បានឃើញអាថ៌កំបាំងនៅពីក្រោយរូបថតដ៏ស្រស់ស្អាតទាំងនេះ អ្នកនឹងភ្ញាក់ផ្អើល

Loading...

បើកចូលទៅក្នុង Facebook អូចចុះអូសឡើងរមែងប្រទះឃើញនូវរូបថតដ៏ស្រស់ស្អាត និង គួរឲ្យចាប់អារម្មណ៍ជាច្រើនមិនខាន តើអ្នកមានធ្លាប់លួចឆ្ងល់ទេថាតើរូបថតទាំងនោះគេថតដោយរបៀបណា ទើបបានជាស្រស់ស្អាតបែបនេះ តើគេប្រើប្រាស់កាមេរ៉ាថ្លៃ ឬ ថតនៅកន្លែងដ៏ស្រស់ស្អាតនិងកម្រណាមួយហើយ និងត្រូវផ្សងគ្រោះថ្នាក់បែបណា ។

ការពិតទៅមិនមែនសុទ្ធតែអីញ្ចឹងទាំងអស់នោះទេ មិនប្រាកដថាកាមេរ៉ាទាល់តែថ្លៃ ហើយកន្លែងត្រូវតែពិសេសនោះទេ ឬត្រូវប្រថុយគ្រោះថ្នាក់នោះទេ អ្វីដែលសំខាន់នោះគឺបច្ចេកទេសរបស់អ្នកថតតែប៉ុណ្ណោះ ។ ហើយនេះគឺជាអាថ៌កំបាំងមួយចំនួនដែលលាក់ខ្លួននៅពីក្រោយរូបថតដ៏ស្រស់ស្អាតទាំងនោះ អ្នកប្រហែលជាចង់ដឹងហើយថាជាអ្វី បើចង់ដឹងតោះតាមដានជាមួយនឹងចង់ដឹងទាំងអស់គ្នា ៖

១. ចង់ថតរូបបានស្អាតបែបនេះចាំអីត្រូវតុបតែច្រើន

២. នរណាថាទាល់តែមុជទៅបាតសមុទ្រទើបអាចថតត្រីបាឡែនបាន

៣. ពេលខ្លះសួនច្បារក្បែរផ្ទះជា Background ដ៏ស្រស់ស្អាតបំផុតសម្រាប់ថតរូប

៤. តិចច្រលំថាធ្វើស៉ំធំៗទើបអាចថតរូបបែបនេះបាននោះទេ បើគិតបែបនេះពិតជាអន្ទង់វែង ឆ្នាំងវែងមែនហើយ

៥. នៅតែក្នុងបន្ទប់ក៏អាចថតរូបបែបនេះបានដែរ

៦. ដើរឈើតូចមួយដើមក៏អាចក្លាយជា Background ដ៏ល្អឥតខ្ជោះដែរ

៧. មិនប្រាកដថាទាល់តែប្រថុយគ្រោះថ្នាក់ហាលខ្យល់ ហាលភ្លៀងទើបអាចថតរូបនេះបាននោះទេ

៨. ទោះបីជានៅអាហ្រ្វិចក៏អាចថតរូបរបៀបនេះបានដែរ

៩. អ្វីដែលសំខាន់គឺបច្ចេកទេស

១០. ឃើញរបៀបថតអ្នកអាចហួសចិត្តបន្តិច ប៉ុន្តែនេះហើយគឺជាបច្ចេកទេសសុទ្ធសាធ

Loading...

១១. ក៉ំទាន់មើលរបៀបថតហើយសាកស្រមៃទៅមើលតើគេថតវារបៀបណា

១២. បែបនេះក៏មិនអន់ដែរ

១៣. ដូចខ្ញ៉ំប្រាប់អីញ្ចឹង ត្រឹមតែឈើមួយមែឃក៏អាចធ្វើឲ្យរូបថតរបស់យើងស្អាតមិនធម្មតាដែរ

១៤. វាជាគំនិតច្នៃប្រឌិតដ៏អស្ចារ្យមួយ

១៥. មិនចាំបាច់ទាល់តែទៅ Paris ទើបអាចថតរូបជាមួយ ទួអែហ្វែល បាននោះទេ

១៦. ឲ្យតែចេះបច្ចេកទេសខ្លាចអីថាមិនទទួលបានរូបថតស្អាត

១៧. អ្នកប្រហែលជាមិនជឿទេ ប៉ុន្តែទទួលស្គាល់ទៅការពិតគឺបែបនេះមែន

១៨. ក៉ំភ្ញាក់ផ្អើលខ្លាំងពេកពេលបានឃើញពីរបៀបថតរូបមួយសន្លឹកនេះ

១៩. សូម្បីតែរូបភាពដែលបញ្ចាំងចេញពី Projector ក៏អាចក្លាយជា Background ក៏ស្អាតបានដែរ

២៩. មើលទៅដូចជាគ្រោះថ្នាក់ណាស់មែនទេ បានឃើញទិដ្ឋភាពក្រៅឆាក គឺក្រឡេះខេះតែម្ដង

២១. មិនចាំបាច់ទាល់តែកណ្ដាលសមុទ្រនោះទេ

អត្ថបទដោយ ៖ អ្នកប្រាជ្ញ-NekBrach
ប្រភពរូបថត ៖ បរទេស

Loading...
Exit Popup for Wordpress