ជំនឿប្លែកៗមួយចំនួនរបស់មនុស្សជ៉ំវិញពិភពលោកទាក់ទងនឹងខ្មោចព្រាយបិសាច

Loading...

មនុស្សជ៉ំវិញពិភពលោកសុទ្ធតែមានជំនឿខុសៗប្លែកពីគ្នាទៅតាមតំបន់ដែលពួកគេរស់នៅ ជំនឿទាំងនោះភាគច្រើនកើតឡើងដោយសារតែការនិទានតៗគ្នា តាមរយៈសៀវភៅ ឬ តាមរយៈការនិយាយប្រាប់របស់មនុស្សចាស់ទៅកាន់ក្មេងៗ ។

មនុស្សមួយចំនួនគិតថាជំនឿទាំងនោះគឺជារឿងពិត ប៉ុន្តែខ្លះគិតថាវាគ្រាន់តែជាការប្រឌិតរបស់នរណាម្នាក់ ឬ មនុស្សចាស់ ដើម្បីកុហកក្មេងៗមិនឲ្យធ្វើរឿងអ្វីមួយតែប៉ុណ្ណោះ ។ ជាក់ស្ដែងខាងក្រោមនេះគឺជាជំនឿប្លែកៗមួយចំនួនរបស់មនុស្សជ៉ំវិញពិភពលោក ដែលទាក់ទងទៅនឹងខ្មោចព្រាយបិសាច ៖

១. កុំបោកខោអាវនៅពេលយប់ឲ្យសោះ ខ្មោចនឹងចាប់ហែកមាត់របស់អ្នក

២. កុំគោះស្លាបព្រានឹងចានលេងពេលកំពុងញ៉ាំបាយ ពីព្រោះថាធ្វើដូចនេះមានន័យថាហៅខ្មោចមកញ៉ាំបាយជាមួយ

៣. កុំតុបតែងខ្លួនមុនពេលចូលគេងឲ្យសោះ ពីព្រោះតែព្រលឹងរបស់អ្នកនឹងមិនអាចចំណាំអ្នកបានហើយមិនចូលរាងកាយរបស់អ្នកវិញ

៤. កុំឆ្លុះកញ្ចក់នៅពេលយប់ ពីព្រោះតែអ្នកអាចនឹងមើលឃើញអ្នកផ្សេងដែលមិនមែនជាអ្នកនៅក្នុងកញ្ចក់

៥. អ្នកមានរបួសមិនអាចចូលរួមពិធីបុណ្យសពនោះទេ ព្រោះវានឹងធ្វើឲ្យរបួសនោះមិនជារ

Loading...

៦. កុំនិយាយកុហកពេលកំពុងធ្វើដំណើរនៅតាមផ្លូវពេលយប់ បើមិនដូច្នោះទេអ្នកនឹងត្រូវខ្មោចលង

៨. កុំឆ្លើយតបនឹងសម្លេងដែលមិនដែលស្គាល់ហៅអ្នកនៅពាក់កណ្ដាលយប់ ពីព្រោះនោះគឺជាខ្មោច ហើយវានឹងយកជីវិតអ្នក

៩. ដេកជើងដាក់ហួសពីគ្រែខ្មោចនឹងទាញជើងអ្នក

១០. កុំហែលទឹកនៅពេលយប់ព្រោះខ្មោចទឹកនឹងទាញជើងអ្នកទៅ

១១. កុំអង្គុយលើស្ពានតែម្នាក់ឯងនៅពេលយប់ព្រោះខ្មោចនឹងទាញជើងរបស់អ្នក

១២. ក្រោយពីត្រលប់ពីក្រៅចូលផ្ទះត្រូវលាងជើងឲ្យស្អាត ដើម្បីកុំអោយខ្មោចតាមអ្នក

Loading...
Exit Popup for Wordpress