ចំលើយនៃសាកសពអាថ៍កំបាំងទាំង៧ដែលធ្វើអោយមនុស្សជាច្រើននៅលើពិភពលោកមានមន្ទិល(ចុចដើម្បីទទួលបានចំលើយ)

Loading...

នៅលើពិភពលោកយើងនេះមាននូវរឿងរ៉ាវប្លែកៗជាច្រើនដែលធ្វើអោយមនុស្សនៅជុំវិញពិភពលោកមានមន្ទិលសង្ស័យនិងមានចំងល់ជាខ្លាំងដូចជាសាកសពមួយចំនួនដែលត្រូវបានក្រុមអ្នកបុរាណវិទ្យាធ្វើការសិក្សារទៅលើដោយសាកសពទាំងនោះមានលក្ខណៈពិសេសខុសពីសាកសពដទៃដូចនេះសូមអ្នកទាំងអស់គ្នាតាមដាននូវចម្លើយនៃសាកសពទាំង៧ខាងក្រោមនេះ៖

១. សាកសពម៉ាំមីរបស់ព្រះនាងម្ចាស់នៃអាណាចក្រPersia

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០០០,មានក្រុមអ្នកបុរាណវិទ្យាមួយក្រុមដែលមកពីរាជធានីIslamabadនៃប្រទេសប៉ាគីស្ថានបានធ្វើការបង្ហាញពីសាកសពម៉ាំមីព្រះនាងម្ចាស់នៃអាណាចក្រPersiaដែលបានសោយទីវង្គត់អស់រយៈពេលជាង២៦០០ឆ្នាំមកហើយទៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ីនធើនេត។សាកសពម៉ាំមីនេះគឺត្រូវបានគេដាក់នៅក្នុងមឈូសនិងមានស្រោបមាសនៅលើដងខ្លួននៃសាកសពនិងមានដីឥដ្ឋដែលមានចារជាអក្សរនៅលើដើមទ្រូងនៃសាកសព។ហើយនៅលើងដងខ្លួននៃសាកសពគឺពោពេញទៅដោយក្រមួនដែលជាថ្នាំលាបនៅលើសាកសព។ហើយព្រះនាងម្ចាស់នៃអាណាចក្រPersiaត្រូវបានគេដឹងថាមានព្រះនាមRouduunne។ដោយសារតែការរកឃើញនៃសាកសពម៉ាំមីរបស់ព្រះនាងម្ចាស់Rouduunneនេះហើយដែលជាចំនុចចាប់ផ្តើមមួយដែលអោយក្រុមអ្នមបុរាណវិទ្យាចាប់ផ្តើមធ្វើការរុករកបន្តពីព្រោះនៅក្នុងអាណាចក្រPersia អាចនិងនៅមានម៉ាំមីជាច្រើនទៀតដែលមិនទាន់រកឃើញ។ដំណើរការនៃការសិក្សារទៅលើសាកសពម៉ាំមីនោះគឺមិនដូចគ្នាទៅនឹងសាកសពម៉ាំមីនៅប្រទេសអេស្ស៊ីបនោះទេបន្ទាប់ពីធ្វើការពិនិត្យនិងសិក្សាររួច។ហើយប្រធានាធីបតីនៃប្រទេសIran និងប្រទេសប៉ាគីស្ថាននៅតែមានជំលោះក្នុងការដណ្តើមគ្នាក្នុងភាពជាម្ចាស់ទៅលើសាកសពម៉ាំមីនៃព្រះនាងម្ចាស់Rouduunneនេះ។ប៉ុន្តែចំពោះការធ្វើX-rayរបស់សាស្ត្រាចារ្យដែលមកពីប្រទេសប៉ាគីស្ថានបានអោយដឹងថាសាកសពម៉ាំមីនេះមិនទាន់អាចសន្និដ្ឋានថាជាសាកសពពីសម័យបុរាណនោះទេ។ហើយចំពោះការលើកឡើងមួយទៀតពីលោកIbrahimបានសន្និដ្ឋានថាសាកសពនៃព្រះនាងម្ចាស់Rouduunneគឺជាសាកសពក្លែងក្លាយហើយសាកសពមួយនេះគឺគ្រាន់តែជាសាកសពនៃក្មេងស្រីម្នាក់មានអាយុ២១ដល់២៥ឆ្នាំដែលបានស្លាប់នៅក្នុងឆ្នាំ១៩៩៦ ហើយនាងត្រូវបានស្លាប់ដោយវត្ថុរឹងវាយនិងករបស់នាង។

