សំណង់អគារទាំង ១៥ ដែលសាងសង់នៅកន្លែងដែលអ្នកមិនធ្លាប់សូម្បីតែគិត

Loading...

បើមិនប្រាប់អ្នកប្រហែលជាមិនដឹងទេថា មានអគារដែលត្រូវបានសាងសង់នៅកន្លែងបែបនេះ ពីព្រោះតែទីតាំងនីមួយៗនៃអគារនេះគឺមានភាពប្លែក គួរខ្លាច និង មិនគួរឲ្យជឿ ។ តោះចឹង ទៅតាមដានបន្តិចទៅមើល ថាតើសំណង់អគារទាំង ១៥ នេះសាងសង់នៅកន្លែងណាខ្លះ ៖

១. គេហដ្ឋាននៅលើសរសេរដ៏ធំមួយដើម

វាគឺជាគេហដ្ឋាន Skysphere ដំបូងបំផុតដែលបានសាងសង់ឡើងនៅប្រទេស New Zealand ដោយលោក Jono William នៅក្នុងផ្ទះនេះបានបំពាក់នូវបញ្ជាក់ដោយសំឡេង ។

២. វិហារ Meteora ស្ថិតនៅលើ ច្រាំថ្មនៃកំពូលមួយនៅប្រទេសក្រិច កន្លែងនេះត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកមួយផងដែរ។ (ប៉ុន្តែខ្ញ៉ំសួរដូចឆោតតើគេអត់ខ្លាចធ្លាក់ទេ?)

៣. នៅក្នុងតំបន់ជុំវិញភូមិ Bajina Basta នៅប្រទេសស៊ែប៊ី ផ្ទះមួយត្រូវបានសាងសង់ក្នុងឆ្នាំ 1968 តែម្នាក់ឯងនៅពីលើថ្មមួយដ៉ំកណ្ដាលទន្លេ Drina។

៤. មិនខុសពីគេហដ្ឋានមុន គេហដ្ឋានមួយនេះក៏ត្រូវបានសាងសង់នៅកណ្ដាលទន្លេផងដែរ វាត្រូវបានសងសង់នៅកណ្ដាលទន្លេ Saint Lawrence ដែលស្ថិតនៅពាក់កណ្ដាលព្រំប្រទល់ សហរដ្ឋអាមេរិក និង កាណាដា

៥. ផ្ទះនេះមានទីតាំងស្ថិតនៅលើកោះ Elliðaey ប្រទេសអ៊ីស្លង់, ដែលជាកន្លែងដែលមានមនុស្សចំនួន 5 គ្រួសាររស់នៅ។ ហើយវាត្រូវបានក្លាយជាផ្ទះបណ្តោះអាសន្នរបស់សមាគម Elliðaey Hunting Association ។ (អាន​បន្ថែម) ។

៦. គេហដ្ឋានដែលសាងសង់នៅចន្លោះតូចមួយដែលនៅចម្លោះគេហដ្ឋានចំនួនពីរផ្សេងទៀត

Loading...

៧. គេហដ្ឋានដែលសាងសង់នៅក្នុងអណ្តូងរ៉ែ

៨. គេហដ្ឋានសាងសង់នៅលើដើមឈើ

៩. គេហដ្ឋានសាងសង់ភ្ជាប់នឹងដើមឈើ នៅក្នុងព្រៃ

១០. ផ្ទះនៅលើផ្ទះ

១១. ផ្ទះនៅលើដំបូងនៃអគារធំៗ

១២. ផ្ទះនៅលើភ្នំដ៏ខ្ពស់ កំពស់ ៤ពាន់ម៉ែត្រ នៅក្នុងប្រទេស Switzerland

១៣. ផ្ទះនៅកណ្ដាលផ្លូវ (នេះមកពីការមិនព្រមទទួលសំណង និង រុះរើតាមគម្រោងអភិវឌ្ឍន៍)

១៤. ផ្ទះនៅលើទួល (មិនខុសពីផ្ទះមុន វាក្លាយជាបែបនេះព្រោះតែម្ចាស់មិនព្រមរុះរើស ទទួលសំណង របស់គម្រោងអភិវឌ្ឍន៍)

១៥. វត្តនៅលើច្រាំថ្មក្នុងប្រទេស ប៊ូតាន

Loading...
Exit Popup for Wordpress