រឿងរ៉ាវ៣យ៉ាងនៃកំពូលអ្នកប្រាជ្ញជនជាតិក្រិចដែលពូកែខាងគណិតវិទ្យានិងគ្រឿងម៉ាស៊ីននៅសម័យបុរាណដែលអ្នកទាំងអស់គ្នាមិនធ្លាប់បានដឹង

Loading...

នៅក្នុងប្រទេសក្រិចគឺមាននូវកំពូលអ្នកប្រាជ្ញជាច្រើនដែលយើងមិនធ្លាប់បានដឹងដូចជាអ្នកប្រាជ្ញខាង អ្នកប្រាជ្ញខាងទស្សនៈវិទូ អ្នកប្រាជ្ញខាងតារាសាស្ត្រ អ្នកប្រាជ្ញខាងរូបនិយម និង អ្នកប្រាជ្ញខាងវិស្វកម្មសំណង់ជាដើមដែលអ្វីទាំងអស់នេះបានកើតឡើងតាំងពីឆ្នាំ២៨៧មុនគ្រឹសសករាជមកម្លេះដែលភាគច្រើនគឺបានកើតឡើងនៅក្នុងតំបន់Siracusa ដែលជាទីកន្លែងរស់ឬជំរករបស់ក្រិចហើយឪពុករបស់ក្រិចគឺជាអ្នកប្រាជ្ញខាងតារាសាស្ត្រដែលមានឈ្មោះថា Phidias

ហើយនៅសម័យបុរាណកំពូលអ្នកប្រាជ្ញខាងគណិតវិទ្យាភាគច្រើនគឺជាជនជាតិក្រិចដូចជាលោក Newton Gauss និងលោក Eulerជាដើម។ អ្នកប្រាជ្ញជនជាតិក្រិចភាគច្រើនគឺបានទទួលការអប់រំនៅក្នុងទីក្រុង Alexandria នៃប្រទេសអេស្ស៊ីបហើយពួកគាត់បានធ្វើការបង្កើននូវចំណេះដឹងបន្ថែមទៅលើគណិតវិទ្យា ធរណីមាត្រ និង​ ខាងផ្នែកម៉ាស៊ីន ដែលនាំអោយមានការបង្កើតនូវសព្វាវុធឡើងផងដែរ។ Sketches គឺជាកំពូលអ្នកប្រាជ្ញជនជាតិក្រិចម្នាក់ដែលមានទេពកោសល្យខ្ពស់នៅក្នុងអតីតកាលនិងជាបុរសម្នាក់ដែលមានទេពសល្យខ្លាំងជាគេផងដែរនៅលើសកលលោក។

ហើយនៅខាងក្រោមនេះគឺជាមូលហេតុដែលកំពូលអ្នកប្រាជ្ញជនជាតិក្រិច Archimedes បានធ្វើអោយមនុស្សជាច្រើនចងចាំគាត់៖

១,ម្កុដមាស

រឿងរ៉ាវដែលធ្វើអោយមនុស្សជាច្រើនចងចាំគាត់គឺ​ Arcades ជាមួយនិងម្កុដមាស។ដែលនៅសម័យនោះមានព្រះរាជា​មួយ​អង្គទ្រង់ចង់បាននូវម្កុុដមាសដូចនេះព្រះអង្គក៏បានទៅយកមាសពីរតនាគាទៅអោយជាងទងធ្វើជាម្កុុដហើយជាទងបានធ្វើការថ្លឹងថ្លែងមាសនោះយ៉ាងយកចិត្តទុកដាក់ហើយមិនយូរប៉ុន្មានក្រោយមកជាងទងក៏បានធ្វើនូវម្កុុដនោះបានរួចរាល់ក៏បានយកវាទៅថ្វាយដល់ព្រះអង្គហើយព្រះអង្គក៏បានយកម្គុដនោះទៅថ្លឹងថ្លែងយ៉ាងមត់ចត់ហើយក៏ឃើញថាទំងន់នៃម្កុុដនោះមិនគ្រប់នោះទេដូចនេះព្រះអង្គមិនពេញចិត្តជាមួយនិងម្គុដនោះទេហើយព្រះអង្គក៏មានការសង្ស័យទៅលើជាងទងនោះដោយចោទថាមានចិត្តមិនស្មោះត្រង់និងបានលាយធាតុលោហៈចូលទៅក្នុងម្កុុដនោះដោយព្រះអង្គមិនដឹងថាត្រូវដោះស្រាយដោយរបៀបណាក៏បានកោះហៅអ្នកប្រាជ្ញជនជាតិក្រិចអោយមកធ្វើការរកហេតុផលថាតើជាងទងមានចិត្តស្មោះត្រង់ឬអត់? ។

