អាយុទើបតែ ១៦ ឆ្នាំទើបតែរៀនកាត់ត ហើយរៀនតែតាម Youtubeទៀត ប៉ុន្តែស្នាដៃមិនធម្មតា

Loading...


កាលពីពេលថ្មីៗអ្នកច្នៃរូបភាពវ័យ ១៦ ឆ្នាំម្នាក់ដែលមានឈ្មោះថា Chan មកពីកោះបាលី ប្រទេសឥណ្ឌូណេស៉ី បានធ្វើការបង្ហោះនូវស្នាដៃកែច្នៃ និងកាត់តរូបភាពរបស់ខ្លួនទៅក្នុងបណ្ដាញសង្គម Instagram ក៏ដូចជាចូលទៅកាន់គេហទំព័រ Boredpanda ។

គំនូរទាំងនោះគឺជាការកែច្នៃចេញពីការស្រមើស្រមៃរបស់គេ ហើយវាជាប្រភេទសិល្បៈពណ៌ខៀវ ពីព្រោះតែគេចូលចិត្តពណ៌ខៀវទើបគេកែច្នៃវាឲ្យមានលក្ខណៈជាពណ៌ខៀវបែបនេះ ។

បើតាមការបញ្ជាក់របស់ក្មេងប្រុសវ័យ ១៦ ឆ្នាំស្នាដៃមិនធម្មតារូបនេះ ការពិតទៅគេចេះកាត់តនៃកែច្នៃរូបភាពបែបនេះក៏ដោយសារតែគេរៀនពី Youtube ហើយគេទើបតែចាប់ផ្ដើមរៀនកាលពីដើមឆ្នាំ ២០១៧ នេះតែប៉ុណ្ណោះ ប៉ុន្តែសោយសារតែក្ដីស្រលាញ់ គេបានព្យាយាមស្វែងយល់ពីវា និងចំណាយពេលរាប់ម៉ោងដើម្បីអនុវត្តន៍មេរៀនទាំងនោះ ក៏ដូចជាស្វែងយល់ពីគន្លឹះថ្មីជានិច្ច។

ជាលទ្ធផលគេក៏អាចមានសមត្ថភាពកែច្នៃរូបភាពបានយ៉ាងអស្ចារ្យបែបនេះ តោះទស្សនារូបភាពកែច្នៃរបស់គេបន្តិចទៅមើល អស្ចារ្យដែរឬទេ ?

Loading...

the mother of astronaut😆👌 ▶OP : #unsplash ▶Edited by me

A post shared by CHAN デザイン (@ch44n) on

Loading...
Exit Popup for Wordpress