សត្វអស្ចារ្យបំផុតទាំង១០ដែលត្រូវបានគិតថាផុតពូជទៅហើយ តែតាមពិតមិនមែនទេ

Loading...

ធម្មជាតិតែងមានការវិវត្តន៍ផ្លាស់ប្តូររហូត ដូចនេះហើយទើបកន្លងមកមានសត្វរាប់ពាន់ប្រភេទបានផុតពូជទៅហើយ ជាពិសេសក្នុងអំឡុងពេល១០០ឆ្នាំមុនដែលបណ្តាលមកពីឥទ្ធិពលមនុស្ស និងសកម្មភាពរបស់មនុស្ស។ យ៉ាងណាមិញមានប្រភេទសត្វមួយចំនួនដែលត្រូវបានមនុស្សគិតថាផុតពូជទៅហើយ តែតាមពិតពួកវាមិនទាន់ផុតពូជនោះទេ តួយ៉ាងដូចជាប្រភេទសត្វខាងក្រោមនេះ៖

10. សត្វOkapi

ជាសត្វដែលត្រូវបានគេស្គាល់ដំបូងនៅក្នុងឯកសាររបស់អេហ្ស៊ីបបុរាណ ហើយដំបូងឡើយអ្នកវិទ្យាសាស្រ្តគិតថាវាជាសត្វដែលមានតែក្នុងទេវកថានោះទេ រហូតមានការរកឃើញសត្វប្រភេទនេះនៅឆ្នាំ១៨៨៧។

9. សត្វEastern Quoll

សត្វនេះត្រូវបានគេគិតថាផុតពូជរយៈពេល៥០ឆ្នាំមកហើយ រហូតដល់មានការរកឃើញជាថ្មីដោយចៃដន្យនៅឆ្នាំ១៩៨៩។

8. សត្វ Giant Squid

ជាយូរមកហើយ សត្វនេះត្រូវបានគេជឿថាមានតែក្នុងរឿងព្រេង និងទេវកថាប៉ុណ្ណោះ រហូតដល់ឆ្នាំ១៨៧៨មានការរកឃើញបញ្ជាក់ថាពិតជាមានសត្វនេះលើផែនដី។

7. សត្វ Mountain Gorilla

សត្វនេះត្រូវបានគេគិតថាមានតែក្នុងទេវកថា រហូតដល់មានការរុករកឃើញទ្វីបអាហ្រ្វិកក្នុងសម័យ Victoria។

6. សេះ Caspian

Loading...

សេះប្រភេទនេះមាននៅលើផែនដីតាំង៦,០០០ឆ្នាំមុនគ.ស ហើយរយៈពេលកន្លងមកយូរហើយសេះនេះត្រូវបានគេគិតថាផុតពូជហើយ ប៉ុន្តែក្រោយមកគេបានប្រទះឃើញសេះនេះនៅភ្នំMazanderan ក្នុងឆ្នាំ១៩៦៥។

5. ត្រីបាឡែន Omura’s Whale

ត្រីបាឡែននេះត្រូវបានប្រកាសថាផុតពូជនៅឆ្នាំ២០០៣ ប៉ុន្តែក្រោយមកអ្នកវិទ្យាសាស្រ្តបានប្រទះឃើញវាហែលនៅMadagascar ក្នុងឆ្នាំ២០១៥។

4. ត្រី Coelacanth

ត្រីប្រភេទនេះត្រូវបានគេជឿថាបានផុតពូជអស់៤០លានឆ្នាំមកហើយ ប៉ុន្តែវាត្រូវបានគេរកឃើញដោយចៃដន្យម្តងទៀតនៅអាហ្រ្វិកខាងត្បូងក្នុងឆ្នាំ១៩៣២។

3. Terror Skink

វាជាប្រភេទល្មូនដែលត្រូវបានគិតថាផុតពូជយូរហើយ រហូតដល់អ្នករុករកបារំាងបានរកឃើញវានៅឆ្នាំ២០០៣។

2. Ivory-Billed woodpecker

បន្ទាប់ពីត្រូវបានជឿថា​ បក្សីនេះបានផុតពូជជាយូរមកហើយនោះ វាត្រូវបានរកឃើញនៅArkansas Big Woods ក្នុងឆ្នាំ២០០៤។

1. Narwhal
ពីមុនគេជឿថា សត្វនេះមានតែនៅក្នុងរឿងព្រេងនោះទេ រហូតដល់វាត្រូវបានគេប្រទះឃើញនៅសមុទ្រអាកទិចក្នុងឆ្នាំ១៥៥៥។

ប្រភព៖ Topteny

Loading...
Exit Popup for Wordpress