អ្នកប្រាជ្ញជនជាតិក្រិចគិតហើយគិតទៀតដល់ទៅ៣ទៅ៤ថ្ងៃតែទោះជាខំប្រឹងគិតយ៉ាងណាក៏ដោយក៏នៅតែមិនអាចស្វែងរកនូវចំលើយបាន ។ ប៉ុន្តែនៅថ្ងៃមួយនៅពេលដែលគាត់កំពុងតែងូតទឹកនៅក្នុងអាងទឹក។ហើយគាត់បានគិតថានៅពេលដែលគាត់ដើរចុះទៅក្នុងអាងទឹកនោះទឹកនិងហូរចេញពីអាងដូចនេះគាត់ក៏បានគិតថាដើម្បីនិងអាចកំុអោយទឹកហូរចេញពីអាងនៅពេលដែលគាត់ចុះទៅក្នុងអាងដូចនេះគាត់ត្រូវតែយកវាចេញខ្លះដើម្បីនៅពេលគាត់ចុះទៅក្នុងអាងដោយសេចក្តីរំភើបគាត់ក៏បានEureka Eurekaរួចក៏រត់ចេញអាងទឹងទាំងអាក្រាតកាយ។

Arcades ក៏បានលើកជាឧទាហរណ៍យ៉ាងងាយមួយដើម្បីពន្យល់ព្រះអង្គដោយគាត់បានយកម្គុដនោះដាក់ទៅក្នុងធុងទឹកមួយដែលមានចំនុះទឹកស្មើនិងមាត់ធុងដូចនេះនៅពេលដែលគាត់ដាក់ម្គុដចូលទៅក្នុងធុងទឹកនោះដូច្នេះទឹកនៅក្នុងធុងប្រាកដជាហៀរចេញពីធុងហើយគាត់ក៏បានយកវិធីសាស្ត្រប្រៀបធៀបនេះដោយយកម្គុដមាសនិងយកមាសសុទ្ធដែលមានទំងន់ស្មើគ្នាដោយគាត់បានយកមាសសុទ្ធនោះទៅទំលាក់ចូលទៅក្នុងធុងទឹកមួយទៀតដែលមានចំនុះនិងមានទឹកប៉ុនធុងមុនដែរ។លទ្ធផលបានបង្ហាញអោយឃើញថាមាសសុទ្ធគឺវាមានមាឌ​តូចជាងម្គុដដូចនេះមានន័យថាម្គុដនោះគឺមានលាយជាមួយនិងលោហៈធាតុផ្សេងទៀតដូចនេះជាងទងគឺជាអ្នកខុស។ហើយក្រោយមកទស្សនៈមួយនេះក៏ត្រូវបានអ្នកប្រាជ្ញក្រិចបង្ហាញជាគោលការណ៍ដោយធ្វើការវាស់មាឌទឹកដែលបានហូរចេញពីវត្ថុដែលផ្ទុកវាទៅនិងទំងន់នៃវត្ថុដែលបានទំលាក់ចូលទៅក្នុងទឹកនោះ។

២,ឧបករណ៍សំរាប់កំទេចនាវាពិឃាត ( The Archimedes Destroyer)

រឿងរ៉ាវដ៏សំខាន់មួយគឺមានទាហានម្នាក់ដែលជាអ្នកផ្តល់យោបល់ឬជាទីប្រឹក្សាររបស់ស្តេចនាសម័យបុរាណ។ហើយនៅពេលនោះទាហាននៃជនជាតិរូម៉ាំងបានគ្រប់គ្រប់ទៅលើទីក្រុងSyracuseជាទូទៅដោយមេទាហានជនជាតិរូម៉ាំងMarcus claudius marcellus

នៅខាងក្រោមនេះគឺជារូបនៃលោកMarcus claudius marcellus:

Loading...

អ្នកប្រាជ្ញជនជាតិក្រិចArchimedesបានបង្កើតនូវអាវុធដ៏កាចសាហាវបំផុតដើម្បីការពារទីក្រុងនៅពេលដែលកងទ័ពរូម៉ាំងចូលមកឈ្លានពាននៅពេលនោះក្រុមទាហាននៃទីក្រុង Syracuse បានយកអាវុធរបស់អ្នកប្រាជ្ញArchimedesដូចជាកាំភ្លើងបាញ់គ្រាប់រ៉ុកែតនិងបានព្រួញភ្លើងដើម្បីទប់ទល់ជាមួយនិងនាវាចំបាំងរបស់កងទ័ពរូម៉ាំង។ហើយអាវុធដ៏សាហាវនោះក៏បានបំផ្លាញនាវាចំបាំងរបស់រូម៉ាំងអោយឆេះផងដែរ។ហើយអាវុធដ៏កាចសាហាវនិងការសំងាត់នៃអាវុធនោះគឺជាការចាំងផ្លាតកំដៅព្រះអាទិត្យជាមួយនិងកញ្ចក់ទៅនិងនាវារបស់សត្រូវអោយទាល់តែឆេះ។ហើយវាក៏ជាអាវុធសម្រាប់កំទេចនាវាដំបូងបំផុតផងដែរនៅសម័យបុរាណ។ចូលទស្សនារូបភាពខាងក្រោម៖

