រូបថតប្រវត្តសាស្ត្រដ៏កម្រទាំង ៣០ ដែលបង្ហាញពីអ្វីដែលអ្នកធ្លាប់តែឮតែមិនធ្លាប់បានឃើញ

Loading...

អ្នកប្រហែលជាធ្លាប់ឆ្លង់កាត់ការសិក្សាទាក់ទងទៅនឹងរឿងរ៉ាប្រវត្តសាស្ត្រជាច្រើនរបស់បរទេស តាមរយៈកម្មវិធីសិក្សានៅសាលា ក៏ដូចជាការអានសៀវភៅប្រវត្តសាស្ត្រ ការសែត​ ឬ ទស្សនាវដ្ដី ប៉ុន្តែរឿងរ៉ាវខ្លះអ្នកបានត្រឹមឮ ឬ ឃើញ​ត្រឹមតែជាអក្សរ ប៉ុន្តែមិនធ្លាប់បានដឹងថាទិដ្ឋភាពពិត នោះគឺយ៉ាង ។

ដូចនេះនៅថ្ងៃនេះគេហទំព័រ ចង់ដឹង នឹងធ្វើការបើកកាយយករូបថតប្រវត្តសាស្ត្រទាំងនោះ ដែលមនុស្សភាគច្រើនកម្របានឃើញ ដែលវាត្រូវបានថតទុក និងរក្សាជាភស្ដុតាងប្រវត្តសាស្ត្រសម្រាប់មនុស្សសម័យកាលក្រោយ ។

១. រូបថតរបស់អវកាសយានិកលោក John Young លោតជាមួយនឹងអារម្មណ៍រីករាយ ក្រោយពីក្លាយជាមេបញ្ជាការនៃគម្រោងយានអវកាស Apollo 16 នៅក្នុងឆ្នាំ ១៩៧២ ដែលរូបថតនេះត្រូវបានថតដោយមិត្តភក្ដិរបស់លោកឈ្មោះ Charles Duke ។

២. រូបភាពនេះបង្ហាញពីបន្ទប់ការិយាល័យថ្មីរបស់កាសែត New York Times នៅក្នុងឆ្នាំ ១៩៤២ ។ ហើយបុរសដែលអង្គុយនៅខាងក្រោយនោះគឺកំពុងតែទទួលការហៅចូលពីអ្នកយកព័ត៌មានតាមតំបន់ ចំណែកអ្នកវាយអត្ថបទកំពុងរង់ចាំព័ត៌មានដែលគេបញ្ចូនមកឲ្យ។

៣. រូបថតនេះជារូបថតនៅថ្ងៃដែល លោកប្រធានាធិបតី John F. Kennedy ទទួលកាដូជាសត្វ Turkey ពីសមាគមន៍ National Turkeys Association ដែលនោះកើតឡើងត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះមុនលោកត្រូវបានគេធ្វើឃាត

៤. នេះជារូបថតសត្វស្វាដំបូងគេបង្អស់ដែលបានឡើងទៅក្នុងលំហអាកាស នៅថ្ងៃទី ៣១ មករា ឆ្នាំ ១៩៦១ វាមានឈ្មោះថា Ham

៥. រូបថតដែលបង្ហាញពីទិដ្ឋភាពរថក្រោះរបស់ សហភាពសូវៀត និង សហរដ្ឋអាមេរិក កំពុងប្រឈមមុខគ្នា នៅក្នុងវិបត្តិក្រុងប៊ែរឡាំងឆ្នាំ ១៩៦១

៦. រូបថតដែលបង្ហាញពីការចុះផ្សាយរបស់កាសែត Stars and Stripes Report អំពីកាស្លាប់របស់លោក ហ៊ីត្លែ, មេដឹកនាំបក្ស Nazi អាល្លឺម៉ង

៧. រូបថតរបស់តារាចម្រៀងអាមេរិក Elvis Presley ក្នុងពេលធ្វើជាកងទ័ព

៨. រូបថតដែលបង្ហាញពីដំណើរការនៃការសាងសង់រូបសំណាក់ សេរីភាព (Liberty) ក្នុងឆ្នាំ ១៨៨៤ ក្នុងទីក្រុង បារីស ។ គួរបញ្ជាក់ឲ្យដឹងផងដែរថា រូបសំណាក់នេះសព្វថ្ងៃស្ថិតនៅសហរដ្ឋអាមេរិក ដែលវាជាកាដូដែលបារាំងជូនដល់អាមេរិក ។

៩. រូបថតលោក John F. Kennedy, លោក Lyndon B, លោក Johnson និងមន្ត្រីដទៃទៀត កំពុងទស្សនាការបាញ់សាកល្បងមីសីល នៅក្នុងឆ្នាំ 1962

១០. រូបថតកន្លែងឃ៉ំឃាំងទាសករជនជាតិស្បែកខ្មៅ ក្នុងទីក្រុង Alexandria, រដ្ឋ Virginia សហរដ្ឋអាមេរិក, ឆ្នាំ 1861 ដល់ 1865 ហើយវាជាកន្លែងទិញដូរទាសករទៅឲ្យបម្រើក្នុងកសិដ្ឋានដែលមានអ្នកទោសជាង 3,700 នាក់ ។

១១. រូបថតនៃការសាងសង់ស្ពាន Golden Gate ក្នុងឆ្នាំ 1934

១២. រូបថតរបស់លោក Charlie Chaplin (សាក់ឡូ) , កាលពីអាយុ 27 ឆ្នាំ, ដែលបានថតនៅក្នុងឆ្នាំ 1916

១៣. រូបថតចុងក្រោយគេបង្អស់នៃ បាឡុងហោះខ្ពស់កប់ពពក Hindenburg ក្នុងឆ្នាំ 1937 មុនពេលឆេះធ្លាក់នៅរដ្ឋ New Jersey.

