ស្ដង់ដាស្រីស្អាតកាលពីអតីតកាល ដែលនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល

Loading...

បើ​និយាយ​ពី​ការ​ស្លៀក​ពាក់​នឹង​ការ​តុប​តែង​ខ្លួន​របស់​មនុស្ស​គឺ​មាន​ការ​ពេញ​និយម​ខុស​ប្លែក​ពី​គ្នា​ទៅ​តាម​តំបន់​ ហើយ​ក៏​ស្រប​តាម​សម័យ​កាល​ផ្សេង​គ្នា​ផង​ដែរ​ ជាក់​ស្ដែង​នៅ​ថ្ងៃ​នេះ​យើង​ខ្ញុំ​សូម​លើក​យក​ការ​តុប​តែង​ដ៏​ពេញ​និយម​របស់​ស្រី​ស្អាត​សម័យ​មុន​មួយ​ចំនួន​មក​បង្ហាញ​ជូន​ប្រិយមិត្ត​ ។

1. ស្បែក​ជើង​ខ្ពស់ៗ

អំឡុង​សតវត្ស​ទី​១៥​ដល់​១៧​​​ស្បែក​ជើង​ខ្ពស់​មាន​ភាព​និយម​ខ្លាំង​ព្រោះ​តែ​នារីៗ​ពាក់​វា​ដើម្បី​កុំ​អោយ​ធូលី​ប្រឡាក់​រ៉ូបរបស់​ពួក​គេ​ ហើយ​ក្នុង​​សម័យ​នោះ​ស្បែក​ជើង​កម្ពស់​កាន់​តែ​ខ្ពស់​កាន់​តែ​បង្ហាញ​ឋានៈ​គ្រួសារ​របស់​ពួក​គេ​ផង​ដែរ ។​ ហើយ​កម្ពស់​នៃ​ស្បែក​ជើង​នេះ​គឺ​អាច​ដល់​ទៅ​៥០​សង់ទីម៉ែត្រ​ឯណោះ​ដូចនេះ​ពួក​គេ​ទាំង​នោះ​ត្រូវ​ការ​អ្នក​បម្រើ​ដើម្បី​ជួយ​ទប់​ជំហរ​ ។

2. ប្រដាប់​ការ​ពារ​កុំ​អោយ​ខូច​​គ្រឿង​សម្អាង​ដែល​ផាត់​លើ​មុខ​

ក្នុង​អំឡុង​ឆ្នាំ​១៩៣៩​ឧបករណ៍​ការ​ពារ​កុំ​អោយ​ខូច​​គ្រឿង​សម្អាង​ដែល​ផាត់​លើ​មុខ​មាន​ភាព​ពេញ​និយម​ខ្លាំង​ ដោយ​នារី​ទាំង​នោះ​តែង​តែ​ដាក់​វា​ជាប់​ខ្លួន​ ហើយ​ពួក​គេ​ប្រើ​ប្រាស់​វា​នៅ​ពេល​ដើរ​កាត់​ភ្លៀង​ឬ​ព្រិល ។ តែ​យ៉ាង​ណា​ឧបករណ៍​នេះ​មាន​ភាព​ពេញ​និយម​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ហើយ​វា​ក៏​ត្រូវ​គេ​បំភ្លេច​ចោល​ ។​

3. ឧបករណ៍​ធ្វើ​អោយ​មាន​ខួច​

ក្នុង​អំឡុង​សតវត្ស​ទី​២០​ ដោយ​សារ​តែ​នៅ​សម័យ​នោះ​នារី​ដែល​មាន​ថ្ពាល់​ខួច​ត្រូវ​គេ​ចាត់​ទុក​ជា​ស្រីស្អាត​ ដូចនេះ​ហើយ​ឧបករណ៍​ដែល​ធ្វើ​អោយ​មាន​ស្នាម​ខួច​ក៏​ត្រូវ​បាន​ពេញ​និយម​ខ្លាំង​ផង​ដែរ​ បើ​ទោះ​ជា​វា​ធ្វើ​អោយ​នារី​ដែល​ប្រើ​ប្រាស់​វា​មាន​អារម្មណ៍​ឈឺ​ចាប់​ខ្លះ​ក៏​ដោយ​ ។

4. ថ្ងាសទូលាយ​នឹង​គ្មាន​រោម​ភ្នែក​

អំឡុង​សតវត្ស​ទី​១៤​ដល់​១៦​សម័យ​កាល​មួយ​នេះ​នារី​ស្រស់​ស្អាត​គឺ​មាន​ថ្ងាស​ទូលាយ​ហើយ​នឹង​គ្មាន​ចិញ្ចើម​ដូចនេះ​ហើយ​នារី​សម័យ​នោះ​បាន​កោរ​សក់​នៅ​តំបន់​ថ្ងាស​ចេញ​ខណៈ​ដែល​ចិញ្ចើម​ពួក​គេ​ត្រូវ​ដក​ជាមួយ​ជន្ទៀស​ដើម្បី​សម្អាត​វា​អោយ​បាត់​តែ​ម្ដង​ ។

5. ស្បែក​ស

ក្នុង​ប្រទេស​អង់គ្លេស​នា​សតវត្ស​ទី​១៧​មាន​ការ​ពេញ​និយម​​ទៅ​លើ​ស្បែក​សខ្លាំង​ ដូចនេះ​​ហើយ​ផលិត​ស្បែក​ស​ដែល​ផ្សំ​ឡើង​ពីសំណ​នឹង​ទឹក​ខ្មេះត្រូវ​បាន​គេ​ប្រើ​ប្រាស់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ តែ​យ៉ាងណា​ផលិត​ផល​នោះ​ត្រូវបាន​គេ​បោះ​បង់​ចោល​ព្រោះ​ក្រោយ​ប្រើ​វា​កាន់​យូរ​វា​បាន​ធ្វើ​អោយ​ស្បែក​ក្លាយ​ជា​លឿង​​វិញ​ ។

Loading...

