ប្លែកៗ បុរសម្នាក់ធ្វើគ្រប់វិធីដើម្បីចង់ជាប់គុកតែមិនបានសម្រេច (ខ្មែរយើងនឹង)

Loading...

បើតាមការផូស Status របស់គណនីបុរសម្នាក់ឈ្មោះ LengHak Lee កាលពី 14 ម៉ោងមុនបាននិយាយថាលោកចង់ជាប់គុកណាស់តែមិនបានសម្រេចដូចបំណងនោះទេេ មិនដឹងថាគាត់ផូសក្នុងន័យលេងសើចរឺ៏ក៏ជាការពិតនោះ៕ ខាងក្រោយនេះគឺជាការរៀបរាប់របស់គាត់៖

លើលោកនេះប្រហែលជាមានតែខ្ញុំម្នាក់ទេដែលចង់ជាប់គុក។ ខ្ញុំបានព្យាយាមគ្រប់វិធីដើម្បីបានជាប់គុក តែមិនសម្រេចដូចបំណងឡើយ។ ខ្ញុំគិតថា បើបាននៅក្នុងគុកមួយរយៈប្រហែលអាចឈប់កើតទុក្ខខ្លះ។
ថ្ងៃទី១៖ ខ្ញុំបានយកដុំថ្មគប់កញ្ចក់ផ្ទះអ្នកជិតខាង។ នៅពេលអ្នកជិតខាងដើរចេញមកពីផ្ទះ, គាត់ស្រែកសួរថា «អាណាគប់កញ្ចក់ផ្ទះអញបែក?» ខ្ញុំឆ្លើយភ្លាមថា, «ខ្ញុំជាអ្នកគប់!»។ ម្ចាស់ផ្ទះមិនបានជឿខ្ញុំទេ ព្រោះគាត់គិតថាគ្មានអ្នកណាសារភាពត្រង់ៗបែបនេះទេ។ គម្រោងការជាប់គុករបស់ខ្ញុំមិនបានសម្រេច។
ខ្ញុំគិតថា បើ post Facebook ជេរគេឯងក្រែងមិនបានជាប់គុក ព្រោះឃើញគេ post ជេរគ្នាព្រោងព្រាតគ្មានឃើញជាប់គុកផង។


ថ្ងៃទី២៖ ខ្ញុំបានតាំងចិត្តថាទៅវ៉ៃកូនលោកឱកញ៉ា ម្នាក់ដែលខ្ញុំស្គាល់។ ពេលនោះវាអង្គុយនៅសាលាម្នាក់ឯង ខ្ញុំដើរទៅជិតហើយវ៉ៃវាមួយដៃខ្លាំងចំខ្នង។ វាងាកមកមើលខ្ញុំហើយស្រែកជេរហើយដើរចេញទៅ មើលទៅវាមិនសូវខឹងខ្ញុំសោះ។ គម្រោងការខ្ញុំមិនបានសម្រេចទៀតហើយ។


ថ្ងៃទី៣៖ ខ្ញុំដើរទៅជិតស្រីស្អាតម្នាក់ ហើយចាប់ដោះនាងច្របាច់លេង។ ពិតជាដូចបំណងប្រាថ្នាមែន នាងអូសដៃខ្ញុំទៅប៉ុស្ដិ៍ប៉ូលីស។ នាងទារលុយ២លានពីខ្ញុំ ខ្ញុំឆ្លើយថាអត់លុយទេ សូមលោកប៉ូលីសចាប់ខ្ញុំដាក់គុកទៅ។ តែមិនសម្រេចដូចបំណង, ប៉ូលីសបានទាក់ទងប៉ាម៉ាក់ខ្ញុំ ហើយមួយសន្ទុះក្រោយមក, ប៉ាម៉ាក់ខ្ញុំបានយកលុយ២លានមកសងស្រីស្អាតម្នាក់នោះហើយនាំខ្ញុំមកផ្ទះវិញ។ គម្រោងការទី៣មិនបានសម្រេចទៀតហើយ សាំមែន។

Loading...


ថ្ងៃទី៤៖ ខ្ញុំដើរយ៉ាងអស់សង្ឃឹមម្នាក់ឯងលើផ្លូវ។ ខ្ញុំឃើញមីងម្នាក់កំពុងរុញរទេះម្ដាយចាស់ជរារបស់គាត់។ ខ្ញុំដើរទៅជិតយាយចាស់នោះហើយច្របាច់កយាយនោះមួយទំហឹង ស្រាប់តែចេញចិញ្ចៀនភ្លុចពីមាត់យាយនោះ។ មីងនោះលើកដៃសំពះអរគុណខ្ញុំ គាត់ថា ម្ដាយគាត់នេះច្រឡំលេបចិញ្ចៀនខ្ជាក់វិញមិនចេញ បានគុណខ្ញុំជួយច្របាច់កចេញចិញ្ចៀនមកវិញគាត់អរណាស់។ គម្រោងការទី៤មិនបានជោគជ័យទៀតហើយ។


ថ្ងៃទី៥៖ ខ្ញុំដើរចូលទៅក្នុងផ្សារ ហើយស្រែកជេរគេឯងពេញផ្សារ។ គ្រប់គ្នាមើលមកខ្ញុំដោយក្ដីអាណិត ពួកគេមិនបានប្រកាន់ខ្ញុំទេ ព្រោះគិតថាខ្ញុំជាមនុស្សឆ្គួត។
សរុបមកខ្ញុំព្យាយាមគ្រប់យ៉ាងនៅតែមិនបានជាប់គុក។ ប្រហែលគុកមិនទទួលយកមនុស្សល្អដូចខ្ញុំទេ:)៕
(សរសេរដោយ : LengHak Lee)

ប្រភព៖ Facebook

Loading...
Exit Popup for Wordpress