ស្ទើរមិនគួរឲ្យជឿថាមានគ្រួសារបែបនេះនៅលើពិភពលោកដែរ

Loading...

គ្រួសារជាមនុស្សអស្ចារ្យសម្រាប់អ្នក ជាមនុស្សដែលគិតគូរដល់អ្នកជាងគេ ហើយពេលខ្លះអ្នកប្រហែលជាគិតថាគ្រួសាររបស់អ្នកមានលក្ខណៈខុសប្លែកពីគ្រួសារដទៃទៀត។ ប៉ុន្តែនៅពេលដែលអ្នកបានឃើញ និងដឹងពីគ្រួសារទាំង១០នេះហើយ អ្នកនឹងបែរមកគិតថាគ្រួសាររបស់អ្នកគឺធម្មតាដូចទៅនឹងគ្រួសារដទៃទៀតនៅលើពិភពលោកនេះដែរ ព្រោះថាទាល់តែលក្ខណៈដូចគ្រួសារខាងក្រោមនេះទើបគេចាត់ទុកថាចម្លែក និងស្ទើរមិនគួរឲ្យជឿថាមានពិតមែន។

1. គ្រួសារDuggar (ប្តីប្រពន្ធមួយគូតែកូន១៩នាក់)

Jim Bob និង Michelle Duggar ជាឪពុកម្តាយក្នុងគ្រួសារដែលមានកូនប្រុសដល់ទៅ១០នាក់ និងកូនស្រី៩នាក់។ ពួកគេមានកូនច្រើនដោយសារតែគេជឿលើសាសនាហើយមិនមានប្រើវិធីពន្យាកំណើត។

2. គ្រួសារChana (ប្តី១នាក់ ប្រពន្ធ៣៩នាក់)

លោកZiona Chana បានរៀបការជាមួយប្រពន្ធដល់ទៅ៣៩នាក់ មានកូន៩៤នាក់ កូនប្រសារស្រី១៤នាក់ និងចៅ៣៤នាក់ ដូចនេះសរុបសមាជិកក្នុងគ្រួសារគឺ១៨០នាក់។

3. គ្រួសារMarshall (គ្រួសារសុដន់ក្លែងក្លាយ)

ម្តាយនិងកូនស្រីនៅក្នុងគ្រួសារនេះសុទ្ធតែឆ្លងកាត់ការវះកាត់ធ្វើឲ្យសុដន់ធំទាំងអស់។

4. គ្រួសារManson (គ្រួសារអ្នកវិកលចរិក)

គ្រួសារនេះជាបណ្តុំនៃឧក្រិដ្ឋជនដែលបានប្រព្រឹត្តបទល្មើសជាច្រើន។

5. Lia និងAro (គ្រួសារបិសាចជញ្ជក់ឈាម)

អ្នកទាំងពីរផឹកឈាមគ្នាទៅវិញទៅមកមួយសប្តាហ៍ម្តង ព្រោះពួកគេជឿថាឈាមនេះនឹងចងភ្ជាប់ពួកគេឲ្យនៅជាមួយគ្នារហូត។

6. Theresa Knorr និងកូនៗ (ម្តាយវិកលចរិក)

Loading...

លោកស្រីជាម្តាយនៃកូន៦នាក់ ប៉ុន្តែជាម្តាយដែលរំលោភបំពានលើកូនទាំងផ្លូវកាយ ផ្លូវចិត្ត និងការនិយាយស្តី។ លោកស្រីបានរៀបការចំនួន៤ដង ហើយលែងលះវិញក្នុងរយៈពេលដ៏ខ្លី ដោយសារភាពមិននឹងនរផ្នែកស្មារតី សតិអារម្មណ៍។ បន្ទាប់ពីការលែងលះលើកទី៤ គាត់កាន់តែក្លាយជាមនុស្សហិង្សា និងរំលោភបំពានខ្លាំងឡើងដោយបានផ្តាច់កូនរបស់ខ្លួនពីពិភពខាងក្រៅ និងមនុស្សដទៃទៀត។

7. គ្រួសារPodkopaev (គ្រួសារនៃឃាតករតគ្នា)

គ្រួសាររូស្ស៊ីនេះមានប្តីម្នាក់ ប្រពន្ធម្នាក់ និងកូនស្រី២នាក់ ដែលពួកគេម្នាក់ៗសុទ្ធតែបានសម្លាប់មនុស្សយ៉ាងតិច៣០នាក់រួមទាំងស្រ្តី និងកុមារ។

8. គ្រួសារFritzl (ឪពុករោគចិត្ត ម្តាយល្ងីល្ងើ និងកូនស្រីសំណាងមិនល្អ)

Elisabeth Fritzl បានប្រាប់ប៉ូលិសអូស្រ្តាលីថា នាងត្រូវបានឪពុកឈ្មោះ Josef Fritzl ឃុំនាងទុកក្នុងអគារក្រោមដី ធ្វើទារុណកម្មនាង និងរំលោភនាងអស់រយៈពេល២៤ឆ្នាំរហូតដល់នាងមានកូន៧នាក់។

9. Gray Clan (គ្រួសារក្រៅច្បាប់)

ក្រុមនេះមានបុរស និងស្រ្តីជាង១០នាក់ រស់នៅក្នុងក្រុងតូចមួយ ដែលម្នាក់ៗសុទ្ធតែកាន់កាំភ្លើងខុសច្បាប់ និងស្អប់រដ្ឋាភិបាល។ ពួកគេមិនត្រូវគ្នានឹងមន្រ្តីច្បាប់ក្នុងតំបន់ និងភ្នាក់ងាររដ្ឋសហព័ន្ធជាង១៥ឆ្នាំមកហើយ ព្រមទាំងបានប្រកាសថាមិនខ្លាចនរណាទាំងអស់។

10. Colt Clan (គ្រួសារដែលស្មន់គ្នាឯង ឬមានទំនាក់ទំនងផ្លូវភេទក្នុងចំណោមសមាជិកគ្រួសារ)
គ្រួសារអូស្រ្តាលីនេះត្រូវបានរកឃើញនៅឆ្នាំ២០១៣ ដែលមានសមាជិក៤០នាក់ រួមមានជីដូនជីតា ម្តាយឪពុក កូន ពូមីង ក្មួយ បងប្អូន ដែលសុទ្ធតែមានទំនាក់ទំនងផ្លូវភេទជាមួយគ្នាឯងក្នុងលក្ខណៈផ្សេងៗ។

ប្រភព៖ Wonderslist

Loading...
Exit Popup for Wordpress