6. គូស​ស្នាម​នៅ​លើ​ខ្លួន​

នៅ​ក្នុង​សតវត្ស​ទី​១៧​ក្នុង​ប្រទេស​អង់គ្លេស​ សម្រាប់​នារី​ដែល​មាន​ឋានៈ​ខ្ពង់​ខ្ពស់​ពួក​គេ​បាន​គូស​ស្នាម​ជា​សរសៃ​នៅ​លើ ​ក​ដើម​ទ្រូង​ ហើយ​នឹង​ស្មា​របស់​ពួក​គេ​ ។

7. ខាំបបូរ​មាត់​

ដោយ​សារ​តែ​ម្ចាស់​ក្សត្រី​ Queen Victoria បាន​ហាម​ប្រាម​​មិន​អោយ​មាន​ការ​ប្រើ​ប្រាស់​គ្រឿង​សម្អាង​ ដូចនេះ​ហើយ​ជំនួស​អោយ​ការ​លាប​ក្រេម​បបូរ​មាត់​​នារីសម័យ​កាល​នោះ​តែង​តែ​ខាំ​បបូរ​មាត់​ខ្លួន​​ឯង​ដើម្បី​អោយ​មើល​ទៅ​ឃើញ​ក្រហម​រលោង​ ។

8. បរិភោគ​អាស៊ីតអាសេនិច​

វា​ជា​រឿង​ដ៏​ហួស​ចិត្តនៅ​ក្នុង​សតវត្ស​ទី​១៩​ដោយ​នារី​នាសម័យ​កាល​នោះ​បាន​សម្រេច​ផឹក​អាស៊ីត​អាសេនិច​ព្រោះ​ពួក​គេ​ឃើញ​ថា​ការ​ផឹក​វា​បាន​ធ្វើ​អោយ​ មើល​ទៅ​មុខមាត់​កាន់​តែ​ស្រស់​ស្អាត​ ភ្នែក​មាន​ពន្លឺភ្លឺថ្លា​ នឹង​មាន​រាង​កាយ​ទាក់​ទាញ​ ។ ក៏​ប៉ុន្តែ​ការ​ប្រើ​ប្រាស់​វា​ក៏​បាន​ធ្វើ​អោយ​នារី​ទាំង​នោះ​ជួប​នូវ​គុណ​វិបត្តិ​វិញ​ផង​ដែរ​ ដោយ​សារ​វា​បាន​ធ្វើ​អោយ​នារី​មួយ​ចំនួន​កើត​ជា​ជំងឺ​ពក​ក​ ខណៈ​ដែល​មួយ​ចំនួន​ឈាន​ដល់​បាត់​បង់​ជីវិត​ ។

9. រ៉ូប​ពណ៌បៃ​តង​

ក្នុង​សម័យ​កាល​របស់​ម្ចាស់​ក្សត្រី​ Victorian មាន​ទំនោរ​ពេញ​និយម​ទៅ​លើ​ការ​ជ្រលក់​រ៉ូប​អោយ​ពណ៌បៃតង​ ខណៈ​ទឹក​ដែលជ្រលក់​នោះ​ត្រូវ​បាន​គេ​អោយ​ឈ្មោះ​ថា​ “Scheele’s green.” ហើយ​វា​​ធ្វើ​ឡើង​ពី​ជាតិ​អាសេនិច​នឹង​ស្ពាន់ ។ ប៉ុន្តែទឹក​ថ្នាំ​ពណ៌ប្រភេទ​នេះ​បាន​ប៉ះពាល់​ទៅ​លើ​សុខភាព​អ្នក​ស្លៀក​រ៉ូប​ជ្រលក់​វា ​យឺតៗ​ដោយ​មិន​ដឹង​ខ្លួន​ ។

10. ប្រជ្រុយ

នា​អំឡុង​សតវត្ស​ទី​១៨​ក្នុង​តំបន់​ការ​ថែម​ប្រជុយ​នៅ​លើ​មុខ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​តុប​តែង​ខ្លួប​ ហើយ​ក្រៅ​ពី​សម្រាប់​ភាព​ស្រស់​ប្រជ្រុយ​ក៏​ជា​សញ្ញា​សម្គាល់​ផង​ដែរ​ ដែល​មាន​ដូចខាង​ក្រោម​នេះ​ ៖

-ប្រជុយ​ពាក់​កណ្ដាល​នៃ​ព្រះ​ចន្ទ​ មាន​ន័យ​ថា​អញ្ជើញ​ណាត់​ជួប​គ្នា​នៅ​ពេល​ល្ងាច​

-ប្រជ្រុយ​នៅ​ខាង​លើ​បបូរ​មាត់​បង្ហាញ​ថា​ពួក​គេ​នៅ​លីវ​

-ប្រជុ្រយនៅ​ខាង​ស្ដាំ​រៀប​ការ​រួច​

-ប្រជ្រុយ​នៅ​ខាង​ឆ្វេង​ជា​ស្ដ្រីមេម៉ាយ

Loading...
Exit Popup for Wordpress