២. សាកសពរលួយព៌ណប្រផេះនៅលើឆ្នេរសមុទ្រSheen Blob

នៅក្នុងខែកក្កដាឆ្នាំ២០០៣,មានសាកសពសត្វចំលែកព៌ណប្រផេះមួយនៅជាប់និងឆ្នេរសមុទ្រនៃរដ្ឋLos Mochos នៃប្រទេសឈីលីត្រូវបានគេវែកញែកអោយឃើញថាវាមានទំហំ៥,៨ម៉ែត្រនិងប្រវែង១២,៥ម៉ែត្រ។ទោះជាយ៉ាងណាក៏ដោយក្រុមអ្នកជីវសាស្ត្រមិនទាន់អាចកំណត់ថាវាជាសត្វអ្វីអោយប្រាកដនោះទេតែបើតាមការស្មានរបស់ក្រុមអ្នកជីវសាស្ត្របានអោយដឹងថាវាអាចជាត្រីមឹកដ៏ធំមួយប្រភេទដែលមិនទាន់មានការស្រាវជ្រាវរុករកនិងសិក្សារទៅលើវា។នៅក្នុងខែមិថុនាឆ្នាំ២០០៤,ត្រូវបានគេរាយការណ៍មកថាតាមការធ្វើDNAទៅលើអង្គធាតុមេជីវិតនៃត្រីបាឡែនពេញវ័យបានបង្ហាញអោយឃើញថាត្រីបាឡែនអាចមានប្រវែងវែងជា២០,៥ម៉ែត្រនិងអាចមានទំងន់ដល់ទៅ៥៧០០០គីឡូម៉ែត្រឬអាចលើសពីនេះ។

៣. សត្វចម្លែកKettleman Ten

នៅថ្ងៃទី៨ ខែឧសភាឆ្នាំ២០១០,មានស្ត្រី២នាក់បានដើរលេងនៅតាមដងបឹងBig Bear Lakeនៅទិសខាងជើងឆៀងខាងលិចនៃរដ្ឋOntario ប្រទេសកាណាដា។ពួកគេបានប្រទះឃើញនូវសាកសពនៃថនិកសត្វចម្លែកមួយប្រភេទដែលពួកគេមិនស្គាល់ថាវាជាសត្វអ្វីនោះទេហើយពួកគេបានសម្រេចចិត្តថតរូបរបស់វា។ហើយរូបភាពដែលពួកគេទទួលបាននោះគឺមានសភាពដូចជាសត្វចម្លែកដែលគួអោយខ្លាចហើយរូបភាពទាំងនោះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅក្នុងប្រព័ន្ធអ៊ីនធើនេតនិងព័ត៌មានក៏បានចុះផ្សាយពីវាផងដែរ។ដោយមានអ្នកខ្លះនិយាយថាវាគឺជាសត្វឆ្មាKitty Nuggett Ten និងអ្នកខ្លះទៀតនិយាយថាវាគឺជាសត្វOmagina ដែលជាសត្វដែលមានរូបអាក្រក់ដែលជាថនិកសត្វមួយប្រភេទនៅក្នុងរឿងនៃជនជាតិដើមកាណាដា។ប៉ុន្តែបើតាមការវិភាគទៅលើរូបភាពរបស់អ្នកជំនាញបានបង្ហាញអោយឃើញថាវាគឺពិតជាមានលក្ខណៈដូចជាសត្វសំពោចអាមេរិកដោយគ្រាន់តែគ្មានរោមនៅលើក្បាល់និងមាត់របស់វានិងមានរូបរាងគួអោយខ្លាចនេះគឺដោយសារតែសាកសពនេះបានស្លាប់ក្នុងរយៈពេលយូហើយរាងកាយចាប់ផ្តើមឡើងហើមនិងពុកផុយទើបបណ្តាលអោយរោមលើក្បាលនិងមាត់របស់វារង្គោះអស់។

៤. សត្វដំរីបុរាណ

Loading...

