ដឹងអត់ថា ប៊ូតុងមានរូបផ្ទះដែលស្ថិតនៅលើកញ្ចក់មើលក្រោយក្នុងរថយន្តគឺជាអ្វី?

Loading...

សម្រាប់អ្នកប្រើប្រាស់ ឬ ធ្លាប់ជិះរថយន្ត Toyota Prius 2004 ឡើង ឬ Mazda ស្ទើរតែគ្រប់ស៊េរី និង រថយន្តទំនើបៗមួយចំនួនទៀត អ្នកធ្លាប់បានចាប់អារម្មណ៍ពីប៊ូតុង ៣ ដែលមានរូបផ្ទះនៅលើនោះដែរ តើអ្នកដឹងទេថាប៊ូតុងនោះគឺជាអ្វី ?

សម្រាប់នៅកម្ពុជាប៊ូតុងនេះប្រហែលជាមិនសូវមានអ្នកស្គាល់ ហើយក៏ប្រហែលជាមិនមានអ្នកធ្លាប់បានប្រើប្រាស់វាផងដែរ វាគឺជាប៊ូតុង Homelink ។

🤔 សំនួរ ៖ អ្វីទៅជា Homelink ?

💁‍♂️ ចម្លើយ ៖ HomeLink គឺជាប្រព័ន្ធបញ្ជារឥតខ្សែសម្រាប់បញ្ជារទៅលើ ទ្វារបងផ្ទះ ឬ ទ្វាកន្លែងទុករថយន្ត (garage) នៅក្នុងផ្ទះ ដែលដើរដោយប្រពន្ធស្វ័យប្រវត្ត ឬ ក៏អាចអំពូលបំភ្លឺស្វ័យប្រវត្តផងដែរ។

🤔 សំនួរ ៖ អីញ្ចឹង ប៊ូតុង HomeLink នៅលើកញ្ចក់មើលក្រោយក្នុងរថយន្តមានតួនាទីធ្វើអ្វី ?

💁‍♂️ ចម្លើយ ៖ ប៊ូតុងទាំងនោះមានតួនាទី ប្រើប្រាស់ជំនួសឲ្យតេឡេបញ្ជារដែលប្រើប្រាស់សម្រាប់បញ្ជារទ្វាស្វ័យប្រវត្តទាំងនោះ ។

🤔 សំនួរ ៖ ហេតុអ្វីបានជាវាមានរហូតដល់ទី ៣ ប៊ូតុង?

💁‍♂️ ចម្លើយ ៖ ការបង្កើតប៊ូតុងរហូតដល់ទៅ ៣ នេះគឺដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ដែលបានប្រើប្រាស់ទ្វាស្វ័យប្រវត្តនេះច្រើន ហើយប៊ូតុងមួយប្រើប្រាស់សម្រាប់ទ្វាមួយ ។

Loading...

🤔សំនួរ ៖ តើគេប្រើប្រាស់វា និង ភ្ជាប់វាដោយរបៀបណា ?

💁‍♂️ ចម្លើយ ៖ ដើម្បីប្រើប្រាស់ប៊ូតុងទាំងនេះបាន លុះត្រាតែនៅផ្ទះរបស់យើងបានប្រើប្រាស់ទ្វាស្វ័យប្រវត្ត ឬ ឧបករណ៍ស្វ័យប្រវត្តដទៃដែលភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា HomeLink ។ ចំពោះរបៀបតភ្ជាប់សូមទស្សនាវីដេអូខាងក្រោមនេះ ៖

🤔 សំនួរ ៖ អីញ្ចឹងវាមានតែនៅលើកញ្ចក់មើលក្រោយក្នុងរថយន្តទេ ?

💁‍♂️ ចម្លើយ ៖ មិនមែនទេ សម្រាប់រថយន្តខ្លះវាស្ថិតនៅលើកញ្ចក់មើលក្រោយ ឯខ្លះស្ថិតនៅជាប់នឹងប៊ូតុងសម្រាប់បិទបើកភ្លើងក្នុងរថយន្តផ្នែកខាងមុខ ( ជាក់ស្ដែងរថយន្ត Camry 2007 ឡើង ឬ Lexus RX330 ជាដើម) ឬ អាចនឹងជាប់នឹងទ្វារថយន្តក៏មានអាស្រ័ទៅលើប្រភេទរថយន្តនីមួយៗ ។ ហើយនៅលើរថយន្តខ្លះវាមានរូបផ្ទះគ្រប់ប៊ូតុង ខ្លះមានតែមួយនៅចំកណ្ដាលប៊ូតុង ២ ទៀត ឯខ្លះមានសញ្ញារូបផ្ទះនៅពីលើ ហើយនៅលើប៊ូតុងមួយៗអាចជាលេខ ឬ និមិត្តសញ្ញាបញ្ជាក់លេខ ជាដើម ។

នៅលើរថយន្ត Camry 2007

Loading...
Exit Popup for Wordpress