ប្រើប្រាស់សៀវភៅដែលគេហាមឃាត់ជាង ១០ម៉ឺនក្បាលសាងសង់ជាប្រាសាទ Parthenon

Loading...

វិចិត្រករសញ្ជាតិអាហ្សង់ទីនវ័យ ៧៤ឆ្នាំមួយរូបដែលមានឈ្មោះថា Marta Minujín បានបង្កើតជាសំណង់ដែលមានរូបរាងដូចទៅហ្នឹង ប្រាសាទParthenor (ប្រាសាទរបស់ក្រិច) ដោយប្រើប្រាស់សៀវភៅដែលត្រូវបានគេហាមឃាត់ចំនួន ១០ម៉ឺនក្បាល ។

បើយោងតាមសម្ដីរបស់លោក Munjin បានឲ្យដឹងថា ប្រាសាទធ្វើពីសៀវភៅមួយនេះគឺធ្វើឡើងដើម្បីអប់អរទិវាសិល្បៈ ឯកសារលើកទី ១៤ ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា សំណង់នេះត្រូវបានសាងសង់ដោយយកសៀវភៅផ្គ៉ំបញ្ចូលគ្នានឹងយកផ្លាស្ទិចរ៉ំឲ្យជាប់ ។ វាត្រូវបានសាងសង់នៅលើទីតាំងប្រវត្តសាស្ត្រមួយ ស្ថិតនៅក្នុងទីក្រុង Kassel, ប្រទេសអាល្លឺម៉ង់ វាគឺកន្លែងដែលពួក Nazis បានដុតសៀវភៅសំខាន់ៗអស់រាប់ពាន់ក្បាល ។

Loading...

Loading...
Exit Popup for Wordpress