ក្រុមហ៊ុនអាកាសចរណ៍ដែលផ្ដល់សេវាកម្មល្អនិងតម្លៃថោកទាំង១០ក្នុងឆ្នាំនេះ

Loading...

ការធ្វើដំណើរតាមផ្លូវអាកាសកំពុងតែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែវាចំណាយពេលតិចនិងអាចធ្វើដំណើរបានឆ្លងទ្វីប។ដូច្នេះហើយទើបក្រុមហ៊ុនអាកាសចរណ៍មានកាន់តែច្រើនទៅៗ ហើយក៏ធ្វើការប្រកួតប្រជែងគ្នាទាំងសេវាកម្មនិងតម្លៃផងដែរដើម្បីទាក់ទាញអតិថិជន។ខាងក្រោមនេះជាក្រុមហ៊ុនអាកាសចរណ៍ទាំង១០ដែលត្រូវបានអតិថិជនបោះឆ្នោតដោយផ្ទាល់ដែលពឹងផ្អែកលើការពេញចិត្តក្នុងការបំរើ ព្រមទាំងជម្រើសតម្លៃសមរម្យជាងគេបំផុត៖

១០.IndiGO៖ ក្រុមហ៊ុនរបស់ឥណ្ឌាមួយនេះដូចជាមិនទាន់មានហោះហើរមកកាន់ស្រុកយើងនៅឡើយ ប៉ុន្តែវាមានច្រើនប្រទេសក្នុងអាស៊ី។ដូច្នេះសម្រាប់អ្នកចង់ធ្វើដំណើរប្រទេសក្នុងអាស៊ី IndiGOគឺជាជម្រើសល្អមួយ។

៩.Southwest Airline៖ ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាកាសចរធំបំផុតក្នុងលោក ប៉ុន្តែមកពីទីផ្សារស្រុកយើងតូចទើបមិនធ្លាប់លឺពីឈ្មោះក្រុមហ៊ុនមួយនេះ។ក្រុមហ៊ុនធំ ប៉ុន្តែវាក៏ស្ថិតក្នុងបញ្ជីថ្លៃសំបុត្រថោកផងដែរ។

៨.Azul Brazilian Airline៖ ក្រុមហ៊ុនក្នុងស្រុករបស់ប្រេស៊ីលមួយនេះ ហោះហើរតែក្នុងគោលដៅកំណត់ដូចជាអាមេរិកនិងអ៊ឺរ៉ុបប៉ុណ្ណោះ។ដូច្នេះវាមិនទាន់ផ្ដល់សេវាហោះហើរពាសពេញពិភពលោកនៅឡើយ។

៧.AirAsia X៖ វាជាផ្នែកមួយរបស់AirAsiaដែរ ក្រុមហ៊ុនរបស់ម៉ាឡេស៊ីមួយនេះនៅតែឈរឈ្មោះបានល្អក្នុងពិភពលោក។

៦.Jetstar Airway៖ វាក៏ជាបុត្រសម្ពន្ធ័មួយរបស់Austrailia’s National Airlineដែលបង្កើតមកផ្តោតសំខាន់សម្រាប់អ្នកមានចំណូលមធ្យម។

Loading...

៥.Virgin America៖ វាហោះហើរតែក្នុងអាមេរិកខាងជើងប៉ុណ្ណោះ។

៤.Easy Jet៖ ហោះហើរទៅ៨០០គោលដៅលើលោក ដូច្នេះវាក៏ក្លាយជាក្រុមហ៊ុនដែលគួរដៅទុកផងដែរ ប្រសិនបើមានបំណងធ្វើដំណើរ។

៣.JetBlue Airways៖ វាត្រូវបានរចនាឡើងខុសពីគេអោយសមនឹងឈ្មោះគឺពណ៍ផ្ទៃមេឃ ជាមួយនឹងសេវាកម្មពិសេសដូចអ្នកជិះFirst Classប៉ុន្តែតម្លៃសមរម្យ។

២.Norwegian៖ វាជាជម្រើសល្អបំផុតសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់អាត្លង់ទិច ជាមួយនឹងតម្លៃថោកជាងគូរប្រជែង។

១.AirAsia៖ AirAsiaគ្រងតំណែងជាក្រុមហ៊ុនអាកាសចរណ៍ដ៏ល្អបំផុត ដែលមានតម្លៃសមរម្យជាងគេ សេវាកម្មល្អប្រសើរ ព្រមទាំងហោះហើរពាសពេញពិភពលោក។AirAsiaក៏ជាក្រុមហ៊ុនរបស់ម៉ាឡេស៊ីដែរ។

ទាំងនេះជាក្រុមហ៊ុនទាំង១០សម្រាប់អាចអោយអ្នកមានបំណងធ្វើដំណើរទៅបរទេសពិចារណាបានចំពោះក្រុមហ៊ុនដែលមានសេវាកម្មនៅស្រុកយើង។ការពិតទៅសម្រាប់ក្រុមហ៊ុនអាកាសចរណ៍មានតម្លៃសមរម្យនៅមានជម្រើសច្រើនទៀតដែលយើងអាចរើសបានដូចជាMalaysia Airlineជាដើម។ប៉ុន្តែវាត្រូវខ្ទាតចេញពីបញ្ជីដោយសារតែឧបទ្ទេវហេតុផ្ទួនៗគ្នាកាលពីជាង២ឆ្នាំមុន។

ប្រភព៖ Buisinessinsider

Loading...
Exit Popup for Wordpress