រៀបអាពាហ៍ពិពាហ៍ឲ្យសត្វសុខនកំពុងល្បីពេញអីុនធឺំណេត

Loading...

នេះគឺជារឿងរ៉ាវពិតរបស់សុខពីរក្បាលដែលមានចិត្តស្រឡាញ់គ្នាស្ម័គ្រស្មោះរហូតដល់ចូលរោងការជាមួយគ្នា។ KayaនិងHadesគឺជាសុខនកង្វៀលពីរក្បាល។ ពួកគេទាំងពីរមានចរិកលក្ខណៈផ្សេងពីគ្នាស្រឡះប៉ុន្តែពួកគេមានចិត្តស្រឡាញ់គ្នាយ៉ាងខ្លាំងទើបម្ចាស់របស់ពួកវាសម្រេចចិត្តរៀបការឲ្យពួកវាតែម្តងទៅ។ ម្ចាស់របស់KayaនិងHadesបានឲ្យដឹងថាKayaគឺមានចរិកឯករាជ្យ ស្មោះត្រង់និងគួរឲ្យស្រឡាញ់។​ហើយនាងនឹងព្យាយាមធ្វើអ្វីអ្វីគ្រប់យ៉ាងដើម្បីផ្គាប់ចិត្តម្ចាស់របស់នាងចំណែកឯHadesវិញមិនឯករាជ្យទាល់តែសោះគាត់ចូលចិត្តមនុស្សគ្រប់គ្នាហើយព្យាយាមធ្វើយ៉ាងណាឲ្យគេចាប់អារម្មណ៍លើខ្លួន។ ប៉ុន្តែអ្វីដែលដូចគ្នានោះគឺថាពួកគេទាំងពីរចូលចិត្តដើរលេងដូចគ្នា។

បន្ទាប់ពីសុខនទាំងពីរបានរៀបការជាមួយគ្នារួចរូបថតរបស់ពួកគេត្រូវបានផុសនៅលើវេបសាយមួយឈ្មោះថាredditហើយទទួបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាញអ្នកលេងអីុធឺណេតទាំងឡាយ។

ខាងក្រោមនេះគឺជារូបថតអាពាហ៍ពីពាហ៍របស់ពួកគេទាំងពីរ៖

Loading...

Loading...
Exit Popup for Wordpress