នៅក្នុងខែមីនាឆ្នាំ២០០៧,មានអ្នកប្រមាញ់សត្វនៅលើតំបន់ទឹកកកម្នាក់មានឈ្មោះថាYURIបានរកឃើញសត្វដំរីបុរាណនៅក្នុងតំបន់អាក់ទិចនៃឧបទ្វីបប្រទេសរ៉ូស៊ី។សត្វដំរីបុរាណត្រូវបានគេអោយដឹងថាជាប្រភេទដំរីLewbaដែលមានទំងន់៥០គីឡូក្រាមនិងមានប្រវែង៨៥សង់ទីម៉ែត្រ។សត្វដំរីបុរាណនេះត្រូវគេធ្វើការសិក្សារទៅលើប្រមាណជា១ខែហើយការសិក្សារបានបង្ហាញអោយឃើញថាវាបានស្លាប់អស់រយៈ៤២០០០ឆ្នាំមកហើយ។ក្រោយមកទៀតក្រុមអ្នកសិក្សារស្រាវជ្រាវបានធ្វើការសិក្សារតេស្តទៅលើធ្មេញរបស់វាហើយលទ្ធផលបានបង្ហាញអោយឃើញថាវាបានស្លាប់កាលពី១០០០០ឆ្នាំមុនមិនមែន៤២០០០ឆ្នាំមុននោះទេ។ហើយអ្នកវិទ្យសាស្ត្រជប៉ុនបានកំពុងធ្វើការសិក្សារនិងទាញយកDNAនៃសត្វដំរីនេះដើម្បីយកវាទៅក្លូនបង្កើតវាឡើង។ហើយពួកគេសង្ឃឹមយ៉ាងមុតមាំថានិងមានពពួកសត្វនេះនៅថ្ងៃអនាគត។

៥. សត្វចម្លែកនៅក្នុងសង្កាត់Moncton

ទីក្រុងMontgomery,សត្វចម្លែកនេះត្រូវបានគេរាយការណ៍មកថាបានប្រទះឃើញសាកសពសត្វចម្លែកនៅលើឆ្នេរសមុទ្រនៃសង្កាត់Monctonដែលបានប្រទះឃើញនៅក្នុងខែកក្កដាឆ្នាំ២០០៨ដោយJenna Hewittដែលមានអាយុ២៦ឆ្នាំ។រឿងរ៉ាវដែលHewittបានប្រទះឃើញនេះបានចុះផ្សាយទៅលើទំព័រកាសែតមួយនៅក្នុងទីក្រុងUticaដែលជាទីកន្លែងនាងរស់នៅ។សត្វចម្លែកនេះត្រូវបានអ្នកវិទ្យាសាស្ត្រអោយឈ្មោះថាDrennanនេះបើយោងតាមការធ្វើការវិភាគទៅលើរូបភាពតែតាមពិតវាគឺជាសត្វRaccoonនេះបើើយោងតាមការសិក្សារស្រាវជ្រាវរបស់National Geographicនៅថ្ងៃទី១៤ មីនា ឆ្នាំ២០១៤។

