ត្បិតថាជាការងារចម្លែកៗប៉ុន្តែប្រាក់ចំណូលមិនធម្មតានោះទេ អាចពិចារណាបាន

Loading...

មនុស្សពេលខ្លះធ្វើកាងារចម្លែកៗផ្សេងៗដើម្បីលុយ រាប់តាំងពីការហិតកន្សែងជូតរហូតដល់ការឱបរឹតនរណាម្នាក់។ អ្វីដែលសំខាន់នោះគឺ ការងារនេះមិនត្រឹមតែចម្លែកប៉ុណ្ណោះទេ តែថែមទាំងផ្តល់ប្រាក់ចំណូលមិនធម្មតាផងដែរ។ ខាងក្រោមនេះជាការងារចម្លែកៗដែលមនុស្សសុខចិត្តធ្វើដើម្បីបានលុយច្រើន៖

10. អ្នកឱបរឹតអាជីព​

ស្តាប់ទៅដូចជាចម្លែក ប៉ុន្តែមានមនុស្សជាច្រើនដែលត្រូវការសេវាកម្មនេះ ហើយសុខចិត្តចំណាយលុយដើម្បីទទួលបានសេវាកម្មនេះ។ ក្នុងនោះអ្នកបម្រើសេវាកម្មអាចបានចំណូល $60-$80 ក្នុងមួយម៉ោង ។

9. ការភ្លក់អាហារសត្វសុនខ

ក្រុមហ៊ុនម៉ាកអាហារសត្វសុនខជួលមនុស្សឲ្យភ្លក់អាហារសត្វសុនខរបស់ក្រុមហ៊ុន ហើយធ្វើការវាយតម្លៃតាមលក្ខខណ្ឌកំណត់ដោយក្រុមហ៊ុន ដែលក្នុងនោះទទួលបានប្រាក់ចំណូលជាមធ្យម $40k ។

8. ការតេស្តសាកល្បងឧបករណ៍រំអិលទឹក

អ្នកធ្វើការងារនេះធ្វើដំណើរទៅកន្លែងកម្សាន្តទឹកផ្សេងៗ ហើយសាកល្បងឧបករណ៍រំអិលទឹកទាំងអស់ ដើម្បីធ្វើការកត់សម្គាល់ពីភាពសប្បាយរីករាយ និងសុវត្ថិភាពនៃឧបករណ៍ជាដើម រួចរាយការណ៍ដល់ក្រុមហ៊ុនឧបករណ៍កម្សាន្តរំអិលទឹក ដោយប្រាក់ចំណូលជាមធ្យមប្រហែល $30,000។

7. អ្នកស្ទង់ផ្ទៃមុខដោយអារម្មណ៍

គេជាអ្នកជំនាញក្នុងការស្ទង់ផ្ទៃមុខដោយប្រើអារម្មណ៍ ដើម្បីវិនិច្ឆ័យលើផលិតផលផ្ទៃមុខ ពោលគឺបន្ទាប់ពីនរណាម្នាក់ប្រើផលិតផលលាបលើផ្ទៃមុខហើយ អ្នកជំនាញនេះនឹងធ្វើការស្ទាបផ្ទៃមុខហើយប្រើវិញ្ញាណអារម្មណ៍របស់ខ្លួនដើម្បីវិនិច្ឆ័យលើផលិតផលនោះ ដោយទទួលបានចំណូល $25 ក្នុងមួយម៉ោង។

6. អ្នកជ្រមុជរកគ្រាប់កូនហ្គោលក្នុងទឹក

ដូចដែលធ្លាប់ឃើញ ការវាយកូនហ្គោលពេលខ្លះគ្រាប់កូនហ្គោលធ្លាក់ចូលក្នុងទឹក ដូចនេះត្រូវការអ្នកជ្រមុជរកគ្រាប់កូនហ្គោលទាំងនោះ ហើយនេះជាការងារលំបាក និងត្រូវប្រឈមនឹងគ្រោះថ្នាក់ផងដែរ មិនមែនងាយស្រួលដូចគិតនោះទេ។ អ្នកធ្វើការងារនេះទទួលបានប្រាក់ចំណូល $50k-$100k ក្នុងមួយឆ្នាំ។

Loading...

5. អ្នកតម្រង់ជួរជំនួស

អ្នកខ្ជិល ឬមិនចង់តម្រង់ជួរដើម្បីទិញអ្វីមួយមែនទេ? ដូចនេះអាចប្រើសេវាកម្មនេះបាន ដោយមានអ្នកតម្រង់ជួរជំនួសអ្នក។ ការងារជាធម្មតាទទួលបានប្រាក់ $20 អាស្រ័យតាមលក្ខណៈនៃការរង់ចាំ។

4. ជំនួយការទិញឥវ៉ាន់ផ្ទាល់ខ្លួន

មនុស្សមួយចំនួនចូលចិត្តទិញឥវ៉ាន់ដូចជាសំលៀកបំពាក់ ស្បែកជើងជាដើម ប៉ុន្តែពេលខ្លះពួកគេពិបាកធ្វើការសម្រេចថាទិញមួយណា ដូចនេះត្រូវការជំនួយការផ្ទាល់ខ្លួនដើម្បីជួយសម្រេចចិត្ត ដែលអាចទទួលបានប្រាក់ចំណូល $65 ក្នុងមួយម៉ោង។

3. អ្នកហិតក្លិនកន្សែង ឬក្រដាសជូត

ការងារនេះគឺត្រូវហិតក្លិនកន្សែង ឬក្រដាសជូត ដើម្បីឲ្យដឹងថាមានក្លិនចម្លែកអ្វីដែរឬទេ មុនពេលត្រូវបានដាក់លក់។ ការងារនេះអាចទទួលបានប្រាក់ចំណូលប្រហែល $1,000 ក្នុងមួយសប្តាហ៍។

2. អ្នកភ្លក់ការ៉េម

ភាគច្រើនជាអ្នកជំនាញដើម្បីអាចវិនិច្ឆ័យលើការ៉េមទាំងនោះបាន ព្រមទាំងអាចឈានទៅបង្កើតរសជាតិការ៉េមថ្មី។ គេអាចទទួលបានប្រាក់ចំណូល $100k ក្នុងមួយឆ្នាំ។

1. ការងារធ្វើជារូបម៉ានីកាំងមានជីវិត

ការងារនេះអ្នកត្រូវឈរស្ងៀមដូចជារូបម៉ូដែលម៉ានីកាំងក្នុងរយៈពេលរាប់ម៉ោង។ គេអាចទទួលបានប្រាក់ចំណូលសមរម្យប្រហែល $100ក្នុងមួយម៉ោង។

ប្រភព៖ Wonderslist

Loading...
Exit Popup for Wordpress