កុំឆ្ងល់ថាហេតុអីអ្នកមានគេសុខចិត្តជះលុយរាប់សែនដុល្លារដើម្បីទិញរថយន្តទំនើប នេះជាមូលហេតុ

Loading...

សម្រាប់អ្នកដែលមានទ្រព្យសម្បត្តិស្ដុកស្ដមពួកគេតែងតែជ្រើសរើសយករថយន្តដែលមានតម្លៃថ្លៃ និង ប្រណិត ដូចជាពពួក Mercedes , BMW , Rolls-Royce ឬ Rang Rover ជាដើម ដែលយើងដឹងហើយថ្លៃរថយន្តទាំងនោះគឺមានតម្លៃមិនក្រោម ១០ ម៉ឺនដុល្លារនោះទេ ។

មនុស្សមួយចំនួនតែងសួរថា តើឡានទាំងនោះជិះហើយចេះហោះមែនទេ ទើបតម្លៃវាថ្លៃជាងឡានធម្មតាបែបនេះ ?

ការពិតទៅវាមិនមែនធ្វើឲ្យអ្នកជិះចេះហោះនោះទេ ប៉ុន្តែវាធ្វើឲ្យអ្នកជិះមានអារម្មណ៍ថាគ្រប់យ៉ាងពោរពេញដោយផាសុកភាព និងមិនធ្វើឲ្យការធ្វើដំណើររបស់ពួកគេមានភាពនឿយហត់ និង ពិបាកនោះទេ ។ មើលត្រឹមរូបរាងខាងក្រៅវាមិនសូវជាអស្ចារ្យជាងរថយន្តធម្មតាតម្លៃ ៤ – ៥ ម៉ឺនដុល្លារនោះទេ ប៉ុន្តែអ្វីដែលពិសេសគឺខាងក្នុង ។

ពេលនេះខ្ញ៉ំសូមលើកយករថយន្ត Mercedes Maybach S600 មកបង្ហាញជាឧទាហរណ៍ ៖

Mercedes-Maybach S 600 Pullman

Mercedes Myabach S600 គឺជារថយន្តដ៏ប្រណីតមួយរបស់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង Mercedes Benz ដែលវាត្រូវបានរាប់ចូលជាប្រភេទរថយន្ត Hight Class កម្រិតពិភពលោក ដោយសារតែលក្ខណៈសម្បត្តិដ៏អស្ចារ្យរបស់វា ហើយនៅពេលនេះខ្ញ៉ំសូមលើកយកតែលក្ខណៈសម្បត្តិខាងក្នុងខ្លះៗរបស់វាមកបង្ហាញតែប៉ុណ្ណោះ ។

យើងដឹងហើយថា អ្នកដែលមានលុយរហូតដល់ទិញរថយន្តតម្លៃថ្លៃបែបនេះ កម្រនឹងបើកបរដោយខ្លួនឯងណាស់ គឺពួកគេតែងតែអង្គុយនៅខាងក្រោយ ហើយមានតៃកុងជាអ្នកបើកឲ្យ ហេតុដូចនេះហើយទើប Mercedes ព្យាយាមច្នៃប្រឌិតយ៉ាងពិសេសសម្រាប់អតិថិជនរបស់ខ្លួន ។

កៅអីអង្គុយខាងក្រោយរបស់ Mercedes Myabach S600 សុទ្ធតែបំពាក់នូវប្រព័ន្ធបញ្ជារស្វ័យប្រវត្ត បញ្ជារតាំងពីកន្លែងអង្គុយ កន្លែងផ្អែក និង ខ្នើយកល់ក្បាល យើងអាចកំណត់ទៅតាមចំណង់ចំណូលចិត្ត និង ទីតាំងដែលយើងគិតថាងាយស្រួលសម្រាប់យើងបានផងដែរ ជាពិសេសវាបានភ្ជាប់ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពនៃកៅអីអង្គុយចង់ត្រជាក់ ឬ ក្ដៅបាន និងមាន ម៉ាស៊ីនម៉ាស្សាផងដែរ ។

Loading...

ក្រោពីនោះវាក៏បានភ្ជាប់មកជាមួយនឹងធុងទឹកកក ដែលយើងអាចក្លាសសេភេសជ្ជៈ និង ដាក់កែវនិងទឹកកកសម្រាប់ពិសាស្រាផងដែរ ។ ហើយកៅអីក្រោយនៃរថយន្តនេះក៏អាចប្រើប្រាស់ជាការិយាល័យចល័ត និងជាកន្លែងសម្រាប់ពិភាក្សាជំនួយក៏បានដែរ ពីព្រោះតែវាបានភ្ជាប់មកជាមួយនឹងតុដែលអាចបតបានយ៉ាងងាយស្រួល បូកផ្សំនិងលក្ខណៈដែលបានរៀបរាប់ខាងលើ ។

ក្នុងចំណោមកៅអីខាងក្រោយទាំង ២ កៅអីខាងស្ដាំ (សម្រាប់រថយន្តចង្កូតឆ្វេង) ត្រូវបានគេហៅថា កៅអី VIP ពីព្រោះតែវាមានលក្ខណៈពិសេសជាងកៅអីណាណាទាំងអស់នៃរថយន្តនេះ ដោយសារតែវាអាចបញ្ជាររុញកៅអីនៅខាងមុខ (កៅអីក្បែរកៅអីអ្នកបើក) ទៅមុខបាន សម្រាប់ផ្ដល់កន្លែងកាន់តែទូលាយសម្រាប់សណ្ដូកជើង ឬ អាចគេងក៏បាន ។

ទស្សនាវីដេអូ ដើម្បីស្វែងយល់កាន់តែច្បាស់ ៖

គួរបញ្ជាក់ឲ្យដឹងផងដែរថា មិនមែនមានតែរថយន្ត Mercedes Myabach S600 ដែលមានលក្ខណៈសម្បត្តិបែបនេះសូម្បីតែរថយន្ត Mercedes Myabach S400 4Matic និងរថយន្តស៊េរីទំនើបមួយចំនួនទៀត ក៏បានបំពាក់នូវមុខងារពិសេសបែបនេះដែរ គ្រាន់តែរបៀបដំណើរការវាខុសគ្នាតែប៉ុណ្ណោះ ៕

ដើម្បីទទួលបានការ Update រហស័សូមធ្វើតាមជំហានខាងក្រោម​​​​​៖

Loading...
Exit Popup for Wordpress