ទុក្ខជាន់លើទុក្ខ! ប្រទេសកំណើតកើតសង្គ្រាមខំរត់ទៅស្រុកគេ ភ្លើងឆេះជំរុំទៀត…

Loading...

នេះគេហៅថាទុក្ខជាន់ទុក្ខមែន… កាលពីចុងសប្តាហ៍កន្លងទៅនេះព្រះអគ្គីបានលេបត្របាក់ជំរុំជនភាគខ្លួនស៊ីរី ដែលតាំងនៅក្នុងប្រទេសលីបង់ ដោយហេតុការណ៍បានបំផ្លាញតង់ស្នាក់នៅជាង១០០តង់ឲ្យក្លាយផេះផង់ភ្លាមៗ ក្រោយភ្លើង និងផ្សែងខ្មៅបានរលត់។

តាមរបាយការណ៍មិនផ្លូវការបានបញ្ជាក់ថា មនុស្សម្នាក់បានស្លាប់ និងរបួស៦នាក់ ហើយ៩៧គ្រួសារ ដែលប្រហែល៧០០នាក់ ត្រូវប្រឈមនឹងការបាត់បង់ជម្រក។ តាមរបាយការណ៍បានបញ្ជាក់​ថា មូលហេតុដែលធ្វើឲ្យមានគ្រោះមហន្តរាយនេះគឺដោយសារការឡើងសីតុណ្ណភាពក្នុងតំបន់ ឬក៏បណ្តាលមកពី​ការ​ឆ្លងចរន្តអគ្គីសនីនៅក្នុងជំរុំនោះ។ ខាងក្រោមនេះជាកម្រងរូបភាពអំឡុងពេល និងក្រោយពេលភ្លើងឆេះជំរុំ៖

ផ្សែងភ្លេើងឆេះខ្មួលខ្មាញ់អណ្តែតលើវេហាចេញពីជំរុំជនភៀសខ្លួនស៊ីរីនៅក្នុងប្រទេសលីបង់

បុគ្គលិកមន្ទីរពេទ្យជួយសង្គ្រោះជនរងគ្រោះនៅក្នុងឧប្បត្តិហេតុភ្លើេងឆេះជំរុំ

អណ្តាតភ្លើងក្រហមឆ្អៅកំពុងលេបយកជំរុំរបស់ជនភៀសខ្លួន

ជនភៀសខ្លួនមិនអាចធ្វើអ្វីបានក្រៅពីសម្លឹងមើលព្រះអគ្គីឆកយកទីជម្រកដ៏កំសត់របស់ពួកគេឡើយ

ទិដ្ឋភាពនៅជំរុំក្រោយស្ថានការណ៍ភ្លើងឆេះបានរលត់

Loading...

បុរសជនជាតិស៊ីរីម្នាក់ដើរប្រមូលធុងហ្គាសដាក់មួយដុំក្រោយភ្លើងឆេហជំរុំ

ផ្សែងនៅតែបន្តហុយទោះជាភ្លើងត្រូវបានពន្លត់ជាបណ្តើរៗ

ត្រឹមតែប៉ុន្មាននាទីសោះជំរុំជាទីស្នាក់អាស្រ័យដល់ជនភៀសខ្លួនរាប់រយនាក់ក្លាយជារៀបដល់ដី

ជនភៀសខ្លួនរាប់រយនាក់រងចាំជំនួយ និងដំណោះស្រាយការស្នាក់នៅ ពីសប្បុរសជន

ប្រភព ៖ Yahoo

ដើម្បីទទួលបានការ Update រហស័សូមធ្វើតាមជំហានខាងក្រោម​​​​​៖

Loading...
Exit Popup for Wordpress