១៤. រូបថតមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកក្នុងថ្ងៃគ្រិស្មាស ឆ្នាំ ១៩៩៥ គួរបញ្ជាក់ឲ្យដឹងផងដែរថា អគារនេះត្រូវបានក្រុមភេរវករដែលដឹកនាំដោយលោក Osama bin Laden បើកយន្តហោះបំបុក នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ដែលបានសម្លាប់ជនស្លូតត្រង់អស់ជាច្រើននាក់

Loading...

១៥. រូបថតបង្ហាញពីយន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិក B-17 កំពុងស្ថិតនៅក្នុងការផលិត ក្នុងឆ្នាំ ១៩៤២

១៦. ទិដ្ឋភាព Wall Street ក្នុងថ្ងៃ D-Day ឬ Normandy landings ថតនៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ១៩៤៤

១៧. រូបថតក្មេងស្រីជនជាតិ Cheyenne អំបូរឥណ្ឌាស្បែកក្រហមជនជាតិដើមនៅអាមេរិក នៅរដ្ឋ Oklahoma ដែលត្រូវបានថតក្នុងកំឡុងឆ្នាំ 1890 – 1904.

១៨. រូបថតជំរ៉ំ Pennsylvania របស់កងវរសេនាធំទី 150។ រូបថតនេះត្រូវបានថតក្នុងឆ្នាំ 1863 នៅក្នុងក្រុង Belle Plain រដ្ឋ Virginia

១៩. រូបថតបន្ទប់ឃ៉ំឃាំងទាសករជនជាតិស្បែកខ្មៅក្នុង ក្រុង Alexandria, រដ្ឋ Virginia សហរដ្ឋអាមេរិក ឆ្នាំ ១៨៦៥

២០. រូបថតក្នុងព្រឹត្តិការណ៍នៃការការស្បថ​ប្រណិធានរបស់កងទ័ពម៉ារីននារីដំបូងគេបំផុតរបស់អាមេរិក ក្នុងឆ្នាំ ១៩៤៣

២១. រូបថតរបស់លោក Lewis Payne ឃាតករដែលបានសម្លាប់ប្រធានាធិបតី Lincoln ដែលថតនៅក្នុងឆ្នាំ 1865

២២. ទាហានសម្ព័ន្ធមិត្តបានធ្វើត្រាប់លោក ហ៊ីត្លែរ នៅលើយ៉រReich នៅចុងបញ្ចប់នៃសង្រ្គាមលោកលើកទី II ។

២៣. រូបថតបង្ហាញពីក្រុមអ្នកថតរូបកំពុងថតរូបតោស្រែកសម្រាប់ធ្វើជា Logo ឲ្យ MGM (Metro-Goldwyn-Mayer Studios) ថតនៅឆ្នាំ ១៩២៨.

២៤. រូបថតលោក William Harley និងលោក Arthur Davidson, អ្នកបង្កើតម៉ាកសញ្ញាម៉ូតូដ៏ល្បី Harley & Davidson រូបថតនេះត្រូវបានថតនៅក្នុងឆ្នាំ ១៩១៤.

២៥. រូបថតដ៏ក្ដុកក្តួលបង្ហាញពីសកម្មភាពបុរសម្នាក់កំពុងជួយសង្គ្រោះមិត្តរួមការងារដែលបានឆក់ដោយសារប៉ះខ្សែតង់ត្យុងខ្ពស់នៅក្នុងឆ្នាំ ១៩៦៧

២៦. រូបភាពនៃក្រុមអ្នកជួយសង្គ្រោះបានពីឧប្បត្តិហេតុលិចកប៉ាលទីតានិចមុនពេលឡើងកប៉ាលសង្គ្រោះ

២៧. លោក Arnold Schwarzenegger ជាមួយនឹងភាពជាយុវវ័យ, ឆ្នាំ ១៩៦៧

២៨. អ្នកប្រហែលជាធ្លាប់បានឮថា កប៉ាល Titanic មានបងប្អូនភ្លោះ ។ កប៉ាល Olympic (នៅខាងឆ្វេង) និង Titanic (ខាងស្ដាំ). កប៉ាបងប្អូនភ្លោះនេះត្រូវបានថតនៅថ្ងៃ ៦ មិនា ឆ្នាំ ១៩១២

២៩. ក្មេងប្រុស Christopher Robin Milne និង តុក្កតា Winnie the Pooh real voice (តុក្កតាដែលក្មេងប្រុសនោះអោប) ដែលថតនៅក្នុងឆ្នាំ 1928. រឿងរ៉ាវទាក់ទងទៅនឹង ក្មេងប្រុសរូបនេះ ជាមួយនឹងខ្លាឃ្ម៉ំត្រូវបានឪពុករបស់គេយកទៅនិពន្ធជារឿងប្រលោមលោកដែលមានឈ្មោះថា Winnie the Pooh ដែលជាប្រលោមលោកដ៏ល្បី និង ត្រូវបានថតជាភាពយន្តគំនូរជីវចលដោយ Disney ផងដែរ។

៣០. រូបថតតែមួយគត់របស់ Billy the Kid (William H. Bonney) ឧក្រិដ្ឋជនពូកែបាញ់កាំភ្លើងដ៏ល្បីល្បាញក្នុងប្រវត្តសាស្ត្រអាមេរិក ថតនៅថតនៅឆ្នាំ ១៨៧៩

Loading...
Exit Popup for Wordpress