កំណត់ត្រាពិភពលោកចម្លែកៗដែលប្រហែលមានតែប្រជាជនឥណ្ឌាទេអាចបំបែកបាន

Loading...

ប្រទេសឥណ្ឌាសំបូរទៅដោយមនុស្សដែលចម្លែកៗ និងគួរឲ្យចាប់អារម្មណ៍ជាច្រើន ហើយមនុស្សទាំងអស់នោះក៏បានបំបែកកំណត់ត្រាពិភពលោកចម្លែកៗជាច្រើនផងដែរ។ ជាការពិតណាស់ ប្រទេសឥណ្ឌាមានប្រជាជនដល់ទៅជាង១ពាន់លាននាក់ ដូចនេះហើយគេប្រាកដជាអាចឃើញមានការរស់នៅបែបប្លែកៗ និងមនុស្សដែលមានលក្ខណៈចម្លែកៗនៅទីនោះ។ ជាក់ស្តែង ខាងក្រោមនេះគឺជាកំណត់ត្រាGuinness ចម្លែកៗបំផុតនៅលើពិភពលោកដែលបំបែកបានដោយប្រជាជនឥណ្ឌា។

10. គំនូរផ្គុំឡើងដោយស្រោមអនាម័យដែលធំជាងគេបំផុតក្នុងពិភពលោក

ការប្រើប្រាស់ស្រោមអនាម័យផ្គុំជារូបគំនូរនេះឡើងគឺដើម្បីឲ្យប្រជាជនបានយល់ពីរបៀបពន្យាកំណើតងាយស្រួលនេះ ដើម្បីអាចគ្រប់គ្រងកំណើនប្រជាជនដ៏ច្រើនលើសលប់។

9. ឈ្នួតដែលធំបំផុតក្នុងពិភពលោក

Avtar Singh Mauni ជាបុរសឥណ្ឌាធម្មតាម្នាក់ ប៉ុន្តែលោកតែងពាក់ឈ្នួតដែលធំបំផុតក្នុងលោកលើក្បាលរបស់លោក។

8. បុរសដែលមានសាក់រូបទង់ជាតិច្រើនបំផុតនៅលើដងខ្លួន

បុរសវ័យ៧០ឆ្នាំម្នាក់នេះ បានជាប់កំណត់ត្រាពិភពលោកជាអ្នកដែលមានសាក់រូបទង់ជាតិច្រើនបំផុតនៅលើដងខ្លួន។

7. ពុកមាត់ធំបំផុតនៅលើពិភពលោក

Ram Singh Chauhan ជាបុរសដែលមានពុកមាត់ធំនិងវែងបំផុតក្នុងពិភពលោកគឺរហូតដល់ទៅ ៤.២៩ម៉ែត្រ។

6. ការវាយអក្សរលើKeyboardដោយប្រើច្រមុះដែលលឿនបំផុត

Loading...

Mohammed Khursheed Hussain អាចវាយអក្សរជាប្រយោគមួយដែលមាន១០៣តួអក្សរដែលត្រឹមត្រូវបានវេយ្យាករណ៍ដោយប្រើច្រមុះក្នុងរយៈពេលត្រឹមតែ៤៧.៤៤វិនាទី។

5. ការអោបដែលបានច្រើនបំផុតក្នុងរយៈពេលត្រឹមតែមួយម៉ោង

Jayasimha Ravirala អាចបំបែកកំណត់ត្រាដោយអោបអ្នកមិនស្គាល់នៅតាមផ្លូវបានរហូតដល់ទៅ២,៤៣៦នាក់ក្នុងពេលត្រឹមតែមួយម៉ោង។

4. ចំនួនមហាត្មៈគន្ធីច្រើនបំផុតក្នុងកន្លែងតែមួយ

វាជាកំណត់ត្រាពិភពលោកមួយដែលមានមនុស្សជួបជុំគ្នាក្នុងកន្លែងតែមួយ ហើយស្លៀកពាក់ដូចមហាត្មៈគន្ធី (Mohandas Gandhi) ដែលមានចំនួនដល់ទៅ៤,៦០៥នាក់។

3. រោមត្រចៀកវែងបំផុតក្នុងលោក

Anthony Victor បានបំបែកកំណត់ត្រាចម្លែកបំផុត ជាកំណត់ត្រាមនុស្សមានរោមត្រចៀកវែងបំផុតក្នុងលោក គឺប្រវែង១៨.១សង់ទីម៉ែត្រ។

2. ក្រចកដៃវែងបំផុតក្នុងពិភពលោក

Shridhar Chillal បំបែកកំណត់ត្រាក្រចកដៃវែងបំផុតក្នុងលោក ដែលមានប្រវែងសរុបចូលគ្នាដល់ទៅ៩០៩.៦សង់ទីម៉ែត្រ ហើយក្នុងនោះក្រចកមេដៃគឺវែងជាងគេ ១៩៧.៨សង់ទីម៉ែត្រ។

1. មនុស្សដែលអាចបរិភោគជន្លេនច្រើនបំផុតក្នុងពេលមួយនាទី
John Peter ជាបុរសដែលអាចបរិភោគជន្លេនបានច្រើនបំផុត ព្រមទាំងសត្វល្អិតផ្សេងទៀតដូចជាចីងចក់ កន្ទុំរុយជាដើម។

Loading...
Exit Popup for Wordpress