សំណង់និងសម្មិទ្ធិផលដ៏អស្ចារ្យទាំង១៣របស់ពិភពលោកដែលអ្នកមិនគួរអូសរំលង

Loading...

១. កងនៃជីវិត (Ring of life), ប្រទេសចិន

អាគារដ៏អស្ចារ្យមួយនេះមាន៥៦ជាន់នឹងជាទីកន្លែងទេសចរណ៍ដ៏ពិសេសមួយដែលមានកន្លែងសម្រាប់មើលទេសភាពនៅឯកំពូល។ នៅពេលយប់វាមានអំពូលភ្លើងជាង១០០០០គ្រាប់ ជាមួយពណ៍ចម្រុះគ្នាដែលធ្វើមើលទៅកាន់តែស្រស់ស្អាត។

២. La Grande Arche de la Défense, ប្រទេសបារាំង

សំណង់ដ៏ស្រស់ស្អាតមួយនេះត្រូវបានសង់ឡើងនៅទីក្រុងតូចមួយឈ្មោះថា Puteaux។ នៅលើកំពូលគេបង្អស់មានបន្ទប់ប្រជុំដ៏ធំទូលាយមួយ និងមានកន្លែងសម្រាប់មើលទេសភាពផងដែរ។

៣. កន្លែងមើលផ្កាយ​ Arecibo , ប្រទេសប៉េរ៉ូ

Arecibo គឺជាកន្លែងមើលផ្កាយដ៏ធំមួយដែលយើងនឹកស្មានមិនដល់ពីរូបរាងរបស់វា ។ ជាធម្មតាប្រជាជនសាមញ្ញមិនអាចប្រើវាបាននោះទេតែពួកគេអាចថតរូបជាមួយវាបាន។

៤. កន្ត្រកវិលមាន Wi-Fi , ប្រទេសចិន

ជាមួយនិងកន្រ្តកវិលដែលមានកម្ពស់ស្មើរនឹងអាគារ៤៨ជាន់មួយនេះមានបំពាក់នូវ ប្រព័ន្ធ Wi-Fi ដែលអាចឲ្យអ្នកថតរូបផុសបានភ្លាមៗតែម្ដងដោយមិនបាច់អស់លុយបញ្ចូលទូរសព្ទ ។

៥. ទំនប់ Vidraru, ប្រទេស​រ៉ូម៉ានី

ក្រៅពីជាទំបន់ទឹក វាក៏ជាកន្លែងលោតខ្សែរ៉កដ៏សប្បាយមួយផងដែរ។

៦.​The Shard, ចក្រភពអង់គ្លេស

អាគារមួយនេះមានកម្ពស់៧២ជាន់ហើយនៅជាន់លើគេបង្អស់គឺជាកន្លែងមើលទេសភាពដ៏ល្អមួយនិងជាកន្លែងដែលអ្នកអាចស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៃទីក្រុងឡុងបានផងដែរ។

៧. Maeslantkering, ប្រទេស​ហូ​ឡង់

Maeslantkeringគឺជាម៉ាស៉ីនដ៏អស្ចារ្យមួយដែលបានជួយសង្គ្រោះប្រទេសនីដឺលែនពីព្យុះ។​ រនាំងទាំងពីរប្រៀបបីដូចជារបងការពារមួយអញ្ចឹង។ រនាំទាំងពីរនេះនិងបិតនៅពេលដែលមានទឹកហូរខ្លាំង​ហើយវានឹងបើកធម្មតាវិញនៅេពេលដែលអាកាសធាតុល្អ។

Loading...

៨. ទំនប់Hoover , សហរដ្ឋអាមេរិច

ទំនប់Hooverមានមុខងារពីរយ៉ាងគឺវាជាទំបន់សម្រាប់ទប់ទឹកផងនិងជាទំបន់វារីអគ្គិសនីផង។ ហើយដោយសារតែរូបរាងចម្លែកនិងទីទាំងរបស់វាមិនឆ្ងាយប៉ុន្មានពីLas Vegasទើបធ្វើឲ្យវាក្លាយទីតំបន់ទេសចរណ៍មួយផងដែរ។

៩. Khan Shatyr , សាធារណរដ្ឋ កាហ្សាក់ស្តង់

Khan Shatyr គឺជានិមិត្តរូបនៃរបៀបនៃកាផ្លាស់ប្តូរពីរបស់ធម្មតាមួយទៅជាសំណង់មួយដែលលេចធ្លោ។ សព្វថ្ងៃវាគឺជាផ្សារមួយនៅក្នុង Astana ហើយវាក៏ជាសំណង់តង់ដ៏ធំជាងគេបំផុតនៅលោពិភពលោកផងដែរ។

១០. ស្ពានកញ្ចក់, ប្រទេសចិន

នេះគឺជាស្ពានកញចក់ដ៏ធំជាងគេនៅលើពិភពលោក។ វាមានទីតាំងស្ថិតនៅស្រុកZhangjiajie ខេត្តHunan ប្រទេសចិន. ស្ពាននេះមានបណ្តោយ១៤១០ហ្វីតនិងទទឹង២០ហ្វីត ហើយវាត្រូវបានសង់ពីលើជ្រលងភ្នំដែលមានជម្រៅ១០០០ហ្វីត។ ដើម្បីបញ្ជាក់ពីភាពរឹងមាំរបស់ស្ពាននៅពេលដែលសម្ពោតដាក់ឲ្យប្រើប្រាស់គេបានយកញញួរដែលមានទម្ងន់១១ផោនទៅដំពីលើវាហើយបានបើករថយន្តធន់ធ្ងន់ពីលើវាទៀតផង។

១១. Bagger 288, ប្រទេសអាឡឺម៉ង់

Bagger 288 គឺជាត្រាក់ទ័រកាយដីដ៏ធំបំផុតនៅលើពីភពលោក។ វាមានទម្ងន់១៣៥០០តោនហើយទាល់តែមានមនុស្សបួននាក់ទើបអាចបើកបាន។

១២.Judge Harry Pregerson Interchange, សហរដ្ឋអាមេរិច

ស្ពានអាកាសដ៏ខ្វត់ខ្វែងមួយនេះតៃកុងមិនស្ទាត់ជំនាញទេអាចនិងធ្វើឲ្យវង្វេងបានយ៉ាងងាយ។

១៣. Shimao Wonderland Intercontinental, ប្រទេសចិន

Shimao Wonderland Intercontinental គឺជាសណ្ឋាគារដ៏ថ្មីស្រឡាងមួយនៅក្នុងទីក្រុងសៀងហៃ។ សណ្ឋាគារមួយនេះមាន៣២៨បន្ទប់ហើយមានបន្ទប់មួយចំនួនគឺជាបន្ទប់នៅក្រោមទឹក។

Loading...
Exit Popup for Wordpress