កូនស្រីបង្កើតប្រគល់ខ្លួនឲ្យឪពុកព្រោះមិនចង់ឲ្យគាត់រៀបការប្រពន្ធក្រោយ

Loading...

នារីវ័យ ២៦ ឆ្នាំរស់នៅក្នុងទីក្រុងហុងកុងម្នាក់ដែលត្រូវបានគេលាក់អត្តសញ្ញាណ ត្រូវបានគេរាយការណ៍ថា បានមានទំនាក់ទំនងផ្លូវភេទជាមួយនឹងឪពុករបស់ខ្លួន ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃមួយប្អូនប្រុសរបស់នាង បានត្រលប់មកពីសាលារៀន ក៏ប្រទះឃើញ ឪពុករបស់គេកំពុងតែរួមភេទជាមួយនឹងបងស្រីរបស់ខ្លួនគេក៏បានធ្វើការរាយការណ៍ទៅកាន់ប៉ូលិស ដោយគិតថាឪពុកជាអ្នកចាប់រំលោភបងស្រីរបស់ខ្លួន ។ ប៉ុន្តែនៅពេលចាប់ខ្លួនពួកគេទាំង ២ បានសារភាពថានេះមិនមែនជាអំពើចាប់រំលោភនោះទេ វាជារឿងព្រមព្រាងគ្នា។

បើតាមប្រភពព័ត៌មានដដែលបានបន្តថា បុរសជាឪពុកគឺជាមនុស្សពោះម៉ាយដែលមានកូន ២ នាក់គឺស្រីម្នាក់ និងប្រុសម្នាក់ ។ នៅពេលមួយគាត់ក៏បានសម្រេចចិត្តថានឹងរៀបការជាមួយនឹងនារីម្នាក់ ក្រោយពីដឹងដំណឹងនេះកូនស្រីច្បងរបស់គាត់បានអស់សង្ឃឹមជាខ្លាំង និងបានព្យាយាមហាមឃាត់ឪពុករបស់ខ្លួនមិនឲ្យរៀបការទៀតផង ពីព្រោះតែនាងបានបាត់បង់ក្ដីស្រលាញ់ពីម្ដាយរបស់នាងរួចទៅហើយ ហើយរស់នៅដោយក្ដីស្រលាញ់ពីឪពុក បើសិនជាគាត់រៀបការមែននាងអាចនឹងបាត់បង់ទាំងពីរ។ ដូចនេះហើយនាងក៏បាននិយាយជាមួយនឹងឪពុកខ្លួនថា នាងនឹងប្រគល់ខ្លួនឲ្យគាត់បើសិនជាគាត់មិនរៀបការ ។

Loading...

ទំនាក់ទំនងផ្លូវភេទរវាងឪពុកនឹងកូននេះមិនមែនទើបតែម្ដងនោះទេ ពួកគេទាំងពីរបានធ្វើវាជាច្រើនដងរួចមកហើយ ។ បើទៅះបីជាពួកគេបានសារភាពថាវាជាការយល់ព្រមក៏ពិតមែនប៉ុន្តែទំនាក់ទំនងផ្លូវភេទរវាងឪពុកនឹងកូនគឺជារឿងខុសច្បាប់ ដែលពួកគេត្រូវតែទទួលទោស ។

មេធាវីរបស់នារីរូបនោះបានប្រាប់ឲ្យដឹងថា គាត់នឹងព្យាយាមជួយសម្រាលទោសដល់នាងតាមតែអាចធ្វើទៅបាន ពីព្រោះតែនាងធ្វើនេះគ្រាន់តែសង្ឃឹមថាឪពុករបស់ខ្លួនផ្លាស់ប្ដូរគំនិតប៉ុណ្ណោះ វាជាភក្ដីភាពរបស់នាងចំពោះឪពុក ។ ប៉ុន្តែសម្រាប់លទ្ធផលនៃការកាត់ទោយយ៉ាងនោះគឺត្រូវរងចាំរហូតដល់ថ្ងៃទី ១២ ខែមិថុនា នេះ៕

ប្រភព ៖ Viral4real
ផ្ដល់សិទ្ធិដោយ៖ Jongdeng

Loading...
Exit Popup for Wordpress