រៀបការ ៤ឆ្នាំ !ប្រពន្ធត្អូញត្អែរថា««ឈឺ»»ប្ដីមិនមើលហើយថែមទាំងស្ដីបន្ទោសតែចុងក្រោយហួសពេលព្រោះ…….

Loading...

ខ្ញុំនិងភរិយាបានស្គាល់គ្នាតាំងពីយើងនៅរៀនមហាវិទ្យាល័យក្រោយពីរៀនចប់ខ្ញុំក៏រកបានការងារដែលល្អគ្រាន់បើពួកយើងក៏សម្រេចចិត្តរៀបការ។បន្ទាប់ពីរៀបការយើងក៏មានកូនម្ល៉ោះហើយខ្ញុំក៏សម្រេចចិត្តអោយភរិយានៅផ្ទះមើលថែកូននិងគ្រប់គ្រងកាងារក្នុងផ្ទះ។រៀបការបាន៤ឆ្នាំយើងក៏មានកូនប្រុសម្នាក់អាយុ៤ឆ្នាំនិងកូនស្រីអាយុ២ឆ្នាំ។ភរិយាខ្ញុំជាភរិយាដែលអាចនិយាយថាល្អនាងមិនដែលពោលពីរឿងការអារផ្ទះនោះទេឯខ្ញុំជាអ្នកធ្វើការរកប្រាក់។ថ្វីត្បិតតែប្រាក់ចំណូលអាចរកមកគ្រប់គ្រងគ្រួសារបានមែន តែក៏មានពេលខ្លះក៏មានបញ្ហាបន្តិចបន្តួចដែរ។ដូចច្នេះហើយមួយថ្ងៃៗខ្ញុំធ្វើការមិនដែលមានពេលជួយការងារក្នុងផ្ទះទេ។ថ្ងៃមួយពេលត្រលប់មកពីធ្វើការភរិយារបស់ខ្ញុំបាននិយាយថា««បង!ខ្លួនខ្ញុំដូចជាឈឺគ្រប់កន្លែងអស់ហើយ មិនដឹងកើតអីទេ»»ដោយការហត់នឿយខ្ញុំក៏តបថា««ធ្វើការផ្ទះពេលខ្លះវាឈឺចឹងហើយ ជារឿងធម្មតាទេ»»នាងក៏ឈប់និយាយហើយក៏ទៅសម្រាក។

ស្អែកឡើងពេលខ្ញុំមកដល់ពីធ្វើការនាងក៏បានប្រាប់ថា««បង!ខ្ញុំវិលមុខណាស់ ប្រហែលចង់ខ្យល់ហើយ»»តែខ្ញុំតបទាំងធុញទ្រាន់ថា««ឈឺតិចតួចសោះ ក៏លេបថ្នាំហើយសម្រាកទៅបាត់ហើយ »»
នាងក៏ឈប់និយាយទៀត តែ3ថ្ងៃក្រោយនាងក៏បានប្រាប់ខ្ញុំថា««បង!លុយដែលសម្រាប់ចំណាយក្នុងផ្ទះអស់ហើយ»»ខ្ញុំតបដោយអារម្មណ៍មួរម៉ៅថា««ស្អី!ទើបតែអោយសោះមិនគួរអស់លឿនចឹងទេ ខ្ញុំអ្នករកឈឺក្បាលណាស់»»ក្រោយពីនិយាយរួចយើងក៏មិនបានឈ្លោះប្រកែកវែងឆ្ងាយដែរ។
ជាច្រើនថ្ងៃក្រោយនាងបានមកនិយាយនិងខ្ញុំម្ដងទៀត««បងខ្ញុំមានអារម្មណ៍ថាហត់និងល្វើយណាស់មិនដឹងជាកើតអីទេ?»»ខ្ញុំឆ្លើយថា««ល្វើយ ហត់ ឈឺរហូតគួរអោយធុញខ្លាំងណាស់»»នាងក៏បន្ថែមថា««បង!មួយរយនេះខ្ញុំមិនដឹងកើតអីទេ ដូចជាក្ដៅរងាៗ»»««គ្រុនទេដឹង? ចឹងសម្រាកខ្លះទៅ««ខ្ញុំតបតែមិនបានមើលមុខភរិយាទេ ។

Loading...

