សុំសរសើរ! តាមស្រឡាញ់តាំងពីនៅមត្តេយ្យ ទីបំផុត២០ឆ្នាំក្រោយមក…

Loading...

គូស្នេហ៍មួយគូនេះជួបគ្នាលើកដំបូងតាំងពីនៅជាក្មេងៗសាលាមត្តេយ្យនៅPhoenix ដែលពួកគេតែងតែទៅណាមកណា និងលេងជាមួយគ្នា។ លោក Matt បានផុសនៅក្នុងគណនីInstagramរបស់លោកដែលមានឈ្មោះថា The Way We met ដោយសរសេរថា លោកនៅចងចាំពេលវេលាកាលពីនៅក្មេងដែលលោកឈរនៅមុខថ្នាក់រៀន ហើយប្រកាសពីក្តីស្រឡាញ់របស់លោកចំពោះមិត្តល្អម្នាក់ឈ្មោះថា Laura។ លោកបានប្រាប់ផងដែរថា លោកបានព្យាយាមធ្វើអ្វីៗជាច្រើនដើម្បីឲ្យនាងចាប់អារម្មណ៍។

ប៉ុន្តែពេលចូលដល់បឋមសិក្សាពួកគេក៏ត្រូវរៀនបែកសាលាគ្នា ហើយក៏ដាច់ទំនាក់ទំនងគ្នា ប៉ុន្តែបានភ្ជាប់ទំនាក់ទំនងឡើងវិញពេលរៀននៅវិទ្យាល័យ ដោយមានមិត្តភក្តិជួយឲ្យអ្នកទាំងពីរបានទាក់ទងគ្នា។ ដំបូង Laura ហាក់ស្ទាក់ស្ទើរ ប៉ុន្តែក្រោយមកអ្នកទាំងពីរក៏ក្លាយជាសង្សារដោយលោក Matt បានប្រឹងប្រែង។ ក្រោយមកទោះបីអ្នកទាំងពីរត្រូវរៀនបន្តនៅរដ្ឋផ្សេងគ្នា ក៏ប៉ុន្តែនៅតែរក្សាទំនាក់ទំនងជាមួយគ្នាដដែល។

នៅខែឧសភា ឆ្នាំ២០១៥ លោក Matt បានសួរនាង Laura ពីទីកន្លែងដែលអ្នកទាំងពីរជួបគ្នាដំបូងកាលនៅក្មេង ហើយអ្នកទាំងពីរក៏បានទៅសាលាមត្តេយ្យដែលអ្នកទាំងពីរធ្លាប់រៀន នៅទីនោះហើយដែលលោក Matt សុំនាងLaura រៀបការ។ នៅខែធ្នូ ឆ្នាំ២០១៦ អ្នកទាំងពីរក៏បានរៀបការជាមួយគ្នា។

Loading...

ខាងក្រោមនេះ ជារូបភាពគូស្នេហ៍ទាំងពីរតាំងពីក្មេងដល់ធំ។

Loading...
Exit Popup for Wordpress