បន្ទាប់មកនៅឆ្នាំ១៩៧៣ក្រុមអ្នកវិទ្យាសាស្ត្រក៏បានចោទជាសំណួរទៅលើប្រធានបទនេះ។ដែលពួកគេបានព្យាយាមយកវិធីសាស្ត្ររបស់Archimedesមកអនុវត្តន៍និងស្រាវជ្រាវបន្ថែមបន្ទាប់មកក៏បានរកឃើញថាកញ្ចក់ដែលបានបង្កើតឡើងនោះគឺមានរាងកោងហើយវាអាចចាំងដុតកំទេចបានរហូតដល់ទៅ៦១ម៉ែត្រ។

សូមមើលរូបខាងក្រោម៖

៣,ក្រញ៉ាំសម្រាប់ការពារទីក្រុង( Claw Archimedes)

Claw Archimedesគឺជាអាវុធមួយប្រភេទទៀតដែលArchimedesបានផលិតឡើងដើម្បីការពារទីក្រុង Syracuse ប្រឆាំងនិងកងទ័ពរូម៉ាំង។ដែលអ្នកខ្លះបានស្គាល់វាថាជាដងអង្រួន(Shaker)ដែលមានផ្ទុកនូវដងស្ទួចមួយយ៉ាងវែងនិងនៅខាងចុងមានផ្ទុកនូវលោហៈយ៉ាងធំដែលមានសន្ថានដូចជាក្រញ៉ាំឬដៃសំរាប់ចាប់។

សូមទស្សនារូបភាពខាងក្រោម៖

ការដាក់Claw Archimedes គឺដើម្បីធ្វើការវាយទៅលើកប៉ាល់របស់សត្រូវដែលហានមកឈ្លានពានទីក្រុង Syracuse។ដៃយន្តនេះឬClaw Archimedes វានិងចាប់ឬថ្ពួកកប៉ាល់របស់សត្រូវយោលយោកផុតពីទឹកនិងទំលាក់ដែលអាចធ្វើអោយកប៉ាលទាំងនោះបាក់បែកលិចយ៉ាងងាយហើយនេះក៏ជាបទពិសោធន៍មួយសម្រាប់ការតេស្តសាកល្បងនៃអាវុធជំនាន់ថ្មីClaw Archimedesនេះផងដែរ។ហើយនៅក្នុងឆ្នាំ២០០៥ទូរទស្សន៍មួយបានផ្សាយពីអាវុធដ៏សាហាវនៅសម័យបុរាណបានបង្ហាញថាអាវុធមួយប្រភេទនេះគ៏ជាអាវុធដ៏អស្ចារ្យនិងមានប្រយោជន៍ខ្លាំងបំផុត។

សូមទស្សនារូបភាពClaw Archimedesខាងក្រោម៖

Archimedesបានស្លាប់នៅពេលពួកកងទ័ពរូម៉ាំងចូលឡោមព័ទ្ធទីក្រុង Syracuse និងរិបអូសបានសម្រេចនៅឆ្នាំ ២១២ ដល់ ២១៤មុនគ្រឹស្តសករាជនេះបើយើងទៅលើឯកសាររបស់លោកPlutarch ដែលជាអ្នកនិពន្ធផ្នែកជីវប្រវត្តន៍វិទ្យា។ហើយលោកArchimedesក៏បានបង្កើតនូវឧបករណ៏សម្រាប់គិតលេខឬសម្រាប់គណនាគណិតវិទ្យាផងដែរនៅពេលដែលទីក្រុងត្រូវបានកងទ័ពរូម៉ាំងរិបអូសបាន។

កងទ័ពរូម៉ាំងម្នាក់បានបញ្ចុះបញ្ចូលArchimedesដើម្បីអោយចុះចូលជាមួយនិងលោកGeneral marcellusក៏ប៉ុន្តែលោកArchimedesបានបដិសេដនិងនិយាយថាបញ្ហានិងអាចដោះស្រាយបាន ដោយលឺសម្តីបែបនេះបានធ្វើអោយកងទ័ពរូម៉ាំងម្នាក់នោះខឹងយ៉ាងខ្លាំងនិងបានយកដាវរបស់ខ្លួនសម្លាប់Archimedesពីពេលនោះមក។ បើយោងតាមកំណត់ហេតុប្រវត្តិសាស្ត្របានអោយដឹងថា General marcellusបានខឹងយ៉ាងខ្លាំងនៅពេលដែលគាត់បានរៀនយ៉ាងច្រើនពីការស្លាប់របស់Archimedes ។ហើយគាត់បានតាំងខ្លួនរបស់គាត់គឺជាកំពូលអ្នកវិទ្យាសាស្ត្រម្នាក់ដែលគ្មាននរណាអាចប្រៀបនិងគាត់និងអាចមកយ៉ាយីគាត់បានឡើយ។

រូបភាពនៅពេលកងទ័ពរូម៉ាំងបានសំលាប់លោកArchimedes៖

Giordano, Luca; The Death of Archimedes; National Trust, Attingham Park; http://www.artuk.org/artworks/the-death-of-archimedes-131026

រូបភាពឯកសាររបស់Plutarchដែលជាអ្នកកត់ត្រាប្រវត្តិសាស្ត្រ៖

ប្រភព៖ Amazing

Loading...
Exit Popup for Wordpress