កំណប់មហាសាលដែលបាត់ខ្លួនក្នុងប្រវត្តសាស្ត្រ ហើយក្លាយទៅជារឿងព្រេងនិទាន (ភាគ ១)

Loading...

នេះគឺជារឿងរ៉ាវ ទ្រព្យសម្បត្តិ និង កំណត់ទាំង ១៥ ដែលបានបាត់ខ្លួននៅក្នុងប្រវត្តសាស្ត្រ ហើយមកដល់សព្វថ្ងៃវានៅតែមិនទាន់មាននរណារកឃើញនៅឡើយ ប៉ុន្តែរឿងរ៉ាវនៃកំណប់ទាំងនោះក៏បានក្លាយទៅជារឿងព្រេងនិទានផងដែរ ។

១. ទ្រព្យសម្បត្តិរបស់ចោរសមុទ្រ Blackbeard

រូបគំនូរតំណាង

នៅក្នុង 1700, មានចោរសមុទ្រដ៏គួរឱ្យភ័យខ្លាចម្នាក់ដែលមានឈ្មោះថា Edward Teach រហ័សនាម Blackbeard ។ គាត់បានធ្វើឲ្យអ្នកឆ្លងកាត់សមុត្រ Atlantic មានភាពភ័យខ្លាច ព្រោះតែក្រុមរបស់គាត់តែងតែធ្វើការលួចនិងឆក់ប្លន់ទ្រព្យសម្បត្ដិ និង ទំនិញដោយប្រាស់កាណុងបាញ់និងលើកប៉ាលអ្នកដំណើរ និងកប៉ាលដឹកទំនិញជាដើម។

ប៉ុន្តែក្នុងឆ្នាំ 1718 គាត់ក៏ត្រូវបានកាត់ក្បាលដោយ លោក​អនុសេនីយ៍ត្រី ជនជាតិអង់គ្លេសម្នាក់ឈ្មោះថា Robert Maynard ហើយទ្រព្យសម្បត្តិរបស់គាត់ដែលបានឆក់ប្លងតាំងពីមុនមកទាំងប៉ុន្មានមិនមាននរណាបានរកឃើញនោះទេ យូរៗវាក៏ក្លាយទៅជារឿងរ៉ាវកំណប់មហាសាលដែលគេនាំគ្នានិយាយតៗគ្នារហូតក្លាយជារឿងព្រេងនិទាន។

គំនូរបង្ហាញពីការប្រយុទ្ធរវាង Robert Maynard និង Blackbeard

នៅឆ្នាំ 1996 គេក៏បានរកឃើញនាវាមួយដែលត្រូវបានបំផ្លាញដែលអាចសន្មត់បានថាជារបស់ Blackbeard វាត្រូវបានគេរកឃើញនៅជិតរដ្ឋ North Carolina, ប៉ុន្តែទ្រព្យសម្បត្តិនៅតែមិនអាចរកឃើញដដែល។ រហូតមកដល់សព្វថ្ងៃអ្នករុករកជាច្រើននៅតែព្យាយាមស្វែងរកកំណប់មហាសាលនោះដដែល។

ប្រសិនបើអ្នកមានចំណាប់អារម្មណ៍, អ្នកអាចចាប់ផ្តើមរុករកមើលវានៅលើកោះ Caribbean, ឆ្នេរសមុទ្រ Chesapeake របស់រដ្ឋ Virginia និង រូងភ្នំនៃកោះ Cayman ជាដើម។

ហើយរឿងរ៉ាវរបស់មហាចោរនេះក៏ត្រូវបានគេយកផលិតជាភាពយន្តខ្នាតធំផងដែរ ដែលវាមានចំណងជើង Pirates Of The Caribbean ៕

ឯកសារយោង ៖ Blackbeard

២. រតនសម្បត្តិរបស់ព្រះរាជា Jonh

ស្ដេច Jonh របស់អង់គ្លេសគឺជាមហាក្សត្រដែលមានភាពល្បីល្បាញក្នុងការប្រមូល និង លួចយករបស់មានតម្លៃ និងគ្រឿងអលង្ការផ្សេងពីប្រទេសដទៃ ។

