១៨ យ៉ាងដែលអ្នកគួរតែដឹងបើសិនជាចង់ទៅរស់នៅប្រទេសថៃ

Loading...

មុននឹងទៅរស់នៅប្រទេសណាមួយ ឬ តំបន់ណាមួយដែលយើងមិនធ្លាប់រស់នៅអ្នកក៏គួរតែដឹងពីរបៀបរស់នៅរបស់មនុស្សក្នុងតំបន់នោះ ឬ ប្រទេសនោះ ជាពិសេសរឿងរ៉ាវផ្សេងដែលនឹងអាចកើតមានឡើង ។

ហើយកាលពីពេលថ្មីៗនេះគេហទំព័រមួយរបស់ថៃដែលមានឈ្មោះថា yumzaap ក៏បានចុះផ្សាយនូវអត្ថបទមួយដែលមានចំណងជើងថា “១៨ យ៉ាងដែលអ្នកគួរតែដឹងបើសិនជាចង់ទៅរស់នៅថៃ” ដែលធ្វើឡើងសម្រាប់ជាការផ្ដល់ចំណេះដឹងទៅដល់ជនបរទេសដែលចង់ទៅរស់នៅក្នុងប្រទេសថៃក៏ដូចជា ជាការរិះគន់ទៅលើបញ្ហាអសន្តិសុខក្នុងសង្គមនានាដែលកើតមាននៅក្នុងប្រទេសថៃផងដែរ។ បើសិនជាអ្នកបានមើលទើបដឹងថាមិនសូវខុសគ្នាពីស្រុកយើងប៉ុន្មាននោះទេ ។

១. បើទោះបីជាភ្លើងបៃតងសម្រាប់យើងអ្នកថ្មើរជើងក៏ដោយ ក៏ត្រូវឆ្លងដោយប្រុងប្រយ័ត្នដែរ ព្រោះមានអ្នកបើកបរខ្លះខ្វាក់ពណ៌ក្រហមតែម្ដង

២. ដើរនៅលើស្ពានអាកាសសម្រាប់ដើរឆ្លងផ្លូវត្រូវតែប្រុងប្រយ័ត្នជាពិសេសប្រយ័ត្ននៅពេលស្ងាត់ហើយមានអ្នកដើរតាម ពីព្រោះនៅលើនោះអ្នកពិបាកនឹងរត់គេចណាស់

៣. ដើរនៅលើផ្លូវសម្រាប់អ្នកថ្មើរជើងក៏ត្រូវតែប្រយ័ត្នដែរព្រោះអ្នកជិះម៉ូតូខ្លះយកវាធ្វើជាផ្លូវកាត់

៤. ក៉ំប៉ះពាល់លោហធាតុនៅតាមផ្លូវបើមិនចាំបាច់

ទូទូរសព្ទសាធារណៈ បង្គោលនៃដំបូលកន្លែងរងចាំរថយន្តក្រុង ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម និងអ្វីផ្សេងទៀតនៅតាមទីសាធារណៈដែលមានសារធាតុលោហ សុទ្ធតែជាអ្វីដែលអ្នកមិនគួរប៉ះ ពីព្រោះវាអាចនឹងប៉ះជាមួយនឹងខ្សែភ្លើងរញ៉េរញ៉ៃ ខ្លះដាច់ ឬ រលាត់ ដែលគ្មាននរណាយកចិត្តទុកដាក់ ហើយបើសិនជាអ្នកប៉ះវាអាចនឹងធ្វើឲ្យអ្នកឆក់បាន ។

៥. បើភ្លៀងសូមឈរឲ្យឆ្ងាយពីបង្គោលភ្លើង ព្រោះអាចគ្រោះថ្នាក់ជាងនៅប្រទេសយើងទៅទៀត

៦. នៅក្នុងរថយន្តក៉ំភ្លេចចាកសោររថយន្ត ជាពិសេសស្រីៗតែម្ដង ប្រយ័ត្នក្លាយជាជនរងគ្រោះ

Loading...

៧. ក៉ំសំញ៉ែងគ្រឿងអលង្ការមានតម្លៃនៅទីសាធារណៈ ពីព្រោះតែចោររហ័សជាយើងគិតទៅទៀត

៨. ក៉ំមើលមុខនរណាម្នាក់បើយើងមិនស្គាល់ ជាពិសេសក្រុមក្មេងស្ទាវ ប្រយ័ត្នលែងបានឃើញពិភពលោក

៩. ត្រូវតែពាក់ខ្សែក្រវ៉ាត់គ្រប់ពេលបើកបរ ពីព្រោះអ្នកបើកបរក្នុងស្ថានភាពស្រវឹងអាចនឹងធ្វើឲ្យអ្នកក្លាយជាជនរងគ្រោះ

១០. នៅឲ្យឆ្ងាយពីរថយន្តកុងទីន័រ

១១. ក្នុងប្រជ៉ំជនបើកយឺតប្រសើរជាងលឿន ព្រោះសម្បូរអ្នកបើកបរមិនផ្ដល់ភ្លើងសញ្ញា ដើរឆ្លងផ្លូវមិនចេះប្រុងប្រយ័ត្ន

១២. បើផ្លូវហៃវ៉េ គឺក៉ំបន្ថយល្បឿនឲ្យសោះប្រយ័ត្នគេបុកគូទ

១៣. បើកបរទាំងឆ្អឹងនៅនឹងកញ្ចឹងក ពេលបើកបរបើអាចក៉ំឈ្លោះប្រកែកព្រោះរឿងតិចតួចជាមួយនឹងគេ ពីព្រោះយើងមិនដឹងថានរណាខ្លះមានកាំភ្លើងនោះទេ

១៤. ក៉ំភ្លេចដាក់កាមេរ៉ាសុវត្ថិភាពក្នុងរថយន្តផង

១៥. បើមានការបាញ់បោះ កាប់ ចាក់គ្នា ដូចជាស្ថានភាពដូចក្នុងរូបនេះជាឧទាហរណ៍ ហើយអ្នកនៅក្នុងរថយន្តក្រុង សូមអោនក្បាលចុះទៅ ព្រោះពួកនេះបាញ់ ឬ វៃមិនរើសមុខនោះទេ

១៦. គ្រប់ពេលឈរនៅក្បែរផ្លូវត្រូវប្រុងប្រយ័ត្ន ជាពិសេសពេលមានមនុស្សច្រើន ប្រយ័ត្នចូលរថយន្តដោយមិនដឹងខ្លួន ព្រោះអ្នកខ្លះប្រជ្រៀតមិនគិតនោះទេ

១៧. បើទោះបីជាឈរនៅគែមផ្លូវក៏ដោយ ចូលរកកន្លែងដែលមានអ្វីមួយបាំងទើបល្អ អាចជាដើមឈើធំៗ ឬ ទូទូរសព្ទជាដើម ព្រោះស្ថានភាពដូចរូបខាងក្រោមឧស្សាហ៍ឡើង

១៨. ប្រយ័ត្នរឿងទិញធានារ៉ាបរង ត្រូវទិញពីក្រុមហ៊ុនដែលមានទំនុកចិត្តខ្ពស់ ប្រយ័ត្នខាតអត់ប្រយោជន៍

Loading...
Exit Popup for Wordpress