ក្រោយពីនាងបានសម្រាកតែក៏នៅតែមិនមានការធូរស្រាលនោះទេ គឺដុចជាកានតែធ្ងន់ធ្ងរឡើងនាងក៏ប្រាប់អោយខ្ញុំ««បង ថ្ងៃនេះនាំខ្ញុំទៅពេទ្យបានទេ ខ្ញុំចង់ដឹងថាឈឺអីប្រាកដ»»ខ្ញុំតប««ថ្ងៃនេះដូចឃើញអូនមិនអីផង ចាំស្អែកទៅបងរវល់ណាស់»»ភរិយាខ្ញុំក៏បានសុំអង្វរទៀតថា««ចឹងថ្ងៃនេះខ្ញុំសុំសំរាកមានអារម្មណ៍ថាពិបាកក្នុងខ្លួនណាស់ បងជួយយកកូនៗទៅផ្ញើរម៉ាក់ផងណា»»ខ្ញុំតបទាំងមិនពេញចិត្តថា««អឺ!ខ្ញុំធ្វើការរាល់ថ្ងៃក៏ហត់ ភារៈក្នុងគ្រួសារត្រូវធ្លាក់លើខ្ញុំម្នាក់ឯង»»
««ពេលដែលបងធ្វើការខ្ញុំដឹងថាបងហត់ តែនៅថ្ងៃសំរាកបងក៏បានសំរាកគ្រប់គ្រាន់ ខ្ញុំគ្រាន់តែសុំសំរាកហើយអោយបងនាំទៅមន្ទីរពេទ្យ បងធ្វើមិនបាន?»»នាងនិយាយបណ្ដើរទឹកភ្នែកហូរបណ្ដើរ ឃើញដូចច្នេះខ្ញុំក៏ឆ្លើយថា««ចឹងថ្ងៃសំរាកនេះបងយកកូនទៅផ្ទះម៉ាក់ ឯអូនទៅពេទ្យទៅណា»»ថ្ងៃសំរាកខ្ញុំក៏បានយកកូនទៅផ្ញើរម៉ាក់ បន្ទាប់មកជាថ្ងៃធ្វើការពេលចេញពីធ្វើការខ្ញុំបានឈៀងចូលយកកូន ពេលដែលមកដល់ផ្ទះស្រាប់តែឃើញភរិយាខ្ញុំគេងស្ងៀមនៅលើគ្រែ តែគឺជាការគេងដែលនឹងមិនភ្ញាក់ជារៀងរហូត។ខ្ញុំលត់ជង្គង់ចុះ ទឹកភ្នែកហូរចុះមកដោយក្ដី
សោកស្ដាយកន្លងមកខ្ញុំមិនបានយកចិត្តទុកដាក់មើលថែភរិយា។នាងអោយជូនទៅមន្ទីរពេទ្យតែខ្ញុំបែរជាខឹងវិញ។ខ្ញុំបានអោបនាងនិយាយថា««បងសុំទោស!!បងមិនបានយកចិត្តទុកដាក់នឹងអូន មិនដែលបារម្មណ៍ បងមិនដែលបានផ្ដល់ក្ដីសុខអោយអូនទេ

ពេលអូនរស់នៅជាមួយបង បងខុសច្រើនណាស់»»
តែគ្រប់យ៉ាងបានត្រឹមតែការសោកស្ដាយពេញមួយជីវិតរបស់ខ្ញុំ ព្រោះមិនអាចទាញពេលវេលាត្រលប់ក្រោយបានទេ តាមពិតភរិយាខ្ញុំនៅផ្ទះត្រូវធ្វើការហត់នឿយនាងមិនដែលត្អូញត្អែរទេ នាងនិយាយព្រោះតែទ្រាំលែងបានតែប៉ុន្នោះ សូមអោយស្វាមីដទៃគិតពីភរិយាដែលនៅផ្ទះមើលថែក្រួសារនិងយើងផងថានាងក៏ត្រូវការការថែទាំពីយើងដូចគ្នា៕

Loading...
Exit Popup for Wordpress