នៅក្នុងខែតុលា ឆ្នាំ 1216, ទ្រង់បានចាប់ផ្ដើមធ្វើដំណើរទៅកាន់ Norfolk ប៉ុន្តែទើបតែបានពាក់កណ្ដាលផ្លូវ ព្រះអង្គក៏បានធ្លាក់ខ្លួនឈឺ ហើយកំឡុងពេលនោះទ័ពរបស់ទ្រង់ក៏រងការវាយប្រហារពីសត្រូវដែលបង្ខំឱ្យព្រះអង្គត្រូវត្រឡប់ទៅកាន់ ប្រាសាទ Newark វិញ ថ្វីត្បិតតែផ្លូវវែងឆ្ងាយប៉ុន្តែវាមានសុវត្ថិភាព។

ប៉ុន្តែក្នុងពេលធ្វើដំណើរនោះក្បួនរទេះដឹករតនសម្បត្តិរបស់ទ្រង់បានធ្វើដំណើរទៅតាមផ្លូវកាត់ ប៉ុន្តែផ្លូវនោះពោរពេញទៅដោយឧបសគ្គ រួមទាំងត្រូវឆ្លងកាត់ទន្លេផងដែរ ពេលនោះហើយរតនសម្បត្តិដ៏មានតម្លៃជាច្រើនត្រូវជ្រុះ និង ធ្លាក់នៅតាមផ្លូវ និង ទន្លេ ចំនួនដែលបានបាត់នៅពេលនោះមានតម្លៃស្មើរនឹង ៧០ លានដុល្លារក្នុងពេលបច្ចុប្បន្ន។

ក្រោយរឿងហេតុនោះបាន ២ទៅ៣ថ្ងៃ គឺនៅថ្ងៃទី8 ខែតុលា ឆ្នាំ1216 ស្ដេច Jonh ក៏បានចូលទិវង្គត់។

បច្ចុប្បន្ននេះអ្នករុករក កំពុងតែព្យាយាមស្វែងរកដាននៃរតនសម្បត្តិទាំងនោះផងដែរ ។

ឯកសារយោង ៖ Lost Treasure – The Lost Crown Jewels of King John of England

៣. មាសរបស់មហាសេដ្ឋី Leon Trabuco

នៅក្នុងពេលដែលពិភពលោកជួបវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរក្នុងកំឡុងឆ្នាំ 1929 – 1939 គេហៅព្រឹត្តិការណ៍នោះថា The Great Depression ។ ពេលនោះតម្លៃលុយដុល្លារបានធ្លាក់ចុះយ៉ាងខ្លាំង ចំណែកឯមានបានកើនតម្លៃយ៉ាងឆាប់រហ័ស ។

ហេតុដូចនេះហើយ មហាសេដ្ឋីម៉ិកស៊ិកម្នាក់ដែលមានឈ្មោះថា Leon Trabuco បាននឹកឃើញគំនិតល្អមួយគឺគរមាសចំនួន១៦ តោន ហើយកប់វានៅក្រោមវាលខ្សាច់នៅ New Mexico រហូតដល់តម្លៃមាសកើនតម្លៃដល់កំពូលនៅលើទីផ្សារ។

Loading...

ប៉ុន្តែអកុសល, នាំនៅឆ្នាំ 1934 គេក៏ចេញច្បាប់ទាក់ទងទៅនឹងការគ្រប់គ្រងមាសលក្ខណៈឯកជន ដែលជាហេតុធ្វើឲ្យ Trabuco មិនអាចទទួលបានប្រយោជន៍ពីគម្រោងរបស់គាត់ឡើយ ។ ដោយមិនអាចប្រើប្រាស់មាសដែលខ្លួនបានកប់នោះបាន Trabuco និងដៃគូរបស់គាត់ទាំងអស់បានស្លាប់ដោយយកទីតាំងកប់មាសនោះធ្វើជាផ្នូររបស់ពួកគេតែម្ដង។

សព្វថ្ងៃនេះមនុស្សជាច្រើនកំពុងតែព្យាយាមស្វែងរកផ្នូរេបស់គាត់ ក្នុងគោលបំណងដើម្បីរកមាសដ៏ច្រើនមហាសាលនោះ។

ឯកសារយោង ៖ LEON TRABUCO’S GOLD

៤. ហ្វូស៉ីលរបស់មនុស្សសម័យបុរេប្រវត្ត (Peking Man ឬ បុរសប៉េកាំង)

