ដោយសារ​តែ​ស្ដ្រីចំណាស់​ម្នាក់​បោះ​កាក់​ចំនួន​៩​ចូល​ម៉ាស៊ីន​យន្តហោះ​ធ្វើ​អោយការហោះហើរ​ត្រូវ​ពន្យា​រាប់ម៉ោង​

Loading...

កាល​ពី​ពេល​ថ្មី​នេះ​មាន​រឿង​រ៉ាវ​ដ៏​គួរ​អោយ​ហួស​ចិត្ត​មួយ​បាន​កើត​ឡើង​នៅ​ឯ​ព្រលាន​យន្ត​ហោះ​ Shanghai Pudong ក្នុង​ប្រទេស​ចិន​ដោយ​សារ​តែ​ស្ដ្រី​វ័យ​ចំណាស់​ម្នាក់​បាន​បោះ​កាក់​ចូល​ទៅ​ក្នុង​ម៉ាស៊ីនយន្តហោះ​ ។ តាម​ការ​សាក​សួរ​របស់​ប៉ូលីស​បាន​អោយ​ដឹង​ថា​ស្ដ្រី​ដែល​បោះ​កាក់​ចំនួន​៩​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​យន្ត​ហោះ​នោះ​មាន​ឈ្មោះ​ថា​ Qiu គាត់​មាន​វ័យ​៨០​ឆ្នាំ​ ហើយ​គោល​បំណង​នៃ​ការ​បោះ​កាក់​របស់​គាត់​គឺ​បួងសួង​សុំ​ក្ដី​សុខ​ក្នុង​ពេល​ហោះ​ហើរ​ ។

តែ​ផ្ទុយ​ទៅ​វិញ​ការ​បួងសួង​សុំ​ក្ដិ​សុខ​របស់​គាត់​បាន​ធ្វើ​អោយ​ប៉ូលីស​ធ្វើ​ឃាត់​ខ្លួន​ហើយ​គាត់​អាច​នឹង​ត្រូវ​បង់សំណង​មួយ​ចំនួន​ផង​ដែរ​ ស្រប​ពេល​ដែល​គាត់​បាន​ធ្វើ​អោយ​អ្នក​ដំណើរ​ប្រមាណ​ជា​១៥០​នាក់​ត្រូវ​ខាត​ពេល​ដោយ​សារ​ការ​ពន្យា​ពេល​រាប់​ម៉ោង​ ។

Loading...

#1

#2

#3

#4

Loading...
Exit Popup for Wordpress