វាសនាកំណត់មែន!ខំរត់ភៀសខ្លួនពីសង្រ្គាមនៅស៊ីរីបែរមកត្រូវស្លាប់ក្នុងភ្លើងនៅអង់គ្លេស

Loading...

ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បងជីវិតក្នុងគ្រោះអគ្គីភ័យនៅអង់គ្លេសដែលល្បីល្បាញពេញពិភពលោកនេះ ជនរងគ្រោះម្នាក់ត្រូវបានគេលើកមកនិយាយច្រើនជាងគេ ។ Mohammed Alhajaliជាជនភៀសខ្លួនគេចចេញពីសង្រ្គាមនៅក្នុងប្រទេសស៊ីរី ហើយបានមករស់នៅក្នុងគោលបំណងសាងជីវិតថ្មីនៅប្រទេសអង់គ្លេសដែលគាត់រំពឹងថាជីវិតគាត់នឹងបានប្រសើរជាងមុន។ មិត្តភក្កិAlhajaliនិយាយទាំងក្ដុកក្ដួលថា”គាត់រួចជីវិតពីរបបលោកអាសាដ រួចជីវិតពីគ្រាប់ក្នុងសង្រ្គាមដ៏គ្រោះថ្នាក់ បែរជាចុងក្រោយមកស្លាប់ក្នុងភ្លើងទៅវិញ។

Loading...

មកទល់ពេលនេះមានមនុស្ស១៧នាក់ហើយបានបាត់បង់ជីវិតនិងរបួសជាង៥០នាក់ទៀត។ចំពោះមូលហេតុនៃការឆេះនៅក្រោមការស៊ើបអង្កេតនៅឡើយ ដោយមិនទាន់មានប្រភពណាចេញមកអះអាងនៅឡើយ ខណៈលើកនេះនៅក្រុមភេវករក៏មិនបានចេញមកឆ្លើយថាខ្លួនជាអ្នកបង្ករឡើងដូចពីរលើកកន្លងមកដែរ៕

Loading...
Exit Popup for Wordpress