៦. ការបង្ហាញពីនាវានេសាទសមុទ្រSui Y Maru

នៅថ្ងៃទី២៥ មេសា ឆ្នាំ១៩៧៧,មាននាវានេសាទនៅក្នុងសមុទ្រមួយដែលមានឈ្មោះថា​ Sui Y Maruដែលតែងតែធ្វើការនេសាទនៅភាគកើតនៃកោះមួយនៅប្រទេស New zealand។ហើយការនេសាទរបស់ពួកគេអាចឈានដល់ជំរៅជ្រៅជាង៣០០ម៉ែត្រហើយនៅពេលដែលអ្នកគ្រប់គ្នាជួយសារឧបករណ៍នេសាទគឺពួកគេចាប់បាននូវសាកសពសត្វចម្លែកម្យ៉ាងដែលមានក្លិនអាក្រក់និងតាមការសិក្សារបានបង្ហាញអោយឃើញថាសត្វនោះគឺមានទំងន់ជាង១៨០០គីឡូក្រាមនិងមានប្រវែងជាង១០ម៉ែត្រនិងមានព្រុយព៌ណក្រហមនិងមានកន្ទុយជាង២ម៉ែត្រ មិនមានព្រុយលើខ្នងនិងសរីរាង្គខាងក្នុងនោះទេដោយសារតែរាងកាយរបស់វាបានស្អុយរលួយ។វាគឺជាសត្វចម្លែកក្រោមទឹកដែលគេមិនធ្លាប់បានជួបឬបានឃើញពីមុន។ដូចនេះលោកកាពីទែនTanakaក៏បានសម្រេចចិត្តបោះវាចោលទៅក្នុងសមុទ្រវិញតែពួកគេក៏បានថតរូបរបស់វាទុកផងដែរហើយរូបភាពដែលពួកគេបានថតនោះក៏បានចុះផ្សាយនៅក្នុងកាសែតមួយនៅទំព័រមុខនៅក្នុងប្រទេសជប៉ុនផងដែរ។បន្ទាប់មកនៅថ្ងៃទី២៥ កក្កដា ១៩៧៧,ត្រីTyphi ត្រូវបានគេលើកមកនិយាយដោយមានពួកគេបានលើកឡើងថារូបរាងកាយរបស់វាទាំងមូលគឺមានលក្ខណៈដូចទៅនិងត្រីឆ្លាមBaskinដែលជាប្រភេទសត្វដែលធំលំដាប់ទី២នៅក្នុងសមុទ្រ។ហើយវាអាចមានប្រវែងរហូតដល់៩ម៉ែត្រឬលើសពីនេះនិងអាចមុជចុះទៅក្រោមទឹកបានជ្រៅជាង១២ម៉ែត្រដែលត្រីឆ្លាមធម្មតាមិនអាចរស់នៅបាន។

៧. សត្វចម្លែកនៅក្នុងប្រទេសPanama

នៅខែកញ្ញា ឆ្នាំ២០០៩,នៅក្នុងភូមិZero Azol នៃប្រទេសPanama,មានក្រុមក្មេងឡើងភ្នំមួយក្រុមបានប្រទះឃើញសត្វចម្លែកម្យ៉ាងដែលមានមុខគួអោយខ្លាចនិងមិនសូវមានរោមនោះទេ ហើយវាមានស្បែកនិងធ្មេញយ៉ាងអាក្រក់និងមានច្រមុះវែង។មានសមាជិកគេម្នាក់បានរុញវាចុះទៅក្រោមតែបន្ទាប់មកពួកគេក៏បានត្រលប់មកវិញម្តងទៀតនិងបានថតរូបវាផងដែរ។ពួកក្មេងៗទាំងនោះបានផ្ញើរូបភាពដែលពួកគេថតបាននោះទៅស្ថានីយទូរទស្សន៍នៃPanamaនិងបានសសេររៀបរ៉ាប់ពីអ្វីដែលពួកគេបានជួប្រទះទៅក្នុងប្រព័ន្ធអ៊ីនធើនេត។ហើយមនុស្សជាច្រើនដែលបានឃើញរូបភាពនេះគឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់និងមានចំងល់ជាខ្លាំងថាវាគឺជាសត្វអ្វី?បន្ទាប់ពីបានរយៈពេល៤ថ្ងៃក្រោយមកវិទ្យាស្ថានវិទ្យាសាស្ត្រធម្មជាតិ(Natural Science)នៃប្រទេសPanamaបានធ្វើការបកស្រាយថាវាគឺជាប្រភេទសត្វSlotsដែលមានព៌ណត្នោតហើយមូលហេតុដែលបណ្តាលអោយវាមានរូបរាងអាក្រក់បែបនេះគឺដោយសារតែវាបានងាប់នៅក្នុងទឹកបណ្តាលអោយរោមរបស់វាផុយនិងជ្រុះទើបបណ្តាលអោយវាក្លាយទៅជាបែបនេះ៕

ប្រភព៖ Amazing

Loading...
Exit Popup for Wordpress