែលអ្នកស្ទើរមិនជឿថាមានច្បាប់បែបនោះនៅលើផែនដី។ យ៉ាងណាក៏ដោយ ទោះបីច្បាប់នោះចម្លែកក៏អ្នកត្រូវតែគោរពតាមដដែលដើម្បីកុំឲ្យមានបញ្ហា។ ខាងក្រោមនេះ អាចរាប់បានថាជាច្បាប់ចម្លែកបំផុតនៅលើពិភពលោក។

10. ហាមឲ្យចំណីសត្វព្រាប

នៅSan Francisco មិនអនុញ្ញាតឲ្យអ្នកឲ្យចំណីសត្វព្រាបនោះទេ។ ប្រសិនបើអ្នកត្រូវចាប់បានថាឲ្យចំណីព្រាបនោះ អ្នកនឹងត្រូវប្តឹងជាមិនខាន។

9. មិនអាចយកគម្ពីរប៊ីបចេញក្រៅ

នៅម៉ាល់ឌីវ អ្នកមិនអាចយកគម្ពីរប៊ីបទៅសួនឧទ្យាន ឬឆ្នេរសមុទ្រដើម្បីអាននោះទេ ពោលគឺបើចង់អានអ្នកត្រូវអាននៅក្នុងផ្ទះ។ ការយកចេញទៅក្រៅផ្ទះគឺជារឿងខុសច្បាប់។

8. អ្នកមិនជឿលើព្រះមិនអាចកាន់តំណែងក្នុងស្ថាប័នសាធារណៈទេ

ក្នុងរដ្ឋចំនួន៧នៅសហរដ្ឋអាមេរិក អ្នកមិនជឿលើព្រះមិនអាចកាន់តំណែងក្នុងស្ថាប័នសាធារណៈនោះទេ។

7. ស្រ្តីមិនអាចបើកបរនោះទេ

នៅប្រទេស Saudi Arabia ស្រ្តីមិនអាចបើកបររថយន្តនោះទេ បើចង់ទៅណាត្រូវមានបុរសជាអ្នកបើកបរ។

???????????????

6. បើមានពុកមាត់មិនអាចថើបនោះទេ

ប្រសិនបើអ្នករស់នៅក្នុងរដ្ឋLowa អ្នកមិនអាចថើបស្រ្តីនៅទីសាធារណៈនោះទេបើអ្នកមានពុកមាត់។ បើអ្នកធ្វើវានោះនឹងត្រូវផាកពិន័យ ឬក្លាយជាជនល្មើស។

Loading...

5. មិនអាចនិយាយអាក្រក់

នៅរដ្ឋOregon នៅពេលទំនាក់ទំនងគ្នាអ្នកមិនអាចនិយាយអាក្រក់នោះទេ ព្រោះជាទង្វើខុសច្បាប់។

4. មិនអាចបញ្ចេញផោមនៅថ្ងៃព្រហស្បតិ៍នោះទេ

នៅរដ្ឋFlorida មានច្បាប់ចម្លែកមួយដោយហាមឃាត់មិនឲ្យមានការបញ្ចេញផោមនៅទីសាធារណៈបន្ទាប់ពីម៉ោង៦ល្ងាចនាថ្ងៃព្រហស្បតិ៍។

3. មិនអាចច្រៀងចម្រៀងក្រោយព្រះអាទិត្យលិច

នៅHonolulu កោះហាវៃ មានច្បាប់កំណត់ថាអ្នកមិនអាចហាត់ច្រៀងចម្រៀងបានទេបន្ទាប់ពីព្រះអាទិត្យលិច ព្រោះថាអ្នកនឹងត្រូវផាកពិន័យ។

2. ហាមភ្លេចថ្ងៃខួបកំណើតរបស់ប្រពន្ធ

នៅSamoa មានច្បាប់មួយដែលកំណត់ថា បុរសជាប្តីមិនអាចភ្លេចថ្ងៃកំណើតរបស់ប្រពន្ធរបស់ខ្លួននោះទេ។

1. ហាមប្តូរអំពូលភ្លើង
នៅទីក្រុង Victoria ប្រទេសអូស្រ្តាលី អ្នកមិនអាចប្តូរអំពូលភ្លើងដោយខ្លួនឯងនោះទេ មានតែអ្នកអគ្គិសនីដែលមានអាជ្ញាបណ្ណអនុញ្ញាតប៉ុណ្ណោះដែលអាចប្តូរអំពូលភ្លើងបាន។

ប្រភព៖ Worlds Top Most
ផ្ដល់សិទ្ធិដោយ៖ JongDeng

Loading...
Exit Popup for Wordpress