នៅក្នុងឆ្នាំ ១៩២៣ – ១៩៣០ ក្រុមអ្នកស្រាវជ្រាវបានរកឃើញហ្វូស៉ីលនៃក្រុមមនុស្សសម័យបុរេប្រវត្តជាច្រើននៅរូបភ្នំ ជូគ័រទៀង ស្ថិតក្នុងទីក្រុងប៉េកាំងប្រទេសចិន ហើយគេក៏បានដាក់ឈ្មោះឲ្យហ្វូស៉ីលនេះថា Peking Man) ។ តាមរយៈក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា ហ្វូស៉ីលទាំងនោះគឺជារបស់មនុស្សកាលពីជាង 680,000–780,000 ឆ្នាំមុន ។

នៅចម្លោះឆ្នាំ ១៩៤១ – ១៩៤៥ ហ្វូស៉ីលទាំងនោះក៏ត្រូវបានដឹកតាមកប៉ាលយកទៅសហរដ្ឋអាមេរិក ប៉ុន្តែក្នុងពេលធ្វើដំណើរកប៉ាលក៏បានលិចបាត់ នាំយកហ្វូស៉ីលដល់មានតម្លៃនោះទៅជាមួយផងដែរ ។

សព្វថ្ងៃនេះ រូបភ្នំ ជូគ័រទៀត គឺជាតំបន់ទេសចរណ៍មួយដ៏ទាក់ទាញ នៅក្នុងរោងភ្នំគេបានដាក់តាំងត្រឹមរូបចម្លាក់មនុុស្សសម័យបុរាណ ត្បិតអីហ្វូស៉ីលទាំងអស់ត្រូវបានបាត់ទៅហើយ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ហ្វូស៉ីលទាំងនោះគឺជារបស់ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ព្រោះវាគឺជាភស្តុតាង ក៏ដូចជា ផ្លូវបើកទៅរកការរកឃើញនៃប្រវត្តរបស់មនុស្សបាន។

ឯកសារយោង ៖ Pekin Man

៥. កំណប់ Alamo

គេជឿជាក់ថា សម្បត្តិដ៏មានតម្លៃជាច្រើនត្រូវបានបន្សល់ទុកនៅកន្លែងដែលទាហានអាមេរិក ១៨៨ នាក់ក្នុងនោះក៏មានលោក Jim Bowie និង Davey Crockett ផងដែរ បានប្រយុទ្ធតតាំងជាមួយទាហាន ម៉ិចស៉ិចកូ ក្នុងឆ្នាំ ១៨៣៦ ។ នៅពេលនោះពួកគេបាននាំយកសម្បត្តិដ៏មានតម្លៃជាច្រើន ដែលគេបានហៅវា ទ្រព្យសម្បត្តិ San Saba ឬ ការបាត់កំណប់ Bowie ។

ក្រោយមកគេក៏បានហៅវាថា កំណប់ Alamo ដែលពាក្យថា Alamo នេះគឺជាឈ្មោះបេសកកម្មរបស់ទាហានអាមេរិកនៅពេលនោះ Alamo Mission ឬ Battle of the Alamo ហើយព្រឹត្តិការណ៍នោះក៏បានកត់ត្រាទុកនៅក្នុងប្រវត្តសាស្ត្រផងដែរ ។

ឯកសារយោង ៖ Alamo Mission

សូមរងចាំអានភាគ ២ នៅអត្ថបទក្រោយទៀត ជាមួយនឹង ចង់ដឹង Nekbrach.com ដែលនឹងចេញនៅថ្ងៃស្អែក

យើងនឹងចាប់ផ្ដើមពី កំណប់នៃបន្ទប់មាស Amber នៅអត្ថបទបន្ទាប់

ស្រាវជ្រាវ នឹងប្រែសម្រួលជាភាសាខ្មែរដោយ គេហទំព័រចង់ដឹង Nekbrach.com សូមមេត្តាក៉ំចម្លងយកទៅធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាតិ ….

បើអ្នកចង់យកវាទៅចុះផ្សាយដើម្បីធ្វើអាជីវកម្ម សូមចូលទៅមើលឯកសារយោងខាងក្រោម ហើយប្រែសម្រួលដោយខ្លួនឯង

» ចុងត្រង់នេះដើម្បីអានភាគ 2

ឯកសារយោង ៖ Blackbeard
ឯកសារយោង ៖ Lost Treasure – The Lost Crown Jewels of King John of England
ឯកសារយោង ៖ LEON TRABUCO’S GOLD
ឯកសារយោង ៖ Pekin Man
ឯកសារយោង ៖ Alamo Mission

Loading...
One Comment
Exit Popup for Wordpress