30ចំនុចធានាថាអ្នកមិនដែលបានដឹងពីប្រទេសចិន ( ប្លែកៗ )

Loading...

រឿង៣០យ៉ាងនេះពិតជាគួរឲ្យភ្ញាក់ផ្អើលដែលកំពុងតែកើតមានឡើងនៅក្នុងសង្គមនៃប្រទេសចិនសព្វថ្ងៃនេះ ដែលអ្នកមិនទាន់ដឹង ៕ ចង់ដឹងទេថាមានរឿងអ្វីខ្លះ បានកើតឡើង ៕ តោះយើងទៅមើលទាំងអស់គ្នា៖

1. ស្រូបយកខ្យល់អាកាសនៅក្នុងទីក្រុងប៉េកាំង ស្មើរនឹងជក់បារី ១ ថ្ងៃមួយកញ្ចប់

2. ស៊ុតចំអិននៅក្នុងទឹកនោមក្មេងប្រុសនៅហ្ស៊ីន (បរិសុទ្ធ) គឺជាអាហារដែលមានតម្លៃ

3. គេបង្កើតឲ្យមានផ្លូវថ្មើរជើងពិសេសសម្រាប់អ្នកចូលចិត្តចុចទូរសព្ទពេលកំពុងដើរ

4. នៅចិនមានសញ្ញាប័ត្រខាងផ្នែកបច្ចេកទេសអាវទ្រនាប់

5. នៅប្រទេសចិនខ្សត់មនុស្សស្រី

6. ក្រុមប៉ូលិសត្រូវបានគេបង្វឹកពីរបៀបកាន់កាំភ្លើងឲ្យមានកម្ពស់ស្មើរគ្នា ដើម្បីឲ្យសាកសមនៅពេលមានការដង្ហែរក្បួន

7. រឿង Alice in Wonderland ត្រូវបានហាមឃាត់នៅក្នុងប្រទេសចិន

8. ក្រដាស់ប្រើក្នុងបង្គន់ត្រូវបានបង្កើតឡើងដំបូងក្នុងប្រទេសចិន ប៉ុន្តែពេលបង្កើតវាមកដំបូងមានតែអធិរាជប៉ុណ្ណោះតែអាចប្រើបាន

9. ការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង ប៉េកាំង ធ្វើឲ្យបាត់ចំណូលជាតិប្រមាណ 11.3 ប៊ីលានដុល្លារ (11.3ពាន់លានដុល្លារ) រៀងរាល់ឆ្នាំ

10. គេចិញ្ចឹមក្ងាន ដើម្បីការពារផ្ទះជំនួសសត្វឆ្កែ

11. មានករណីរំលូតកូនជាង ១៣ លានដងរៀងរាល់ឆ្នាំ

12. នំខូឃីស៍សំណាង មិនមែនជាប្រពៃណីទំនៀមទម្លាប់របស់ប្រទេសចិននោះទេ

13. គេប្រើប្រាស់ម្ជុលដើម្បីឲ្យមនុស្សម្នាក់អាចឈរត្រង់ ដោយមើលទៅមានភាពស្វាហាប់

14. ចិនបានបង្កើតក្រដាសប្រាក់តាំងពី១៤០០ឆ្នាំមុនមកម្លេះ

15. មួយភាគបីនៃស្រោមជើងទូទាំងពិភពលោកត្រូវបានផលិតឡើងនៅក្នុងស្រុកដាតាង ខេត្តស៊ូជី​ ប្រទេសចិន

16. Play Station ត្រួវបានហាមឃាត់នៅក្នុងប្រទេសចិន

17. អគារខ្ពស់កប់ពពកត្រូវបានសាងសង់ឡើងជារៀងរាល់5ថ្ងៃ

18. ជារៀងរាល់ឆ្នាំឆ្មារជិត4លានក្បាលត្រូវបានគេសំលាប់ដើម្បីធ្វើម្ហូប វាជាអាហារដែលឆ្ងាញ់នៅក្នុងប្រទេសចិន

19. ខ្លាឃ្មុំPandaទូទាំងពិភពលោកគឺសុទ្ធតែបានខ្ចីមកពីប្រទេសចិន

Loading...

20. ប្រជាជនចិនប្រហែល35លាននាក់នៅតែរក្សារទំនៀមទំលាប់រស់នៅក្នុងគុហារដដែល

21. 1/2នៃចំនួនជ្រូកនៅលើពិភពលោកគឺស្ថិតនៅក្នុងប្រទេសចិន

21. បើយើងលាផ្លូវរថភ្លើងរបស់ប្រទេសចិនឲ្យត្រង់ វាមានប្រវែង វែងរហូតដល់អាចរុំពិភពទាំងបានពីរជុំឯណោះ

22. ដើមឈើ20លានដើមត្រូវបានកាប់ជារៀងរាល់ឆ្នាំ សំរាប់ផលិតជាចង្កិះដើម្បីបំពេញតំរូវការទីផ្សារ

23. ជារៀងរាល់ម៉ោងបារីចំនួន 1សែនដើមត្រូវបានជក់នៅក្នុងប្រទេសចិន

24. ចិនគឺជាប្រទេសមួយដ៏ធំមួយ ពីភាគខាងលិចទៅភាគខាងកើតវាមានចំងាយស្មើរពីទីក្រុងឡុនដុនទៅប្រទេសនីហ្សេរីយ៉ា ប៉ុន្ដែម៉ោងក្នុងតំបន់របស់វាគឺដូចគ្នា

25. ថ្ងៃទី11 ខែវិច្ឆិការ ប្រជាជនចិនមានទិវាពិសេសមួយដែលពួកត្រូវចំណាយលុយយ៉ាងច្រើនដើម្បីទីរបស់របរ ខ្លាំងជាងទិវាផ្សេងៗនៅក្នុងប្រទេសអាមេរិកទៀតផង

26. នៅចន្លោះពីឆ្នាំ2011 ដល់ 2013 ប្រទេសចិនផលិតស៊ីម៉ងត៍បានច្រើន ជាងសហរដ្ឋអាមេរិកផលិតតាំងពីសតវត្សទី20ទៅទៀត

27. ចិនបានបង្កើតកោះរោងចក្រមួយ ដែលជាកន្លែងដែលពួកគេកំពុងសាងសង់មូលដ្ឋានអាកាស នៅលើថ្មប៉ប្រះទឹកនៅឯសមុទ្រចិនខាងត្បូង

28. ប្រទេសចិនអាចផលិតមាសបាន 270តោនក្នុងមួយឆ្នាំ ច្រើនជាងប្រទេសណាៗទាំងអស់លើពិភពលោក

29. 85%នៃដើម Christmas ត្រូវបានដាំនៅក្នុងប្រទេសចិន

30. ចិនមានរថភ្លើងល្បឿនលឿន លឿនជាងរថភ្លើងល្បឿនលឿនរបស់សហរដ្ឋអាមេរិកទៅទៀត ដែលអាចរត់បានចំងាយរហូតដល់ 486Km/H ដែលមានទិសដៅពីទីក្រុងសៀងហៃ ទៅ ទីក្រុងប៉េកាំង (អាមេរិក241Km/H Vs ចិន486Km/H)

Loading...
Exit Popup for Wordpress